ត្រៀមសម្រាល

ត្រៀមសម្រាល - ផ្នែក​នេះ​នឹង​ចងក្រង​កត្តា​គួរ​ប្រុងប្រយ័ត្ន​បន្ថែម ការ​តាមដាន​គភ៌ ឆែក​សុខភាព​ម្ដាយ ព្រម​ទាំង​ការ​លូតលាស់ និង​សុខភាព​កូន​ក្នុង​ផ្ទៃដើម្បី​ត្រៀម​សម្រាល​ដោយ​សុខសុវត្ថិភាព

ចំណេះដឹងទូទៅ

ត្រៀមសម្រាល

ទាំងនេះជាអត្ថប្រយោជន៍សម្រាលកូនតាមធម្មជាតិ ម៉ាក់ៗគួរដឹង

ពេលជិតសម្រាលគឺជាពេលដែលប៉ាម៉ាក់ត្រូវសម្រេចចិត្តថា ត្រូវសម្រាលតាមធម្មជាតិ ឬដោយ វះកាត់ ដើម្បីចៀសវាងការឈឺចាប់ គ្រោះថ្នាក់ ឬដើម្បីជ្រើសរើសថ្ងៃល្អ។ ប្រសិនបើម៉ាក់ៗ និង​កូន​ក្នុង​ផ្ទៃគ្មានបញ្ហាសុខភាពទេ ការសម្រាលតាមធម្មជាតិផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាពម៉ាក់ៗ និងកូនក្នុងផ្ទៃ។ ម៉ាក់ៗអាចសម្រាលតាមធម្មជាតិបាន បើម៉ាក់ៗ និងកូនក្នុងផ្ទៃមិនមាន​បញ្ហាដូចជា៖ ទារកថ្លោសពេក ទងសុក​រុំកទារក សុកពាំងមាត់ស្បូន ទារក​មិនបង្វិលក្បាល ទារកនៅទទឹងពោះ ម៉ាក់ៗលើសសម្ពាធឈាម អាងត្រកៀក​ម៉ាក់ៗតូចពេក ការសម្រាលតាមធម្មជាតិផ្តល់ប្រយោជន៍ដូចជា៖ ១. សម្រាប់ម៉ាក់ៗ · មិនមានហានិភ័យពីការសម្រាលដោយវះកាត់ដូចជា ឆ្លងមេរោគនៅកន្លែង​វះកាត់ បាត់បង់​ឈាម​ច្រើន ប្រតិកម្មនឹងថ្នាំសណ្តំជាដើម · ម៉ាក់ៗឆាប់មានទឹកដោះ ព្រោះបន្ទាប់ពីសម្រាលរួច ម៉ាក់ៗអាចឱ្យទារក​បៅភ្លាម ហើយការបំបៅក្នុងរយៈពេលមួយម៉ោង ឬពីរម៉ោងបន្ទាប់ពីសម្រាល​​​​នឹងជួយជំរុញ​ដល់​ការ​ផលិត​ទឹកដោះ​របស់ម៉ាក់ៗ ​ · ត្រូវកាស្នាក់នៅមន្ទីរពេទ្យរយៈពេលខ្លី ព្រោះជាសះស្បើយលឿន · អត្រាជោគជ័យនៃការបំបៅដោះខ្ពស់ ព្រោះការប៉ះស្បែកនឹងស្បែករវាងម៉ាក់ៗ និងទារកក្នុងអំឡុងពេលសម្រាលបង្កើនភាពស្និទ្ធិស្នាលវាងទារក និងម៉ាក់ៗ · ម៉ាក់ដែលសម្រាលដោយធម្មជាតិជាសះស្បើយលឿនជាងម៉ាក់ៗដែលសម្រាលដោយវះកាត់ ដូច្នេះម៉ាក់អាចថែទាំខ្លួនឯង និងទារកបានច្រើន · មិន​មាន​ស្លាកស្នាម ឬ​ត្រូវ​ការ​ថែទាំ​ថ្នេរក្រោយសម្រាល · មិនមានការឈឺចាប់ថ្នេរក្រោយពេលសម្រាលរួច ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ! ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ! ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ២. សម្រាប់ទារក · ទារកនឹងទទួលបានបាក់តេរីល្អៗសម្រាប់ការពារខ្លួន ក្នុងអំឡុងពេលសម្រាលតាម​ទ្វារមាស​អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់ទារក ធ្វើឱ្យទារកមិនសូវឆ្លងជំងឺ […]

ស្វែងរក ត្រៀមសម្រាល

ត្រៀមសម្រាល

ស្រីៗជិតសម្រាលកូនមកដឹងពីភាពខុសគ្នា រវាងឈឺពោះធម្មជាតិ និងឈឺពោះដោយប្រើថ្នាំ

នៅ​ពេល​ម៉ាក់​ៗបែក​ទឹក​ភ្លោះ​យូរ តែគ្មានអាការៈឈឺពោះ វិធីសាស្ត្រ​ដែល​អាច​សម្រាល​បាន​​មាន ២ យ៉ាង​ប៉ុណ្ណោះ​ ​ គឺវះកាត់ និង​ដាក់​ថ្នាំ​ឲ្យ​ឈឺពោះ។ បែបនេះហើយ​​មាន​ម៉ាក់​ៗមួយចំនួនសួរថា ការ​ឈឺពោះ​ដោយ​ប្រើ​ថ្នាំ និង​ឈឺពោះ​តាម​ធម្មជាតិ​ខុស​គ្នា​បែប​ណា? វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​បង្អែក​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា រវាង​អ្នក​ឈឺពោះ​តាម​ធម្មជាតិ និង​ឈឺពោះដោយសារប្រើថ្នាំ​ពិតជា​មាន​ភាព​ខុសគ្នា​មែន។ ខាងក្រោម​នេះ​ជា​ភាព​ខុស​គ្នា​រវាង​ការ​ឈឺពោះ​សម្រាល​តាម​ធម្មជាតិ និង​ការ​ប្រើ​ថ្នាំ​ជំនួយ ទើប​អាច​ឈឺពោះ​បាន៖ ១- ឈឺពោះ​តាម​ធម្មជាតិ - ឈឺពោះ​តិច​ៗ - ជួន​ឈឺ​ជួន​បាត់​វិញ - ឈឺពោះ​អូស​បន្លាយ​ពេល​យូរ​ដល់ ៨ ទៅ ២៤ ម៉ោង - ឈឺតិចស្បូន​កន្ត្រាក់​តិច ឈឺខ្លាំងទើបស្បូនកន្ត្រាក់ខ្លាំង - ឈឺ​តិច​ៗនៅ​មាន​ពេល​សម្រាក​ខ្លះ - មិន​បាក់​កម្លាំង​ខ្លាំង។ ២- ប្រើ​ថ្នាំ​ជំនួយ​ឈឺពោះ - ឈឺពោះ​ខ្លាំង ​កូនសម្រុកចូលដល់អាងត្រគាក - ស្បូន​កន្ត្រាក់​ខ្លាំង​ - ក្រោយ​ពេល​ដាក់​ថ្នាំ ប្រើ​ពេល ២-៤ ម៉ោង​ប៉ុណ្ណោះ សម្រាលកូនបាន - ឈឺ​ខ្លាំង​ពេក នាំ​ឲ្យអស់​កម្លាំង​ សឹងគ្មាន​កម្លាំង​ប្រឹង​កើត​កូន - ប្រើថ្នាំហើយ​ ពេលខ្លះក៏អាច​មិន​ឈឺពោះ - ក្រោយប្រើថ្នាំ ស្រ្តី​ខ្លះ​ស្បូន​មិន​បើកដដែល។


ត្រៀមសម្រាល

ទាំងនេះជាសញ្ញាឈឺពោះសម្រាលកូន ម៉ាក់ៗថ្មីថ្មោងត្រូវដឹង

ឈឺ​ពោះ​សម្រាល​កូន មិន​មែន​ឈឺ​ភ្លាម សម្រាល​ភ្លែត​នោះ​ទេ ឯ​សញ្ញា​ឈឺ​ពោះ​សម្រាល​កូន​ទៀត​សោត ក៏​មិនមែន​មាន​តែ​ឈឺ​ពោះ​មួយ​មុខ​នោះដែរ​ ​មាន​សញ្ញា​ផ្សេងៗ​ទៀត​រួម​ផ្សំ​។ ម៉ាក់ៗ​ពពោះ​កូន​ដំបូង ឬ​កៀក​ថ្ងៃ​សម្រាល ចង់​ដឹង​ទេ​ថា ស្ត្រី​អាច​សម្រាល​កូន​នៅ​សប្តាហ៍​ទី​ប៉ុន្មាន? តើ​សញ្ញា​ឈឺ​ពោះ​សម្រាល​កូន​មាន​អីខ្លះ? បើ​តាម​ការឲ្យ​ដឹង​ពីប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ក្បួន​ពេទ្យបាន​កំណត់​រយៈពេល ៤០ សប្តាហ៍ ជា​ថ្ងៃ​គ្រប់​ខែ​សម្រាល​កូន តែ​បើ​ស្ត្រី​សម្រាល​ក្រោយ​ ៣៧ សប្តាហ៍​​ទៅ ក៏​ពេទ្យ​ចាត់​ទុក​ថា គ្រប់​ខែ​ដែរ។ ក្នុង​នោះ​សញ្ញា​ឈឺពោះ​សម្រាល​កូន រួម​មាន៖ – ឈឺ​ចង្កេះ​ឈឺ​ខ្នង ៖ អាការៈ​ចុក​រួយ​ចង្កេះ​ខ្នង កើត​មាន​ញឹក​ញាប់​ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ តែ​ដល់​ពេល​ឈឺ​ពោះ​សម្រាល​វិញ ម៉ាក់ៗ​មាន​អាការៈ​ឈឺ​ចង្កេះផ្នែកខ្នង​កាន់​តែ​ខ្លាំង​ឡើងៗ ដែល​ចាស់ៗ​ចំណាំហៅថា​ថា លីញ​ចង្កេះ​ខ្នង​នោះ​អី។ នេះដោយសារតែមុនពេលសម្រាល សាច់ដុំ និងសន្លាក់ផ្លាស់ទី និងយារ សម្រាប់ត្រៀមខ្លួនសម្រាល។ – សៀត​ពោះ ឈឺ​ពោះ៖ ឈឺ​ពោះ​សម្រាល​កូន ខុស​ពី​ឈឺ​ពោះ​រាករូស ដោយ​វា​មាន​សណ្ឋាន​ខ្មួលៗ។ – ធ្លាក់​ទឹក​រម្អិល៖ ការ​ធ្លាក់​ទឹក​រម្អិល​ដែល​មាន​សភាព​ខាប់ៗ​តាម​ទ្វារមាស ពេល​ខ្លះ​មាន​លាយ​ឈាម​តិចៗ​មក​ជាមួយ ជា​សញ្ញា​បញ្ជាក់​ថា ការ​ឈឺ​ពោះ​សម្រាល​កូន​កាន់​តែ​កៀក​មែន​ទែន​ហើយ។ ជួន​កាល​ម៉ាក់ៗ​នោម​មាន​ចេញ​លាយ​ទឹក​រម្អិល និង​ឈាម​មក​ជាមួយ​ផង។ – ស្បូន​កន្ត្រាក់៖ នៅ​ដំណាក់​កាល​ដំបូង ស្បូន​កន្ត្រាក់​យូរៗ​ម្តង​ប៉ុណ្ណោះ […]


ត្រៀមសម្រាល

៥ ចំណុច​នេះ អាច​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​សម្រាល​កូនបាន​​ច្រើន (វីដេអូ)

ពេលវេលា​សម្រាល​កូនជា​ពេល​ដ៏​លំបាក​បំផុត​របស់​ស្រីៗ​យើង​ដែល​ត្រូវ​ទ្រាំទ្រ​នឹង​ការ​ឈឺ​ចាប់ដ៏​​ពិបាក​ពណ៌នា​រាប់​ម៉ោង។ ចំពោះ​ស្រីៗ​ដែល​ធ្លាប់​ឆ្លង​កាត់​ជីវិត​ជា​ម្តាយ​ប្រហែល​ជា​មិន​សូវ​ចោទ​ជា​បញ្ហាខ្លាំង​​នោះ​ទេ តែ​បើ​ម៉ាក់ៗ​ដែល​ទើប​​មាន​កូន​ដំបូង​ច្បាស់​ជា​ភ័យ​ខ្លាំង មិន​ដឹង​ថាអាច​ទ្រាំ​ ឬ​ក៏​ឆ្លង​កាត់​ការ​ឈឺ​ចាប់​បាន​ដោយ​របៀប​ណា​ទេ។ អត្ថបទពាក់ព័ន្ធ: ស្រីៗ​ខ្លាច​ឈឺ អាច​​ចាក់​ថ្នាំ​ស្ពឹក​ពេល​សម្រាល​ ប៉ុន្តែ​ត្រូវ​ដឹង​គុណសម្បត្តិ និង​គុណ​វិបត្តិ ទើប​សម្រាល​ថ្មីៗ ម៉ាក់ៗ​គេង​អត់​សូវ​ស្កប់ អាច​សាក​វិធី​នេះ​បាន នេះ​ជាបច្ចេកទេស​ជួយ​ស្ត្រី​ពពោះគ្រប់ខែ ​ឆាប់​ឈឺពោះ​សម្រាល​កូន ប្រើ​ថ្នាំ​ជួយ​ឲ្យ​ស្បូន​កន្ត្រាក់​​ពេល​សម្រាល ប៉ះពាល់​ទាំង​ម្ដាយ​ទាំង​កូន សម្រាលកូនតាមធម្មជាតិ និងសម្រាលដោយវះកាត់ គួរជ្រើសរើសមួយណា? សម្រាលកូនដោយវះកាត់ ពេលណាទើបអាច​​យក​កូន​មួយ​ទៀតបាន? (វីដេអូ) ទើប​សម្រាលកូនរួច រាងកាយស្រីៗនឹងជួបរឿងពិបាកទាំង ១២ យ៉ាងនេះ ថ្ងៃសម្រាលកាន់តែកៀក ស្រីៗបារម្ភកាន់តែខ្លាំង ដឹងថាបារម្ភអីខ្លះអត់? កៀកដល់ថ្ងៃសម្រាល ស្រីៗហាមធ្វើរឿង ៤ យ៉ាងនេះ (វីដេអូ) ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕


ត្រៀមសម្រាល

សម្រាលកូនដោយវះកាត់ ពេលណាទើបអាច​​យក​កូន​មួយ​ទៀតបាន? (វីដេអូ)

ការ​ផ្ដល់​កំណើត​ដោយ​ប្រើ​មុខ​កាំបិត​នេះ ជា​ការ​វះកាត់​តូច​មួយ​នៅ​លើ​ពោះ និង​ស្បូន​ម្ដាយ។ ក្នុង​ករណី​ស្បូន​ស្ត្រី​មិន​បើក (បើក​មិន​អស់) សុខភាព​ម្ដាយ​ខ្សោយ ឬ​មាន​ជំងឺ ការ​វះកាត់ជា​វិធី​ល្អ​បំផុត ក្នុង​ការ​ផ្ដល់​សុវត្ថិភាព​ទាំង​ម្ដាយ​ទាំង​កូន។ ​វះកាត់ ប្រាកដ​ជា​មិន​ដូច​វិធី​កើត​បែប​ធម្មជាតិ​ទេ។ បែប​ធម្មជាតិ ស្រីៗ​អាច​យក​កូន​បាន​ច្រើន និង​ញឹក​បាន។ ដូច្នេះ​បើ​វះ តើ​គួររង់ចាំ​យូរ​ប៉ុនណា ឬ​រយៈពេល​ណា ទើប​អាច​មាន​កូន​បន្ទាប់​ទៀត​បាន? អត្ថបទពាក់ព័ន្ធ: សម្រាលកូនដោយវះកាត់ ម៉ាក់ៗមិនព្រួយរឿងឈឺពោះមែន តែជួបបញ្ហាទាំងនេះ សម្រាលកូនដោយបូម អាចប៉ះពាល់ដល់ខួរក្បាលក្មេងទេ? ទោះឈឺចាប់បន្តិច តែស្រីៗសម្រាលកូនដោយធម្មជាតិ មាន​ផល​ល្អ​ខ្លាំងណាស់ ក្បាច់ងាយៗជួយឲ្យកូនធ្លាក់ចូលអាងត្រគាកល្អ ពេលឈឺពោះសម្រាល សម្រាលកូនតាមធម្មជាតិ និងសម្រាលដោយវះកាត់ គួរជ្រើសរើសមួយណា? មាន​បញ្ហា​អីខ្លះ ម៉ាក់ៗ​ត្រូវ​តែ​សម្រាល​កូន​ដោយ​វះកាត់? កូនដំបូងវះ លើកទី២កើតធម្មជាតិបាន ទាល់មានកត្តាទាំងនេះ ដល់​ថ្ងៃ​កំណត់​ តែ​មិន​ទាន់​សម្រាល ស្ត្រី​ពពោះ​អាច​សាក​វិធី​នេះ​បាន មកដឹង​ពី​អត្ថប្រយោជន៍​នៃ​ការ​កើត​កូន​ក្នុង​ទឹក ស្រុក​ខ្មែរ​មាន​សេវា​នេះ​នៅណា​ខ្លះ?


ត្រៀមសម្រាល

មាន៤ចំណុច​នេះ ស្រីៗ​​​មិនព្រួយ​រឿងពិបាក​សម្រាល​កូន (វីដេអូ)

ពេល​ពពោះ ស្រីៗគ្នា​យើង​ខំ​ធ្វើ​នេះ​ធ្វើ​នោះ ខ្លះ​ទៀត​ខំ​ផឹក​ថ្នាំ​ខ្មែរ​ផង ដើម្បី​កើត​កូន​ស្រួល មិន​ឈឺ​ពោះ​យូរ។ តាម​ក្បួន​វេជ្ជសាស្ត្រ​ថ្នាំខ្មែរ​មិន​អាច​ជួយ​បាន​ទេ ការ​កើត​កូន​តាម​ធម្មជាតិ​បាន​ស្រួល លុះណា​តែ​ម៉ាក់ៗ​មាន​លក្ខខណ្ឌ​សំខាន់ៗ ៤ ខាងក្រោម​នេះ។ អត្ថបទពាក់ព័ន្ធ: សម្រាល​កូន​រួច​ ម៉ាក់ៗកុំ​ចង់បានរាងស្អាតដោយតមអាហារ ប៉ះពាល់​ទាំងម្តាយទាំងកូន ល្អទេ ម៉ាក់ៗធ្វើការរហូតដល់ថ្ងៃសម្រាលកូន ? (វីដេអូ) ម៉ាក់ៗចង់សម្រកទម្ងន់ក្រោយសម្រាលកូនរួច គួរធ្វើតាមវិធីនេះ នេះ​ជាបច្ចេកទេស​ជួយ​ស្ត្រី​ពពោះគ្រប់ខែ ​ឆាប់​ឈឺពោះ​សម្រាល​កូន ពិត ឬមិនពិត រួមភេទពេលជិតគ្រប់ខែ ជួយឲ្យសម្រាលកូនលឿន? ក្បាល​ទារក​ធំ​ជាង​អាង​ត្រគាក គួរឲ្យ​បារម្ភ​អត់? ទើប​សម្រាល​ថ្មីៗ ម៉ាក់ៗ​គេង​អត់​សូវ​ស្កប់ អាច​សាក​វិធី​នេះ​បាន គុណសម្បត្តិ-គុណវិបត្តិ នៃការសម្រាលកូនដោយធម្មជាតិ និងវះកាត់ បើម្តាយមានជំងឺទាំងនេះ អាចឆ្លងដល់កូនក្នុងផ្ទៃបាន ខ្សោយសាច់ដុំពេលពពោះមានអាការៈម៉េចខ្លះ? ប៉ះពាល់កូនអត់?


ត្រៀមសម្រាល

កៀកដល់ថ្ងៃសម្រាល ស្រីៗហាមធ្វើរឿង ៤ យ៉ាងនេះ (វីដេអូ)

ជិត​ដល់​ថ្ងៃ​សម្រាល​ហើយ តើ​ម៉ាក់ៗ​រំភើប​ទេ ហើយ​បាន​ត្រៀម​ខ្លួន​រួច​រាល់ឬ​នៅ? ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​ការ​សម្រាល​កូន​បា​នល្អ ម៉ាក់ៗ​ចាំបាច់​ត្រូវ​ធ្វើ​តាម​ការ​ណែនាំ​មួយ​ចំនួន​ក្នុងវីដេអូ​នេះ។ អត្ថបទពាក់ព័ន្ធ៖ អាការៈសំខាន់ ស្រី្តពពោះជួបនៅត្រីមាសទី៣ កៀកថ្ងៃសម្រាល ជំងឺទី ៥ អំឡុងពេលពពោះ ជាជំងឺអ្វី? គ្រោះថ្នាក់ដែរអត់? ស្ទះទឹកប្រមាត់ពេល​ពពោះ ដោយសារមូលហេតុអ្វី គ្រោះថ្នាក់អត់? ថ្ងៃសម្រាលកាន់តែកៀក ស្រីៗបារម្ភកាន់តែខ្លាំង ដឹងថាបារម្ភអីខ្លះអត់? ឥរិយាបថមួយចំនួន ជួយឲ្យម៉ាក់ៗសម្រាលកូនស្រួល


ត្រៀមសម្រាល

ក្បាច់ងាយៗជួយឲ្យកូនធ្លាក់ចូលអាងត្រគាកល្អ ពេលឈឺពោះសម្រាល

ការ​សម្រាល​កូន​តាម​ធម្មជាតិ​បាន​ស្រួល អាស្រ័យ​លើ​កត្តា​ទំហំអាង​ត្រគាក​ម្តាយ ទំហំ​កូន​មិន​ថ្លោស​ខ្លាំង ក្បាល​កូន​មិន​ធំ​ពេក ទម្រង់​ក្បាល​កូន​បង្វិល​ចុះ​ក្រោម មិន​មាន​សុក​ពាំង​ចំ​មាត់​ស្បូន ឬ​សុក​រុំក​កូន ឯ​ម្តាយ និង​កូន​មាន​សុខភាព​ល្អ។ តែ​ទោះ​បី​មាន​លក្ខខណ្ឌ​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ក៏​ស្ត្រី​មួយ​ចំនួន​ជួប​បញ្ហា​ពិបាក​ក្នុង​ការ​សម្រាល​កូន​ដែរ តើ​មក​ពី​មូលហេតុ​អី? លោកស្រី​វេជ្ជបណ្ឌិត ​ទី ​សុវណ្ណរដ្ឋ ឯកទេស​​ផ្នែក​សម្ភព និង​រោគ​ស្ត្រី បម្រើ​ការងារ​នៅ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា ថា ករណី​ទម្រង់​ក្បាល​កូន​ចុះ​ក្រោម​ហើយ តែ​មិន​ទាន់​ចូល​អាង​ត្រគាក​ល្អ​ក៏​ជា​ឧបសគ្គ នៃ​ការ​សម្រាល​តាម​ធម្មជាតិ​ដែរ។ ដើម្បី​ឲ្យ​កូន​​ក្នុង​ផ្ទៃ​ធ្លាក់​ចូល​អាង​ត្រគាក​ល្អ ងាយ​ស្រួល​សម្រាល​នោះ លោកស្រី​វេជ្ជបណ្ឌិត​ណែនាំ​ឲ្យ​ស្ត្រី​ពពោះ​ផ្លាស់​ប្តូរ​ទម្រង់​ឲ្យ​បាន​ច្រើន​នៅ​ពេល​ឈឺ​ពោះ ដែល​គ្រប់​ទម្រង់​ទាំងអស់​មាន​សុវត្ថិភាព​ចំពោះ​ម្តាយ និង​ទារក​ក្នុង​ផ្ទៃ ហើយ​ថែម​ទាំង​កាត់​បន្ថយ​ការ​ឈឺ​ចាប់​ពេល​ឈឺ​ពោះ​ទៀត។ – អង្គុយ – ឈរ – ដើរ – ប្រឹង​​តោង – លត់​ជង្គង់​ប្រឹង – អង្គុយ​លើ​បាល់ – តោង​កៅ​អី​ប្រឹង​ជុះ។ អត្ថបទពាក់ព័ន្ធ៖ មូលហេតុធ្វើឲ្យស្រីៗឈឺពោះសម្រាលកូន អូសបន្លាយពេលយូរ ឈឺពោះសម្រាលកូនដំបូង និងឈឺពោះកូនទី២ ប្លែកគ្នាម៉េចខ្លះ? ចំពោះ​របៀប​ប្រឹង​ពេល​ស្រីៗ​សម្រាល​កូនវិញ លោកស្រី អ៊ួង លីដា នាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ​មាតា និង​ទារក រៀបរាប់​ថា ដើម្បី​សម្រាល​កូន​តាម​ធម្មជាតិ​បាន​ស្រួល លុះណា​តែ​ម៉ាក់ៗ​បាន​ត្រៀម​លក្ខណៈ​ស្រួល​ប្រួល មាន​កម្លាំង​គ្រប់​គ្រាន់ ឯ​អាង​ត្រគាក​ក៏​អំណោយ​ផល​ទៀត។ ងាក​មក​និយាយ​ពី​គន្លឹះ​ក្នុង​ការប្រឹង​សម្រាល​កូន​វិញ លោកស្រី​វេជ្ជបណ្ឌិត​ថា ពេទ្យ​គេ​មាន​ក្បួន​ប្រឹង មិន​មែន​ប្រឹង​កើត​មិន​ឈប់​នោះ​ទេ ក្បួន​នោះ​គឺ ឈឺ១​ដង […]


ត្រៀមសម្រាល

សំណួរពេញនិយមរបស់ម៉ាក់ប៉ា៖ គួរត្រៀមលុយប៉ុន្មានទុកសម្រាលកូន​?

ពេល​ដឹង​ខ្លួន​ថា​មាន​ផ្ទៃពោះ ម៉ាក់​ៗ​តែងតែ​ព្រួយបារម្ភ​ខ្លាំង​ទៅ​លើ​ថវិកា​ត្រូវ​ចំណាយ​ពេល​សម្រាល និង​ការ​ទិញ​សម្ភារៈ​កូន ព្រោះ​ខ្លាច​មិន​គ្រប់ ឬ​ដំណើរការ​សម្រាល​មាន​ភាព​រអាក់រអួល។ ដូចនេះ​ហើយ​យើង​ច្រើនតែ​លួច​សួរ​ពី​អ្នក​មាន​បទពិសោធន៍​ថា គួរ​មាន​ប្រាក់​ប៉ុន្មាន​ទើប​គ្រប់​ក្នុង​ពេល​ពេល​សម្រាលកូន​នៅ​មន្ទីរពេទ្យ និង​ទុក​ទប់ទល់​ពេល​សម្រាល​មាតុភាព។ ដើម្បី​ដឹង​ពី​​ទំហំ​​នៃ​​ការ​​ចំណាយ Helloគ្រូពេទ្យ បាន​សាកសួរ​ម៉ាក់​ៗ​ជាច្រើន​ដែល​បាន​ត្រៀម​ថវិកា​​គ្រប់គ្រាន់​ទៅ​តាម​ជីវភាព សម្ភារៈ​ចាំបាច់ រឿង​សំខាន់​អំឡុង​ពេល​សម្រាល និង​តម្រូវ​ការ​បន្ទាន់​ពេល​សម្រាលកូន។ ១- ជម្រើស​សម្រាល សម្រាប់​ម៉ាក់​ៗ លីន ដាណេ វិញ​បាន​លើក​ឡើង​ថា គ្រាន់តែ​ដឹង​ខ្លួន​មាន​ផ្ទៃពោះ​ភ្លាម អ្នកនាង​គិត​ដល់​មធ្យោបាយ​សម្រាល​បាត់​ទៅ​ហើយ ព្រោះ​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ និង​គ្មាន​កម្លាំង​គ្រប់គ្រាន់ បើ​សម្រាល​តាម​ធម្មជាតិ។ ដូចនេះ​បាន​ពិភាក្សា​ជាមួយ​គ្រូពេទ្យ ហើយ​វិធី​ល្អ​មានតែ​វះកាត់ ប៉ុន្តែ​ការ​ចំណាយ​លើ​ការ​វះកាត់​ពិតជា​ថ្លៃ​ជាង​សម្រាល​ធម្មជាតិ។ បុគ្គលិក​ផ្នែក​ផ្ដល់​ព័ត៌មាន​ក្នុង​ក្រុមហ៊ុន​ឯកជន​បាន​លើក​ឧទាហរណ៍​ថា បើ​សម្រាល​ធម្មជាតិ​នៅ​មន្ទីរ​សម្ភព​ផ្សេង​ៗ ៤០០-៦០០ បន្ទប់​ល្មម ហើយ​បើ​វះ​តម្លៃ​អាច​គុណ​នឹង ២។ ក្រៅ​ពី​នោះ ការ​សម្រាល​ទាំង​ធម្មជាតិ និង​វះកាត់ អាច​មាន​ករណី​គ្រោះថ្នាក់​ណា​មួយ​ជាយថាហេតុ ដូចនេះ​ហើយ​ការ​ត្រៀម​សម្រាល​កូន​នីមួយ​ៗ​មិន​គួរ​ក្រោម ២ ពាន់​ដុល្លារ​ឡើយ តែ​បើ​សម្រាលនៅ​មន្ទីរពេទ្យ​រដ្ឋ​អាច​ចំណាយ​តិច​ជាង​នេះ។ ២- ត្រៀម​ក្រោយ​សម្រាល មាន​ម៉ាក់​ៗ​ជាច្រើន​តែងតែ​ត្រៀម​លុយកាក់​សម្រាប់​តែ​ពេល​សម្រាល តែ​ក្រោយ​សម្រាល​បែរជា​ពិបាក​។ ក្នុង​នោះ​ម៉ាក់​ៗ​ឈ្មោះ នី នេត្រា បាន​ចែករំលែក​ផល​វិបាក​កាលពី​ខ្លួន​សម្រាល​កូន​រួច ​ពិបាកព្រោះ​ត្រូវការ​ចំណាយ​ច្រើន។ អ្នក​រស់នៅ​ភ្នំពេញ​រូប​នេះ បន្ត​ទៀត​ថា​ សម្រាប់​អ្នក​ធ្វើការ​ប្រាក់ខែ​នៅតែ​មាន ចំណែក​អ្នក​រកស៊ី​វិញ ពេល​សម្រាល​ពិតជា​ជួប​បញ្ហា​ធំ​មិន​ខាន ណា​មួយ​បាត់​ចំណូល ហើយ​ទាមទារ​ចំណាយ​ច្រើន​ទាំង​លើ​កូន និង​ខ្លួនឯង។ […]


ត្រៀមសម្រាល

ចម្ងល់ម៉ាក់ៗ ចង់ដឹងស្បូនបើកប៉ុន្មានលេខ យកអ្វីទៅវាស់?

ស្ត្រី​មួយ​ចំនួន​ធំ​ទាំង​អ្នក​ធ្លាប់​សម្រាល​កូន និង​ត្រៀម​ខ្លួន​សម្រាល​ប្រាកដជា​ធ្លាប់​ឮ​ថា ស្បូន​បើក​បាន​ប៉ុណ្ណេះ​លេខ ប៉ុណ្ណោះ​លេខ​ហើយ។ តែ​យើង​ភាគច្រើន​តែង​ឆ្ងល់​ថា ស្បូន​បើក​ប៉ុន្មាន​លេខ​នោះ គេ​យក​អ្វី​ទៅ​វាស់? ដើម្បី​ឲ្យ​អស់​ចម្ងល់​នេះ​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ឈឺ​ពោះ ពេទ្យ​នឹង​ធ្វើ​តេស្ដ​ម៉ាក់​ៗ​ដើម្បី​ចង់​ដឹង​កូន​ដល់​ពេល​កើតឬ​នៅ ដោយ​វាស់​មាត់​ស្បូន​ស្ត្រី។ លោក​គ្រូ​បាន​បន្ត​ទៀត​ថា សម្រាប់​ម៉ាក់​ៗ​កូន​ដំបូង​ឈឺពោះ​ទម្រាំ​បាន​សម្រាល​ប្រើ​រយៈពេល​យូរ ហើយ​ស្បូន​បើក​បាន​ប៉ុន្មាន​លេខ គឺ​គិត​តាម​សង់ទីម៉ែត្រ តែ​ភាសា​សាមញ្ញ​ពេទ្យ​និយាយ​ទូទៅ​គឺ​មួយ​លេខ ស្មើ ១ សង់ទីម៉ែត្រ ហើយ​ចំពោះ​ឧបករណ៍​វាស់​វិញ គឺ​ស្មានតាម​ម្រាម​ដៃមួយស្មើ ១ លេខ។ សម្រាប់​ស្ត្រី​ដែល​ឈឺពោះ​យូរ​ហើយ តែ​ស្បូន​មិន​ទាន់​បើក គ្រូពេទ្យ​នឹង​ស្វែងរក​ពី​មូលហេតុ​នាំ​ឲ្យ​មាន​បញ្ហា​នោះ។ លោក​វេជ្ជបណ្ឌិត​បាន​ប្រាប់​ពី​មូលហេតុ​នាំឲ្យ​ស្បូន​មិន​បើក ដោយសារ៖ ១- ពេល​ខ្លះ​ស្បូន​មិន​បើក​ដោយសារ​អាង​ត្រគាក​តូច ក្បាល​កូន​ចុះ​មក​អត់​រួច ២- ពេល​ខ្លះ​ទៀត​អត់​ឈឺ​ពោះ ៣- ស្បូន​ខ្សោយ​គ្មាន​កម្លាំង អត្ថបទពាក់ព័ន្ធ៖ កូនអត់បង្វិលក្បាល អាចបង្វិលពីក្រៅបានអត់? មកពីអ្វីបានកូនបែបនេះ? ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស