ការសម្រាលកូនតាមធម្មជាតិបានស្រួល អាស្រ័យលើកត្តាទំហំអាងត្រគាកម្តាយ ទំហំកូនមិនថ្លោសខ្លាំង ក្បាលកូនមិនធំពេក ទម្រង់ក្បាលកូនបង្វិលចុះក្រោម មិនមានសុកពាំងចំមាត់ស្បូន ឬសុករុំកកូន ឯម្តាយ និងកូនមានសុខភាពល្អ។
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
ការសម្រាលកូនតាមធម្មជាតិបានស្រួល អាស្រ័យលើកត្តាទំហំអាងត្រគាកម្តាយ ទំហំកូនមិនថ្លោសខ្លាំង ក្បាលកូនមិនធំពេក ទម្រង់ក្បាលកូនបង្វិលចុះក្រោម មិនមានសុកពាំងចំមាត់ស្បូន ឬសុករុំកកូន ឯម្តាយ និងកូនមានសុខភាពល្អ។
តែទោះបីមានលក្ខខណ្ឌទាំងប៉ុន្មានខាងលើនេះ ក៏ស្ត្រីមួយចំនួនជួបបញ្ហាពិបាកក្នុងការសម្រាលកូនដែរ តើមកពីមូលហេតុអី? លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បម្រើការងារនៅមន្ទីរសម្រាកព្យាបាល និងសម្ភពមាតា ថា ករណីទម្រង់ក្បាលកូនចុះក្រោមហើយ តែមិនទាន់ចូលអាងត្រគាកល្អក៏ជាឧបសគ្គ នៃការសម្រាលតាមធម្មជាតិដែរ។
ដើម្បីឲ្យកូនក្នុងផ្ទៃធ្លាក់ចូលអាងត្រគាកល្អ ងាយស្រួលសម្រាលនោះ លោកស្រីវេជ្ជបណ្ឌិតណែនាំឲ្យស្ត្រីពពោះផ្លាស់ប្តូរទម្រង់ឲ្យបានច្រើននៅពេលឈឺពោះ ដែលគ្រប់ទម្រង់ទាំងអស់មានសុវត្ថិភាពចំពោះម្តាយ និងទារកក្នុងផ្ទៃ ហើយថែមទាំងកាត់បន្ថយការឈឺចាប់ពេលឈឺពោះទៀត។
– អង្គុយ
– ឈរ
– ដើរ
– ប្រឹងតោង
– លត់ជង្គង់ប្រឹង
– អង្គុយលើបាល់
– តោងកៅអីប្រឹងជុះ។
អត្ថបទពាក់ព័ន្ធ៖
ចំពោះរបៀបប្រឹងពេលស្រីៗសម្រាលកូនវិញ លោកស្រី អ៊ួង លីដា នាយសាល ផ្នែកបន្ទប់សម្រាល នៃមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក រៀបរាប់ថា ដើម្បីសម្រាលកូនតាមធម្មជាតិបានស្រួល លុះណាតែម៉ាក់ៗបានត្រៀមលក្ខណៈស្រួលប្រួល មានកម្លាំងគ្រប់គ្រាន់ ឯអាងត្រគាកក៏អំណោយផលទៀត។ ងាកមកនិយាយពីគន្លឹះក្នុងការប្រឹងសម្រាលកូនវិញ លោកស្រីវេជ្ជបណ្ឌិតថា ពេទ្យគេមានក្បួនប្រឹង មិនមែនប្រឹងកើតមិនឈប់នោះទេ ក្បួននោះគឺ ឈឺ១ដង ប្រឹង៣ដង។
“ឈឺម្តងប្រឹង៣ដង អត់ឈឺអត់ប្រឹង ឈឺចាំប្រឹង ដកដង្ហើមធម្មតាវែងៗ អាហ្នឹងត្រូវបច្ចេកទេសពេទ្យហើយ កាលណាយើងប្រឹងរហូត មានកម្លាំងឯងណាប្រឹង ប្រឹងរហូតអត់មានអុកស៊ីសែនដកដង្ហើមទេ ទាំងយើងទាំងកូនត្រូវការអុកស៊ីសែន”។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕