backup og meta

ដឹងអត់ថា ថ្នាំ​ពន្យារកំណើត​ អាច​ជួយ​ព្យាបាលមុន​ដែរ​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Chorn Sophearom · កែ Apr 18, 2023

    ដឹងអត់ថា ថ្នាំ​ពន្យារកំណើត​ អាច​ជួយ​ព្យាបាលមុន​ដែរ​ 

    ស្រីៗ​គ្នា​យើង​ច្បាស់​ជា​ធ្លាប់​ឮមិនខាន ​ថ្នាំគ្រាប់​ពន្យារ​កំណើត​ពិត​ជា​អាច​ព្យាបាល ” មុន ” ដោយ​ប្រសិទ្ធ​ភាពខ្ពស់​មែន ប៉ុន្តែ​ត្រូវ​ដឹង​ថ្នាំ​ជា​អាវុធ​មុខពីរ។ បើ​ចង់​ប្រើ ​ថ្នាំគ្រាប់​ពន្យារ​កំណើតព្យាបាល​មុខ​មុន គួរ​ស្វែងយល់​ ពីអត្ថប្រយោជន៍ និង​គុណ​វិវបត្តិ​ជាមុន​សិន។

    ១- អត្ថប្រយោជន៍ថ្នាំគ្រាប់ពន្យាកំណើត

    អ្នក​វិទ្យាសាស្រ្ត​រក​ឃើញ​ថា ​កម្រិត​អរ័ម៉ូនក្នុងរាងកាយ​មាន​ទំនាក់ទំនង​ផ្ទាល់ ​ជា​មួយ​ករណី​កើត​មុន ពិត​មែន។ ស្រីៗ​ភាគ​ច្រើន ​ឡើង​មុន អាច​នៅ​មុន​ពេល​មក​រដូវ ដោយ​សារ​តែ​បម្រែ​បម្រួល​អ័រម៉ូន។ ជា​ធម្មតា រាងកាយ​ស្រីៗ​យើង ផលិត​អ័រម៉ូន អង់ដ្រូហ្សែន (Androgen) បាន​តិច (ក្នុង​កម្រិត​ទាប) ជា​ក្រុម​នៃ​ប្រភេទអ័រម៉ូន តេស្តូស្តេរ៉ូន (Testosteone) ប៉ុន្តែ​នៅ​ពេលអ័រម៉ូន អង់ដ្រូហ្សែន កើន​ខ្ពស់​ ធ្វើ​ឲ្យ​ស្បែក​បញ្ចេញ​សារធាតុ សេបូម​ (ខ្លាញ់) ច្រើន​លើស​កម្រិត​បង្ក​ឲ្យ ស្ទះ​រន្ធ​រោម ក៏​ជា​មូល​ហេតុ​បង្ក​ឲ្យ​កើត​មុន។ ថ្នាំ​គ្រាប់​ពន្យារ​កំណើត មាន​ផ្ទុក​អ័រម៉ូន អឺស្រ្តូហ្សែន និង ប្រូហ្សេសស្តេរ៉ូន អាច​ធ្វើ​ឲ្យអ័រម៉ូន អង់​ដ្រូហ្សែន ថយ​ចុះ ទើប​ការ​ផលិត​ខ្លាញ់ សេបូម ថយ​ចុះ​ដូច​គ្នា មិន​ធ្វើ​ឲ្យ​កើត​មុន។

    និយាយ​ឲ្យ​ចំ​ទៅ បើ​ថ្នាំ​ពន្យារ​កំណើត​អី​ក៏​បាន​ដែរ ជួយ​រឿង​មុន​ផង ហើយ​ការពារ​ការ​បង្ក​កំណើត​ផង ឲ្យ​តែ​ស្រប​តាម​ការ​ណែនាំ​របស់​ពេទ្យ។

    ២- ប្រភេទថ្នាំពន្យារកំណើតព្យាបាលមុនសម្រាប់ស្ត្រី

    ថ្នាំ​គ្រាប់​ពន្យារ​កំណើត ២ប្រភេទ ដែល​រដ្ឋបាល​ចំណី​អាហារ និងឱសថ​អាមេរិក (FDA) អនុញ្ញាត​ឲ្យ​ប្រើ​ព្យាបាល​មុន សុទ្ធ​តែ​មាន​ផ្ទុក អ័រម៉ូន​អឺស្រ្តូហ្សែន ដូច​ជា៖

    – ថ្នាំ Ortho Tri-Cyclen៖ មាន អឺស្រ្តូសែន និង ប្រូហ្សេសស្ទីន ឈ្មោះថា Norgestimate ដែល​ជា ទម្រង់​សំយោគ​នៃ​អ័រម៉ូន ប្រូហ្សេសស្តេរ៉ូន។ ចំពោះ​កម្រិត ប្រូហ្សេសស្ទីន តែង​មាន​ផ្សេងៗ​គ្នា នៅ​ក្នុង​ប្រភេទ​ថ្នាំ​មួយ​នេះ។

    – ថ្នាំ YAZ ៖ ផ្សំ​ដោយ​​អ័រម៉ូន អឺស្រ្តូសែន ​និង ប្រូហ្សេសស្ទីន ​ហៅថា Drospirenone។ ប៉ុន្តែ FDA អះអាង​ថា​ថ្នាំ​គ្រាប់ ពន្យារ​កំណើត ផ្ទុក​សារធាតុ Drospirenone អាច​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​មាន​បញ្ហា​កំណក​ឈាម ជាង​ថ្នាំមានផ្ទុក​ ប្រូហ្សេសស្ទីន ដទៃ។

    ថ្នាំពន្យារកំណើត

    ៣- ផលរំខាន

    បើ​គ្នា​យើង​ប្រើ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ដើម្បី​ព្យាបាល​មុន ត្រូវ​ដឹង​ផល​រំខាន មួយ​ចំនួន​ដូច​ជា៖

    ក្អួត​ចង្អោរ

    – រមួល​ក្រពះ

    – ហើម​ពោះ

    – ប្រែប្រួល​វដ្ត​រដូវ

    – ឈឺ​ក្បាល

    – ឈឺ​សុដន់

    – ដួល​សន្លប់

    – អារម្មណ៍​ផ្លាស់ប្តូរ និង​ធ្លាក់​ទឹក​ចិត្ត

    – ផ្លាស់​ប្តូរ​ទម្ងន់ (ឡើង ឬ ស្រក​ទម្ងន់)។

    ផល​រំខាន​ធ្ងន់ធ្ងរ មួយ​ចំនួន​ដោយ​ប្រើ​ថ្នាំ ពន្យារ​កំណើត អាច​បង្កជា​ជំងឺ​កំណកដុំ​ឈាម ​សរសៃ​វ៉ែន​ជ្រៅ លើស​ឈាម ក៏​ដូច​ជា ជំងឺ​ពាក់​ព័ន្ធ​ថ្លើម និង​ថង់ទឹក​ប្រម៉ាត់។ ចំពោះ​ស្រីៗ​ជក់​បារី អាយុ​លើស​ពី ៣៥ឆ្នាំ អាច​មាន​ហានិភ័យ​ជំងឺ​បេះ​ដូង និង​សសៃ​ឈាម ងាយ​គាំង​បេះដូង ដាច់​សសៃ​ឈាម​ខួរ​ក្បាល និង​បញ្ហា​កំណក​ដុំ​ឈាម​ធ្ងន់ធ្ងរ នៅ​ជើង និង​សួត។

    គួរ​ពិភាក្សា​ជា​មួយអ្នក​ផ្តល់​សេវា​ថែទាំ​សុខភាព និង​អ្នក​ជំនាញ​ឯកទេស​ស្បែក ដើម្បី​ព្យាបាល​ជំងឺ​មុន​ឲ្យ​មាន​ប្រសិទ្ធភាព តាម​រយៈ​ថ្នាំ​គ្រាប់​ពន្យារ​កំណើត។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Chorn Sophearom · កែ Apr 18, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម