backup og meta

ក្រៅពីចាក់វ៉ាក់សាំង ម៉ាក់ប៉ាអាចការពារកូនពីផ្ដាសាយបានតាមវិធីនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 04, 2020

    ក្រៅពីចាក់វ៉ាក់សាំង ម៉ាក់ប៉ាអាចការពារកូនពីផ្ដាសាយបានតាមវិធីនេះ

    ជំងឺ​ផ្ដាសាយ ជា​ជំងឺ​ទូទៅ​មួយ​ដែល​យើង​ឈឺ​ហើយ មិន​សូវ​ព្រួយ​បារម្ភ ព្រោះ​វា​កម្រ​បង្ក​ជា​បញ្ហា​ធ្ងន់ តែ​បើ​កើត​ផ្ដាសាយ​លើ​អា​អូន​តូច​ៗ វា​អាច​ធ្វើ​ឲ្យ​កូន​ពិបាក​ក្នុង​ខ្លួន​ខ្លាំង​មិន​ខាន។ ក្មេងៗ​ក្រោម​អាយុ ​៥ ​ឆ្នាំ ងាយ​ប្រឈម​នឹង​បញ្ហា​ធ្ងន់​បង្ក​ឡើង​ដោយ​ផ្ដាសាយ​ធំ ដូច​ជា រលាក​សួត ខ្សោះ​ជាតិ​ទឹក ឆ្លង​មេរោគ​ក្នុង​ត្រចៀក ឬ​អាច​ខូច​មុខងារ​ខួរ​ក្បាល​បាន​ដែរ។ នេះ​បើ​តាមមជ្ឈមណ្ឌល​គ្រប់​គ្រង និង​ទប់​ស្កាត់​ជំងឺ​ឆ្លង CDC អាមេរិក។

    ស្រប​គ្នា​នេះ លោក​វេជ្ជបណ្ឌិត សូរ ប៉េង ឯក​ទេស​ជំងឺ​កុមារ ពន្យល់​ថា តាម​ពិត​ទៅ ជំងឺ​ផ្ដាសាយ អាច​កើត​ឡើង​បាន​ដោយ​ច្រើន​កត្តា​ដូច​ជា៖

    ទី១. ផ្ដាសាយ​ដោយ​ប្រតិកម្ម

    ទី២. ផ្ដាសាយ​ដោយ​អាលែកហ្ស៊ីអាកាសធាតុ​

    ទី៣. ផ្ដាសាយ​ដោយ​ឆ្លង​ពពួក​វីរុស ឬ​បាក់តេរី ជាដើម។

    វេជ្ជបណ្ឌិត​នៃ​គ្លីនិក​កុមារ មុនីឃីត​រូប​នេះ បន្ត​ថា ភាគ​ច្រើន​អា​អូន​ឈឺ​ផ្ដាសាយ​ដោយ​សារ​​តែ​ឆ្លង​វីរុស ហើយ​យើង​អាច​ចាក់​វ៉ាក់សាំង​ការពារ​បាន។ ប៉ុន្តែ វ៉ាក់សាំង​នេះ អាច​ការពារ​បាន​តែ​វីរុស​ធំៗ​កាចៗ​ទេ បើ​ផ្ដាសាយ​តិចតួច​ធម្មតា កូន​យើង​នៅ​តែ​អាច​កើត​ដូច​គ្នា ព្រោះ​វីរុស​ជំងឺ​ផ្ដាសាយ​មាន​ច្រើន​ប្រភេទ ចាក់​វ៉ាក់សាំង​តែ​មួយ​មុខ​មិន​អាច​ការពារ​បាន​ទាំង​អស់​ទេ។

    ដូច​គ្នា​នេះ ម៉ាក់​ប៉ា​ក៏​អាច​ការពារ​កូនៗ​ពី​ជំងឺ​ផ្ដាសាយ​ជាមួយ​នឹង​វិធី​ការ​ពារ​ដែល​យើង​គួរ​ធ្វើ​ជា​ប្រចាំ​បាន​ដែរ​ដូច​ជា៖

  • ដាក់​កូន​ឲ្យ​នៅ​ឆ្ងាយ​ពី​អ្នក​ដែល​ឈឺ​ផ្ដាសាយ
  • ខ្ទប់​ច្រមុះ មាត់ ពេល​កណ្ដាស់ ឬ​ក្អក​ជាមួយ​ក្រដាស រួច​បោះ​ចោល​ក្នុង​ធុង​សំរាម​ត្រឹមត្រូវ (កុំ​ភ្លេច​លាង​ដៃ)
  • លាង​ដៃ​ឲ្យ​បាន​ស្អាតៗ​ជានិច្ច
  • លាង​សម្អាត សម្លាប់​មេរោគ​កន្លែង​ដែល​កខ្វក់
  • ញ៉ាំ​អាហារ​ត្រឹម​ត្រូវ ផឹក​ទឹក​ច្រើន និង​សម្រាក​ឲ្យ​ច្រើន
  • បើ​លេច​ចេញ​សញ្ញា​ផ្ដាសាយ ត្រូវ​ផ្ដល់​ថ្នាំ​ឲ្យ​កូន​ភ្លាម ឬ​យក​កូន​ជួប​គ្រូពេទ្យ (ក្នុង​ករណី​ចាំ​បាច់)។ល។​
  • វេជ្ជបណ្ឌិត.សូ ប៉េង នៃគ្លីនិកកុមារ មុនីឃីត
    វេជ្ជបណ្ឌិត សូ ប៉េង ឯកទេសរោគកុមារ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 04, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម