backup og meta

មានផែនការយកកូន គួររួមភេទញឹកញាប់ប៉ុនណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 16, 2023

    មានផែនការយកកូន គួររួមភេទញឹកញាប់ប៉ុនណា?

    មាន​ផែនការ​យក​កូន គួរ​រួមភេទ​ញឹក​ញាប់​ប៉ុនណា? រួម​ភេទ​ញឹក​ញាប់​ពេក​អាច​ប៉ះពាល់​ដល់​ផែនការ​យក​កូន​ទេ? ចម្ងល់​នេះ​ប្តី​ប្រពន្ធ​ដែល​ត្រៀម​លក្ខណៈ​យក​កូន ច្បាស់​ជា​ចង់​ដឹង​ខ្លាំង​ហើយ។

    ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់ម៉ែត លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន បាន​ពន្យល់​ថា មិន​ថា​មនុស្ស​ស្រី ឬ​ប្រុស​នោះ​ទេ មាន​ចំណង់​ផ្លូវ​ភេទ​ខុស​គ្នាៗ ហើយ​អាស្រ័យ​លើ​កត្តា​សុខភាព និង​អាយុ។ ទោះ​ជា​ស្ថិត​នៅ​ក្នុង​វ័យ​សកម្ម​រឿង​រួមភេទ​ក្តី ក៏​ប្តី​ប្រពន្ធ ឬ​ដៃគូ មិន​ត្រូវ រួមភេទ​ញឹក​ញាប់​ពេក​ទេ ព្រោះ​អាច​ទ្រុឌ​ទ្រោម​សុខភាព​ផ្លូវ​ភេទ អ្វី​ដែល​គួរ​បារម្ភ​នោះ គឺ​ការ​រួម​ភេទ​ញឹក​ញាប់​ពេក​ប៉ះពាល់​ដល់​គុណភាព​មេ​ជីវិត ធ្វើ​ឲ្យ​ប្តី​ប្រពន្ធ​អត់​អាច​មាន​កូន​។

    “មេជីវិត​ត្រូវ​ការ​ពេលវេលា​សមស្រប​មួយ​ដើម្បី​បង្កើន​ចំនួន និង​គុណភាព​ឲ្យ​បាន​ល្អ ក្នុង​ករណី​ដែល​ប្រុសៗ​ រួមភេទ​រាល់ថ្ងៃបង្ខំ​ឲ្យ​ចេញ​ទឹក​កាម​រាល់​ថ្ងៃ ពេល​ខ្លះ​អត់​មាន​មេ​ជីវិត​គ្រប់​គ្រាន់​ទេ ឬ​ក៏​មាន​មេ​ជីវិត​ដែរ តែ​មេ​ជីវិត​ទាំង​នោះ​នៅ​ខ្ចី មិន​អាច​ទៅ​បង្ក​កំណើត​បាន”

    លោក សាស្ត្រាចារ្យ វេជ្ជបណ្ឌិត គាន់ អូន

    ដើម្បី​ដៃ​គូទាំង​សង​ខាង​មាន​សុខភាព​ល្អ ប្រធាន​ផ្នែក​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ណែនាំ​ឲ្យ​រួមភេទ​ត្រឹម ២-៣ ដង/សប្តាហ៍​ប៉ុណ្ណោះ ទើបមិន​ប៉ះ​ពាល់​ដល់​គុណភាព​មេ​ជីវិត ឬ​ផែនការ​យក​កូន ព្រោះ​រយៈពេល​នេះ​រាងកាយ​យើង​មាន​ពេល​វេលា​គ្រប់​គ្រាន់ ដើម្បី​ផលិត​មេជីវិត​ឲ្យ​បាន​ច្រើន ថែម​ទាំង​មាន​គុណភាព​ទៀត។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ទាក់ទងនឹង​ចំនួន​ដងនៃការ​រួមភេទ នៅ​ក្នុង​ការ​ស្រាវជ្រាវ​​ដោយ​ស្ថាប័ន​ឯកទេស​មួយ​នៅ​សហរដ្ឋអាមេរិក​ គឺ​​វិទ្យាស្ថាន Kinsey ដែល​ផ្តោត​ទាក់​ទង​ទៅ​នឹងជីវិត​ផ្លូវ​ភេទ ការ​បង្ក​កំណើត​ និង​ការ​សិក្សា​អំពី​លក្ខណៈ​ភេទ​ បាន​ឱ្យ​ដឹង​ថា សម្រាប់​ដៃ​គូ​ស្នេហា​នៅ​អាមេរិក អាយុ​ចន្លោះ​ពី ​១៨-២៩ ​ឆ្នាំ របាយ​ការណ៍​ស្រាវជ្រាវ​បង្ហាញ​ថា ពួក​គេ​ជា​​ញឹក​ញាប់​​​មាន​រឿង​លើ​គ្រែ​ ប្រហែល​១១២​ដង​/១​ឆ្នាំ​ (ប្រហែល​២​ដង​/សប្តាហ៍)។ រី​ឯ​ដៃ​គូ​ស្នេហា​នៅ​អាយុ​ចន្លោះ​ពី ៣០​-៣៩​ឆ្នាំ មាន​ពេល​លើ​គ្រែ ប្រហែល​៨៦​ដង​/១​ឆ្នាំ និង​វ័យ​ពី​ ៤៥​ឆ្នាំ​ឡើង​ទៅ គឺ​មាន​២៨​% នៃអ្នក​ទាំង​នោះ​នៅ​បន្ត​រួម​ភេទ​ម្ដង​ក្នុង​​មួយ​សប្ដាហ៍។

    គុណប្រយោជន៍រួមភេទ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ May 16, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម