ស្ត្រីខ្លះក្រោយសម្រាលកូនហើយឃើញមានសរសៃខៀវៗពេញទ្រូង ដែលចាស់ៗហៅថា សរសៃទឹកដោះ។ ទោះជាមិនឈឺចាប់ក្ដី តែវាមើលទៅគួរឲ្យខ្លាច និងមិនស្រស់ស្អាតឡើយ ទើបមានម៉ាក់ៗខ្លះចង់ដឹងពីវិធី ដើម្បីកែខៃបញ្ហានេះ។
ស្ត្រីខ្លះក្រោយសម្រាលកូនហើយឃើញមានសរសៃខៀវៗពេញទ្រូង ដែលចាស់ៗហៅថា សរសៃទឹកដោះ។ ទោះជាមិនឈឺចាប់ក្ដី តែវាមើលទៅគួរឲ្យខ្លាច និងមិនស្រស់ស្អាតឡើយ ទើបមានម៉ាក់ៗខ្លះចង់ដឹងពីវិធី ដើម្បីកែខៃបញ្ហានេះ។

អ្នកម៉ាក់ ប៉ែន សុនារី បានចែករំលែកបញ្ហាឡើងសរសៃខៀវៗនោះថា បណ្ដាលមកពីក្រពេញទឹកដោះ ព្រមទាំងដើមទ្រូងរីកធំទៀតនោះ ទើបសរសៃឃើញច្បាស់បែបនេះ ដើម្បីកាត់បន្ថយ យើងអាចបំបៅកូនឲ្យបានញឹកញាប់ ដើម្បីកុំឲ្យតឹងដើមទ្រូង ហើយសរសៃក៏មិនឃើញច្បាស់ៗពេក។ អាជីវកររូបនោះបានបន្ថែមទៀតថា យើងក៏ត្រូវឡេលាបផ្ដល់សំណើមដល់ស្បែកផងដែរ ដើម្បីឲ្យស្បែកទន់រលោង ប្រហែល ១ ខែក្រោយលុបបាត់អស់ច្រើនបាន។
ស្រ្តីវ័យ ៣០ ឆ្នាំរូបនោះបន្ថែមទៀតថា ការលាបរឹត ខាត់អប់ ស្បែកជាមួយពន្លៃ និងស្លៀកពាក់ឲ្យបានជិតៗក៏ជាដំណោះស្រាយមានប្រសិទ្ធិភាពបាត់សរសៃខៀវផងដែរ។

ចំពោះបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ បានឲ្យដឹងថា បញ្ហាឡើងសរសៃខៀវបែបនោះ អាចដោយសារការរីកសរសៃវ៉ែន ព្រោះការកើនឡើងកម្រិតអ័រម៉ូនប្រូហ្សេស្តេរ៉ូនច្រើនអំឡុងពេលពពោះ និងក្រោយសម្រាលប៉ុណ្ណោះ។ ចំពោះការឡើងសរសៃខៀវនេះមិនមែនតែដើមទ្រូងឡើយ គឺអាចមាននៅដៃ ជើង ភ្លៅ ពោះ ។
លោកបានបញ្ជាក់ទៀតថា វាជាធម្មជាតិសម្រាប់ស្ត្រីជាម្ដាយនៅសរសៃខ្ចី ដូចនេះកាលណាកម្រិតអ័រម៉ូននោះធ្លាក់ចុះ វានឹងបាត់ទៅវិញដោយឯងៗ។
អត្ថបទពាក់ព័ន្ធ៖