បទពិសោធន៍សម្រាលកូន

បទពិសោធន៍សម្រាលកូន - មាតិកា​នេះជា​ការ​ចែករំលែក និង​ចងក្រង​បទពិសោធន៍សម្រាលកូនដើម្បី​ឆ្លង​ទន្លេ​ដោយ​ជោគជ័យ​តាម​ការ​ចង់បាន និង​ផែនការ​គ្រួសារ​ដែល​គ្រោង​ទុក

ចំណេះដឹងទូទៅ

បទពិសោធន៍សម្រាលកូន

ម៉ាក់ៗគួរដឹង! SYNBIOTICS សំខាន់​ខ្លាំងសម្រាប់​កូនសម្រាលដោយវះកាត់

ការ​សិក្សា​មួយ​បាន​រក​ឃើញ​ពី​ភាព​ខុស​គ្នា​រវាង​បាត់​តេរី​ល្អ​ដែល​កូន​ទទួល​បាន​ពី​ម្ដាយ រវាង​កូន​កើត​តាម​ធម្មជាតិ និង​កូន​កើត​ដោយ​វះកាត់​។ ការ​សិក្សា​រក​ឃើញ​ថា​កូន​កើត​តាម​ធម្មជាតិ​បាន​ទទួល​បាក់តេរី​ល្អ​ច្រើន​ពី​ម្ដាយ ខណៈ​កូន​កើត​ដោយ​ការ​វះ​កាត់​មិន​បាន​ទទួល​បាក់​តេរី​ទាំង​នេះ​ទេ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ CNN កាលពី​ឆ្នាំ​២០១៩​។ យ៉ាងណា ការ​សិក្សា​នេះ​បាន​បញ្ជាក់​ដែរ​ថា ភាព​ខុស​គ្នា​រវាង​បាក់តេរី​នេះ​នឹង​បាត់​ទៅ​វិញ​នៅ​ពេល​កូន​មាន​អាយុ​ចន្លោះ​ពី​ប្រាំមួយ​ខែ​ទៅ​ប្រាំបួន​ខែ ដោយ​សារ​ថា​នេះ​ជា​ពេល​ដែល​កូន​អាច​ញ៉ាំ​អាហារ​បន្ថែម​បាន​ដែល​​​ជួយ​ដល់​ការ​លូត​លាស់​របស់​បាក់តេរី​ក្នុង​ពោះ​វៀន​កូន​។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា-ចិន សែន​ សុខ​លើក​ឡើង​ថា តាម​គោល​ការ​ក្រ​សួង ក៏​ដូច​ជា​អង្គការ​សុខ​ភាព​ពិភព​លោក ម៉ាក់​ៗ​គួរ​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច​ប្រាំមួយ​ខែ ឬ​ច្រើន​ជាង​នេះ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​ មិន​ថា​កូន​កើត​តាម​ធម្មជាតិ ឬ​ដោយ​វះ​កាន់​នោះ​ទេ​។ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ លោក​បន្ថែម​ថា ក្រោយ​អាយុ​បាន​ប្រាំមួយ​ខែ ម៉ាក់​ៗ​អាច​បន្ថែម​របប​អាហារ​ដល់​កូន​ដែល​មាន​បន្លែ​ចម្រុះ ត្រី​សាច់ តាម​រយៈ​អ្វី​ដែល​គេ​ហៅ​ថា​បបរ​ខាប់​គ្រប់​គ្រឿង​។ ការ​បន្ថែម​របប​អាហារ​នេះ លោក​ថា​​​អាច​ជួយ​ដល់​សុខភាព​ក្រពះ​ពោះវៀន​លូត​លាស់​បាន​ល្អ ជួយ​ពង្រឹង​ប្រព័ន្ធភាពស៊ាំ​ និង​ការពារ​កូន​មិន​ងាយ​ធ្លាក់​ខ្លួន​ឈឺ​ទៀត​ផង​។ អាហារ​ល្អ​ចំពោះ​សុខ​ភាព​ក្រពះ​ពោះ​វៀន និង​ជួយ​ដល់​​បាក់តេរី​ល្អ​លោក​ថា គឺ​ជា​អាហារ​សម្បូរ​ Probiotics និង​ Prebiotics ដែល​អាច​រក​បាន​ពី​ចេក ទំពាំង​បារាំង ខ្ទឹម​ស ខ្ទឹម​បារាំង និង​ផ្លែ​ប៉ោម ជា​ដើម​។ ក្រៅ​ពី​នេះ ទឹក​ដោះ​គោ​ម្សៅ​មួយ​ចំនួន​ក៏​មាន​សារធាតុ​ SYNBIOTICS ដែរ ដែល​ជា​ការ​សំយោគ​រវាង​ Prebiotics និង Probiotics បញ្ចូល​គ្នា មាន​ប្រយោជន៍​ចំពោះ​សុខភាព​ក្រពះ​ពោះ​វៀន​កូន​ ប្រព័ន្ធភាពស៊ាំ និង​ការ​ពារ​កូន​មិន​ងាយ​ឈឺ​ផង​ដែរ។ មួយ​វិញ​ទៀត […]

ស្វែងរក បទពិសោធន៍សម្រាលកូន

បទពិសោធន៍សម្រាលកូន

ស្រ្តី​សម័យ​ថ្មី​និយមជ្រើស​រើស​វិធីសម្រាល​កូន​ដោយវះកាត់ នេះជាអ្វី​ម៉ាក់ៗគួរដឹង​

ទន្ទឹម​នឹង​មាន​ទំនោរ​លើ​ការ​សម្រាល​កូន​ដោយ​វះ​កាត់ ម៉ាក់​ៗ​គួរ​ស្វែង​យល់​សិន​ថា​ការ​សម្រាល​តាម​វិធី​នេះ​មាន​​គុណសម្បត្តិ និង​ផល​រំខាន​អ្វី​ខ្លះ​។ ​ការ​ដឹង​ច្បាស់​ពី​គុណ​សម្បត្តិ និង​កត្តា​ប្រ​ឈម​នេះ អាច​ធ្វើ​ឲ្យ​ម៉ាក់​ៗ​ងាយ​ស្រួល​ក្នុង​ការ​សម្រេច​ចិត្ត​ជ្រើស​រើស​វិធី​សម្រាល​កូន​បាន​ច្បាស់​លាស់ ដោយ​មិន​គ្រាន់​តែ​ធ្វើ​តាម​គ្នា ឬ​ចិត្ត​ចង់​។ ការ​សម្រាល​កូន​ដោយ​វះ​កាត់​ភាគ​ច្រើន​ធ្វើ​ឡើង​ក្រោម​ហេតុ​ផល​សុខ​ភាព​ម្ដាយ ឬ​កូន ពេល​គ្រូពេទ្យ​រក​ឃើញ​ថា​​អាច​មាន​គ្រោះ​ថ្នាក់​បើ​សម្រាល​តាម​ធម្មជាតិ​។ យ៉ាងណា បច្ចុប្បន្ន​ក៏​មាន​ដែរ​ម៉ាក់​ៗ​ខ្លះ​ចង់​បាន​ថ្ងៃ​កើត​របស់​កូន​ល្អ យក​ហុងស៊ុយ ឬ​ពេល​ខ្លះ​ម៉ាក់​ៗ មួយ​ចំនួន​មិន​ចង់​មាន​ការ​ឈឺ​ចាប់​ខ្លាំង​ពេល​​សម្រាល​។ បើ​អ៊ីចឹង​មុន​សម្រេច​ចិត្ត​ជ្រើស​រើស​ការ​សម្រាល​កូន​ដោយ​​វះ​កាត់​ម៉ាក់​ៗ ក៏​ដូច​ជា​ប៉ា​ៗ​គួរ​ដឹង​រឿង​ទាំង​នេះ​សិន​។ មន្ទីរ​ពេទ្យ​កាល់​ម៉ែត​បាន​ចុះ​ផ្សាយ​លើ​វិបសាយ​របស់​ខ្លួន​ថា​ក្នុង​មួយ​ឆ្នាំ​​ ផ្នែក​សម្ភព​របស់​មន្ទីរ​ពេទ្យ​នេះ​បាន​សម្រាល​កូន​ឲ្យ​ស្រ្តី​ចំនួន​ ១ម៉ឺន​នាក់ ក្នុង​នោះ​មាន​ ២ ៧០០​នាក់​បាន​សម្រាល​ដោយ​វះ​កាត់ ឬ​ស្មើ​នឹង​២៧​ភាគរយ​នៃ​អ្នក​សម្រាល​កូន​សរុប​។ ដូច​គ្នា​ដែរ នៅ​ចក្រភព​អង់គ្លេស ស្រ្តី​ម្នាក់​ក្នុង​ចំណោម​បួន​នាក់ បាន​សម្រាល​កូន​ដោយ​វះកាត់​ដែរ​។​ គណនាថ្ងៃសម្រាលកូន គណនាទម្ងន់ស្ត្រីអំឡុងពពោះ ១. គុណ​សម្បត្តិ ការ​សម្រាល​កូន​ដោយ​វះកាត់​ដែល​មាន​ផែន​ការ​ទុក​​មុន ​អាច​ជួយ​ម៉ាក់​ៗ​កាត់​បន្ថយ​ហានិភ័យ​មួយ​ចំនួន​ដូច​ជា៖ កាត់​បន្ថយ​ការ​ឈឺ​ចាប់​អំឡុង​ពេល​សម្រាល​ មិន​មាន​របួស​ត្រង់​ទ្វារ​មាស​ កាត់​បន្ថយ​ហានិភ័យ​លេច​នោម​ក្រោយ​សម្រាល​ ​កាត់​បន្ថយ​ហានិភ័យ​បញ្ហា​ស្រុត​ស្បូន​​ កត្តា​ប្រឈម​​មួយ​ចំនួន​ក្នុង​ចំណោម​កត្តា​ប្រឈម​ខាង​លើ​នៅ​តែ​អាច​កើត​ឡើង​បាន​ដែរ ប៉ុន្តែ​គ្រាន់​តែ​មាន​កម្រិត​ទាប​ជាង​ការ​សម្រាល​តាម​ធម្មជាតិ​។ យ៉ាង​ណា​មិញ​បញ្ហា​ពិបាក​បត់ជើង ឈឺ​ចាប់​ពេល​រួម​ភេទ ថប់បារម្ភ និង​បញ្ហា​ពិបាក​បំបៅ​ដោះ​កូន​ អាច​កើត​មាន​ឡើង​ដូច​គ្នា​ទៅ​នឹង​អ្នក​សម្រាល​កូន​តាម​ធម្មជាតិ​។ ទោះបី​​ជា​មាន​​គុណ​សម្បត្តិ​ច្រើន​បែប​នេះ​ក្ដី វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្រ្តី​មន្ទីរ​ពេទ្យ​បង្អែក​កម្ពុជា-ចិន សែន​សុខ មាន​ប្រសាសន៍​ថា ជា​ធម្មតា​គ្រូពេទ្យ​តែង​ណែ​នាំ​ស្រ្តី​ឲ្យ​សម្រាល​កូន​តាម​ធម្មជាតិ លើក​លែង​តែ​ក្នុង​ករណី​សុខភាព​ម្ដាយ ឬ​កូន​មាន​បញ្ហា ដែល​មិន​អាច​សម្រាល​ដោយ​ធម្មជាតិ​បាន ទើប​គ្រូពេទ្យ​ណែនាំ ឬ​តម្រូវ​ឲ្យ​សម្រាល​ដោយ​វះ​កាត់​។​ គួរអាន៖ ហេតុអ្វីស្រ្តីមាន​ផ្ទៃពោះ ចេះតែយល់សប្ដិឃើញរឿង​មិនល្អច្រើន? គេង​មិន​លក់​ពេល​ពពោះ […]


បទពិសោធន៍សម្រាលកូន

តិចនិក​ថែទាំ​ស្បែក​ និង​សរសៃ​សក់​ក្រោយសម្រាល ស្រីៗ​គួរ​ដឹង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្បែក​ និង​រាងកាយ​របស់​យើង​ឆ្លងកាត់​ការ​ផ្លាស់ប្ដូរ​​មួយ​ចំនួន​ បន្ទាប់​ពី​​មាន​ផ្ទៃពោះ​។​ កត្តា​នេះ​ គឺ​ដោយ​សារ​តែ​ការ​ប្រែប្រួល​អ័រម៉ូន​ ដែល​ពាក់ព័ន្ធ​នឹង​ការ​សម្រាល​កូន​។​ យ៉ាង​ណា​មិញ ​ម៉ាក់​ៗ​ថ្មីថ្មោង​ក៏​អាច​អនុវត្ត​តិចនិក​មួយ​ចំនួន​ខាង​ក្រោម​នេះ​ ដើម្បី​ថែទាំ​ស្បែក​ ក៏​ដូចជា​សរសៃ​​សក់​ឲ្យ​រឹងមាំ​ និង​មាន​សុខភាព​ល្អ​។ ១. រក្សា​ជាតិ​ទឹក​ ​​​​​​ការ​រក្សា​ជាតិ​ទឹក​ បន្ទាប់​ពី​មាន​ផ្ទៃពោះ​ គឺ​ជា​រឿង​សំខាន់​បំផុត​ ដើម្បី​ទទួល​បាន​តុល្យភាព​រាងកាយ​  ​សារ​ជា​ថ្មី​ម្ដង​ទៀត។​ បន្ថែម​ពី​នេះ​ វា​ក៏​អាច​ជួយ​ឲ្យ​ស្បែក​យើង​មាន​ភាព​ភ្លឺ​ថ្លា​ឡើង​វិញ​​ផង​ដែរ​។​ ជាក់​ស្ដែង​ ការ​ញ៉ាំ​ទឹក​ក៏​អាច​ជួយ​​កាត់​បន្ថយ​​ការ​ទល់​លាមក​ ​​ដែល​​រួម​ចំណែក​ដល់​​សុខភាព​ស្បែក​របស់​យើង​ដូច​គ្នា។​ ជាមួយ​គ្នា​នេះ​ដែរ​ ​ការ​រក្សា​ជាតិ​ទឹក​​​ក៏​អាច​ជួយ​គ្រប់គ្រង​ប្រព័ន្ធ​ឈាម​រត់​ ​និង​ជំរុញ​ការ​លូតលាស់​នៃ​សក់​​​ថែម​ទៀត​ផង​។​ ពិត​ណាស់​ បញ្ហា​សក់​ក្រោយ​សម្រាល​កូន​រួច​ ដូចជា​អង្គែ​ និង​​ជំងឺ​រលាក​ស្បែក​ក៏​អាច​ត្រូវ​បាន​ដោះស្រាយ​ ដោយ​ការ​ញ៉ាំ​ទឹក​នេះ​ដែរ​។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គប្បី​ញ៉ាំ​ទឹក​យ៉ាង​ហោច​ណាស់​៨​កែវ​ក្នុង​មួយ​ថ្ងៃ​ បន្ទាប់​ពី​សម្រាល​កូន​រួច​។ ២. សម្អាត​ស្បែក​មុខ​​ ​​​​​ជា​ទូ​ទៅ​ ស្បែក​​មុខ​របស់​យើង​អាច​​ឡើង​ប្រេង​ បន្ទាប់​ពី​សម្រាល​កូន​រួច​ ដោយ​សារ​តែ​កម្រិតអ័រម៉ូន​ ​Progesterone ខ្ពស់​។ ប៉ុន្តែ​ កត្តា​នេះ​គឺ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ​ ហើយ​វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការ​​ប្រែប្រួល​អ័រម៉ូន។​ វិធីសាស្ត្រ​ដ៏​ល្អ​បំផុត​មួយ​ ដើម្បី​រក្សា​ស្បែក​មុខ​​ឲ្យ​មាន​សុខភាព​ល្អ​ គឺ​ជា​ការ​សម្អាត​ស្បែក​​មុខ​មួយ​ថ្ងៃ​ពីរ​ដង​ ដោយ​ប្រើ​ហ្វូម​លាង​មុខ​ដែល​មិន​មាន​ជាតិ​កាត់​​ និង​មាន​សភាព​ស្រាល​ ពីព្រោះ​វា​អាច​ជួយ​​សម្អាត​​រន្ធ​ញើស និង​ជាតិ​​ប្រេង​លើស​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ ៣. សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ ​​​ការ​ទទួល​បាន​សមាជិក​ថ្មី​ គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​​រីករាយ និង​រំភើប​ក៏​ពិត​មែន​ ប៉ុន្តែ​វា​ក៏​ជា​ពេលវេលា​​ដែល​ម៉ាក់​ៗ​ស្រ្តេស​ច្រើន​ផង​ដែរ​ ហើយ​កត្តា​នេះ​​ក៏​អាច​ប៉ះពាល់​ដល់​ស្បែក​​ និង​ការ​លូតលាស់​នៃ​សរសៃ​សក់​​ដូច​គ្នា​។​ ​ការ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​គឺ​ជា​រឿង​ដ៏​សំខាន់​មួយ​ […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ