backup og meta

វ៉ាក់សាំងកុមារក្រៅថ្នាក់ជាតិទាំង៧ ចាំបាច់គួរផ្ដល់ឲ្យអាអូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 08, 2021

    វ៉ាក់សាំងកុមារក្រៅថ្នាក់ជាតិទាំង៧ ចាំបាច់គួរផ្ដល់ឲ្យអាអូន

    វ៉ាក់សាំង​កុមារ​ក្រៅ​ថ្នាក់​ជាតិ ម៉ាក់​ប៉ា​គួរ​ស្វះស្វែង​រក​ចាក់​ឲ្យ​កូន​ទោះ​មិន​មាន​ក្នុង​ក្រដាស​ណែនាំ​ចាក់​វ៉ាក់សាំង​ពី​ក្រសួង​សុខាភិបាល​ក៏​ដោយ ដើម្បី​ការពារ​សុខភាព​កូន​យើង​ពី​មេរោគ​យាយី​សុខភាព​កូន។ វ៉ាក់សាំង​ក្រៅ​ថ្នាក់​ជាតិទាំង ៧​នេះ ម៉ាក់​ប៉ា​ត្រូវ​ចាំបាច់​ជូន​កូន​ទៅ​ចាក់​តាម​អាយុ​សម​ស្រប​ទើប​ល្អ។

    បើ​និយាយ​ដល់​វ៉ាក់សាំង​កុមារ លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ និង​ទារក បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សម្រាល​ចេញ​មក​ហើយ​នោះ ទារក​ទាំង​អស់​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​ថ្នាក់​ជាតិ ៧​លើក ដែល​គិត​ចាប់​តាំង​ពី​អា​អូន​ទើប​នឹង​កើត រហូត​ដល់​អាយុ​១​ឆ្នាំ​កន្លះ។ បន្ថែម​ពី​លើ​នៅ​មាន​វ៉ាក់សាំង​ក្រៅ​ថ្នាក់​ជាតិ ៧ទៀត អាច​ផ្ដល់​ឲ្យ​កុមារ​ដូចជា៖

    ១. វ៉ាក់សាំង​​ការពារ​ជំងឺ​រាក​ធ្ងន់ធ្ងរ (បន្តក់​តាមមាត់)

    • អាច​បន្តក់​ឲ្យ​ក្មេង​ចាប់​ពី​អាយុ​៦សប្តាហ៍ ដល់​៦ខែ
    • ត្រូវ​បន្តក់​២ដង​គឺលើកទី១ និង៤សប្តាហ៍ក្រោយ (លើក​ទី១​យ៉ាង​យូរ​ត្រឹម​អាយុ ២០សប្តាហ៍ ឬ៥ខែ)

    ២. វ៉ាក់សាំង​ការពារ​ជំងឺ​ផ្ដាសាយ​ធំ

    • អាច​ចាក់​ឲ្យ​ទារក​ចាប់​ពី​អាយុ ៦ខែឡើង និង​មនុស្ស​ចាស់
    • សម្រាប់​ក្មេង​អាយុ ៦ខែ ដល់៩ឆ្នាំ ដែល​មិន​ធ្លាប់​ចាក់​វ៉ាក់សាំង​ផ្ដាសាយ​សោះ​ត្រូវ​ចាក់​២ដង គឺ​លើក​ទី​១ និង​១​ខែ​ក្រោយ
    • សម្រាប់​ក្មេង​អាយុ​លើ៩ឆ្នាំ និង​មនុស្ស​ចាស់​ត្រូវ​ចាក់​តែ​ម្ដង

    ៣. វ៉ាក់សាំង​ការពារ​ជំងឺ​អុត​ស្វាយ

    • អាច​ចាក់​ឲ្យ​កុមារ​ចាប់​ពី​អាយុ ១ឆ្នាំឡើង
    • ត្រូវ​ចាក់​២​ដង គឺ​លើក​ទី១ និង​៣ខែក្រោយ

    ៤. វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ថ្លើម​ប្រភេទ A

    • អាច​ចាក់​ឲ្យ​កុមារ​ចាប់​ពី​អាយុ ១ឆ្នាំ​ឡើង
    • ត្រូវ​ចាក់​២​ដង គឺ​លើក​ទី១ និង៦ខែក្រោយ

    ៥. វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ស្រោម​ខួរ​បង្ក​ដោយ​មេរោគ​មេណាំងហ្គូកុក

  • អាច​ចាក់​ឲ្យ​កុមារ និង​មនុស្ស​ពេញ​វ័យ​ចាប់​ពី​អាយុ ០៩ខែ ដល់ ៥៥ឆ្នាំ
  • ត្រូវចាក់១ដង សម្រាប់​កុមារ និង​មនុស្ស​ពេញ​វ័យ​អាយុ​ពី ០២ឆ្នាំ ដល់ ៥៥ឆ្នាំ
  • ត្រូវចាក់២ដង គម្លាត​ពី​គ្នា​យ៉ាង​ហោច​ណាស់ ៣ខែ​ចំពោះ​ទារក/កុមារ អាយុ ០៩ខែ ដល់ ២៣ខែ
  • ៦. វ៉ាក់សាំង​ការពារ​ជំងឺ​គ្រុន​ពោះវៀន

    • អាច​ចាក់​ឲ្យ​អា​អូន​ចាប់​ពី​អាយុ ២ឆ្នាំ​ឡើង
    • ចាក់​លើកទី១ និង​ត្រូវ​រំលឹក ៣ឆ្នាំម្តង

    ៧. វ៉ាក់សាំង​ការពារ​ជំងឺ​មហារីក​មាត់​ស្បូន

    • អាច​ចាក់​ចាប់​ពី​អាយុ ៩ឆ្នាំ ដល់ ១៤ឆ្នាំ និង​ចាប់​ពី ១៥ឆ្នាំឡើង
    • ត្រូវ​ចាក់​២ដង ចាប់​ពី​អាយុ ០៩ឆ្នាំ ដល់ ១៤ឆ្នាំ
    • ត្រូវ​ចាក់​៣ដង ចាប់​ពី​អាយុ ១៥ឆ្នាំឡើង

    វ៉ាក់សាំងកុមារ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 08, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម