បើសិនជាម៉ាក់ៗទៅមើលអូកេឃើញថា កូននៅទីតាំងបញ្ច្រាស មិនបង្វិលក្បាលចុះក្រោមទេ គ្រូពេទ្យមានវិធីបង្វិលពោះរបស់ស្ត្រី ទៅតាមទម្រង់របស់កូន ដើម្បីឲ្យក្បាលកូនចុះមកក្រោម អាចកើតតាមធម្មជាតិបាន។ វិធីនេះធ្វើនៅពេលគភ៌អាយុ ៣៦-៣៧ សប្តាហ៍ ហើយអាចមានកត្តាជោគជ័យ មិនជោគជ័យ ឬអាចគ្រោះថ្នាក់អំឡុងពេលជួយបង្វិល។
ក្នុងករណីគ្រោះថ្នាក់ គ្រូពេទ្យនឹងវះកាត់យកកូនចេញភ្លាមពេលកំពុងតែបង្វិល។ ម្យ៉ាងវិញទៀត បើម៉ាក់ៗមានសុកនៅពាំងមាត់ស្បូន ទងសុករុំកកូន គ្រូពេទ្យមិនអាចប្រើវិធីជួយបង្វិលបានទេ ម៉ាក់ៗចាំបាច់ត្រូវសម្រាលកូនដោយវះកាត់។