តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

មធ្យោបាយ​ពន្យារ​កំណើត​មាន​ច្រើន មក​​ដឹង​​ពី​ប្រសិទ្ធភាព​តាម​ប្រភេទ​​​នីមួយៗ

មធ្យោបាយ​ពន្យារ​កំណើត​មាន​ច្រើន មក​​ដឹង​​ពី​ប្រសិទ្ធភាព​តាម​ប្រភេទ​​​នីមួយៗ

ស្រោមអនាម័យ ថ្នាំលេប ថ្នាំចាក់ ការចងដៃស្បូន-បំពង់មេជីវិត កងដាក់ក្នុងស្បូន-ក្រោមស្បែក ជាមធ្យោបាយ​ពន្យារ​កំណើត​សម័យថ្មី​។ ប្រភេទ​ខ្លះ​សម្រាប់​ស្រីៗ ឯ​ខ្លះ​ទៀត​សម្រាប់​ប្រុសៗ ចំណែក​ប្រសិទ្ធភាព​ក៏​ខុសគ្នា​ដែរ។

ស្រោមអនាម័យ៖ អាច​ការពារការឆ្លង​ជំងឺ​កាមរោគ ជំងឺ​អេដស៍ និងការមានផ្ទៃពោះ។ ស្រោមអាម័យ ១ អាច​ការពារ​បាន​តែ​ម្តង​គត់។

ថ្នាំលេប៖ ស្រីៗ​លេប​ថ្នាំ​គ្រាប់​ពន្យារ​កំណើត ១ បន្ទះ អាច​ការពារ​មិន​ឲ្យ​មាន​កូន​បាន ១ ខែ។

មធ្យោបាយពន្យារកំណើត-ថ្នាំគ្រាប់ពន្យារកំណើត
ថ្នាំគ្រាប់ពន្យារកំណើត

ថ្នាំចាក់៖ ចាក់​ថ្នាំ​ពន្យារ​កំណើត ១ ម្ជុល ស្រីៗ​អាច​បង្ការ​ការ​ផ្ទៃពោះ​បាន ៣ខែ។

ការចងដៃស្បូន៖ វិធី​ពន្យារ​កំណើត​នេះ​ប្រើ​សម្រាប់​ស្រីៗ​ដែល​មាន​បំណង​បញ្ឈប់​កំណើត។ ការចងដៃស្បូនបង្ការការមានកូនបានរហូត។

ការ​ចង​បំពង់​មេជីវិត​ឈ្មោល៖ ប្រសិទ្ធភាព​ដូចគ្នា​ទៅ​នឹង​ការ​ចងដៃ​ស្បូនដែរ គ្រាន់​តែ​វិធី​នេះ​ប្រើ​ទៅ​បុរស។

កងដាក់ក្នុងស្បូន៖ អាច​ការពារ​ពី​ការ​មាន​ផ្ទៃពោះ​បាន​រហូត​ដល់ ១០ឆ្នាំ។

កងដាក់ក្រោមស្បែក៖ ការ​ប្រើ​កង​ដាក់​ក្នុង​ស្បូន​អាច​បង្ការ​កុំ​ឲ្យ​មាន​ផ្ទៃពោះពី ៣-៥ ឆ្នាំ។

មធ្យោបាយពន្យារកំណើត-កងដាក់ក្នុងស្បូន
កងដាក់ក្នុងស្បូន

មុន​នឹង​សម្រេច​ចិត្ត​ជ្រើសរើស​មធ្យោបាយ​ពន្យារ​កំណើត​ណា​មួយ ប្តីប្រពន្ធ​ត្រូវ​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​បាន​ដឹង​ពី​ចំណុច​ល្អ និង​ផល​រំខាន​តិចតួច ដែល​អាច​កើត​មាន​ឡើង។

អត្ថបទពាក់ព័ន្ធ៖កំហុស​បច្ចេកទេស​កើតឡើងញឹកញាប់ ពេល​​ប្រើស្រោម​បើក​ឆាក​ប្រយុទ្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

តាមដានវដ្តរដូវរបស់អ្នកកំណត់ថ្ងៃមេជីវិតទុំធ្លាក់ បង្កើនឱកាសមានគភ៌ឬគ្រប់គ្រងការពន្យារកំណើត

គណនាថ្ងៃមេជីវិតញីទុំធ្លាក់

រយៈពេល​វដ្ដរដូវ

(ថ្ងៃ)

28

វដ្ដរដូវ

(ថ្ងៃ)

7

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 27/03/2019
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត