backup og meta

សញ្ញាព្រមានគភ៌មានបញ្ហា ម៉ាក់ៗត្រូវដឹង ហើយប្រញាប់ទៅជួបពេទ្យ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    សញ្ញាព្រមានគភ៌មានបញ្ហា ម៉ាក់ៗត្រូវដឹង ហើយប្រញាប់ទៅជួបពេទ្យ

    អំឡុង​ពពោះ អ័រម៉ូន​ប្រែប្រួល ធ្វើ​ឲ្យ​រាងកាយ និង​អារម្មណ៍​ស្រីៗ​យើង​ប្រែប្រួល​ទៅ​តាម​នោះ​ដែរ តែ​ទោះ​យ៉ាងណា​យើង​មិន​ត្រូវ​ធ្វេស​ប្រហែស​នូវ​ចំណុច​គ្រោះថ្នាក់​មួយ​ចំនួន​នោះ​ទេ។ ខាង​ក្រោម​នេះ​ជា​សញ្ញា​ព្រមាន គភ៌​មាន​បញ្ហា បើ​ជួប​បញ្ហា​ទាំង​នោះ ម៉ាក់ៗ​ប្រញាប់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ជំនាញ។

    ១- ធ្លាក់ឈាម

    នៅ​ត្រីមាស​ដំបូង​នៃ​ការ​ពពោះ បើ​ស្រីៗ​​មាន​​អាការៈ​​ចុកពោះ មាន​ធ្លាក់​​ឈាម​តិច ឬ​ច្រើន មាន​កម្ទិចកម្ទីសុក ឬដុំឈាម​​ធ្លាក់​​ចេញ​មក នោះ​គភ៌​មាន​បញ្ហា​ហើយ ដោយ​អាច​ប្រឈម​នឹង​ការ​រលូត​កូន ម៉ាក់ៗ​មាន​កូន​ក្រៅ​ស្បូន ឬ​របេះ​សុក​ពី​ស្បូន​ជា​ដើម។

    អត្ថបទពាក់ព័ន្ធ៖ រឿងត្រូវប្រយ័ត្នពេលពពោះ បើស្រីៗមានធ្លាក់ឈាម មកពីបញ្ហាទាំងនេះ

    ២-ស្បូនកន្ត្រាក់

    ស្បូន​កន្ត្រាក់​ជា​នៃ​សញ្ញា​ការ​សម្រាល​កូន តែ​ក្នុង​ករណី​ខ្លះ​ស្បូន​ក៏​អាច​កន្ត្រាក់លាយ​ជាមួយទឹក​រម្អិល​លាយ​ឈាម​​អំឡុង​ពេល​ពពោះ​ដែរ ដែល​សញ្ញា​នេះ​បញ្ជាក់​ថា កូន​អាច​រលូត កូន​អាច​កើត​មុន​ខែ។

    ៣- កូន​មិន​កម្រើក

    ជា​ទូទៅ ម៉ាក់ៗ​ដែល​មាន​កូន​ដំបូង អាអូន​អាច​កម្រើក​នៅ​ខែទី ៥ ឬ ៦ តែ​បើ​យើង​ធ្លាប់​មាន​បេប៊ី​ពីមុន​មក​ហើយ​នោះ កូន​អាច​កម្រើកលឿន​បន្តិច គឺ​អំឡុង​ខែទី ៤ ឬ ៥។ បន្ទាប់​ពី​កម្រើក​តិចៗ បេប៊ី​អាច​កម្រើក​ញឹកញាប់ ឬ​ធាក់​ម៉ាក់​កាន់​ខ្លាំង​នៅ​ជិត​ដល់​ថ្ងៃ​សម្រាល។

    ក្នុង​ករណី​បេប៊ី​មិន​ធ្វើ​ចលនា​ទាល់​តែ​សោះ ឬ​កម្រើក​តិច​ទៅៗ អាច​បញ្ជាក់​ថា​កូន​យើង​មាន​បញ្ហា​អ្វី​មួយ​មិន​ខាន ដូច្នេះ​ម៉ាក់ៗ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ និង​មើល​អេកូ​ភ្លាម តើ​មក​ពី​មូលហេតុ​អ្វី។

    ៤- ហើមជើងខ្លាំង

    ហើម​ជើង​ពេល​ពពោះ​ជា​រឿង​ធម្មតា​នោះ​ទេ ដោយសារ​ចាល់​ជាតិ​ទឹក​ក្នុង​ខ្លួន​ច្រើន ទម្ងន់​គភ៌​ក្នុង​ស្បូន​សង្កត់​លើ​សរសៃ​ឈាម​វ៉ែន ម៉ាក់ៗ​អង្គុយ និង​ដើរ​ច្រើន​ពេក។ ប៉ុន្តែ​បើ​ស្រីៗ​ពពោះ​ជួប​អាការៈ​ហើម​ជើងខ្លាំង ថែម​ទាំង​មាន​សញ្ញា​មួយ​ចំនួន​ដូចជា ហត់​ដង្ហក់ នោម​​តិច ជើង​ឡើង​ក្រហម​ហើយ​ឈឺ ថែម​ទាំង​លើស​សម្ពាធ​ឈាម​ទៀត​នោះ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ ព្រោះ​ជា​សញ្ញា​អាសន្ន នៃ​ជំងឺ​ទឹកនោមផ្អែម​ពេល​ពពោះ និង​ពេល​ខ្លះ​វិវត្ត​ទៅ​ជា​ជំងឺ​ក្រឡាភ្លើង​ ដែល​អាច​ឈាន​ដល់​ស្លាប់​ទាំង​ម្តាយ​ទាំង​កូន។

    អត្ថបទពាក់ព័ន្ធ៖ វិធីបង្ការជំងឺបម្រុងក្រឡាភ្លើង-ក្រឡាភ្លើង ពេលពពោះ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម