backup og meta

ធ្លាប់ឆ្ងល់អត់ បើអាអូនមិនបានចាក់ថ្នាំបង្ការនឹងទទួលផលប៉ះពាល់សុខភាពយ៉ាងណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 28, 2020

    ធ្លាប់ឆ្ងល់អត់ បើអាអូនមិនបានចាក់ថ្នាំបង្ការនឹងទទួលផលប៉ះពាល់សុខភាពយ៉ាងណា?

    ម៉ាក់​ប៉ា​មួយ​ចំនួន​ដឹង​ហើយ​ថា ក្រោយ​សម្រាល​រួច​ហើយ អា​អូន​ត្រូវ​ចាក់​​វ៉ាក់សាំង​ទៅ​តាម​ការ​កំណត់​របស់​កម្មវិធី​ថ្នាក់​ជាតិ ឬ​ក្រៅ​ថ្នាក់​ជាតិ​ផ្សេងៗ ដើម្បី​ការពារ​សុខភាព​កូន​កុំ​ឲ្យ​ជំងឺ​ផ្សេងៗ​មក​យាយី​កើត។ ចុះ​ម៉ាក់​ប៉ា​ធ្លាប់​ឆ្ងល់​អត់ បើ​អត់​បាន​យក​កូន​ទៅ​ទទួល​វ៉ាក់សាំង​ទាំង​នោះ​ទេ អា​អូន​អាច​ទទួល​បាន​ផល​ប៉ះពាល់​សុខភាព​យ៉ាង​ម៉េច​ខ្លះ?

    បើ​សិន​ជា​ម៉ាក់​ប៉ា​ខក​ខាន​មិន​បាន​យក​កូន​ទៅ​ចាក់​វ៉ាក់សាំង​ត្រឹម​ត្រូវ​ទេ នោះ​កូន​នឹង​ទទួល​ផល​ពិបាក​ដល់​សុខភាព​គឺ​អា​អូន​មិន​មាន​អង់ទីករឬ​ប្រព័ន្ធ​ភាព​ស៊ាំ ដើម្បី​ការពារ​ជំងឺ​ផ្សេងៗ​ដែល​នឹង​អាច​កើត​ឡើង​ទៅ​លើ​អា​អូន​ទេ។ នេះ​បើ​តាម​ការ​ពន្យល់​ឲ្យ​ដឹង​ពី​លោក​ស្រី​វេជ្ជបណ្ឌិត កុសល កណិការ ឯកទេស​ជំងឺ​កុមារ។

    នៅ​ពេល​ដែល​កូន​មិន​មាន​អង់ទីករ ឬ​ប្រព័ន្ធ​ភាព​ស៊ាំ​ខ្សោយ វា​អាច​បណ្ដាល​ឲ្យ​កូន​យើង​ងាយ​កើត​ជំងឺ ឬ​បើ​ឈឺ​ហើយ​ក៏​មិន​ឆាប់​ជា​ដូច​ក្មេង​ដែល​បាន​ចាក់​វ៉ាក់សាំង មាន​អង់ទីករការពារ។

    វេជ្ជបណ្ឌិត​ទទួល​សញ្ញាប័ត្រ​ពី​ប្រទេស​បារាំង​រូប​នេះ បន្ត​ថា ប៉ុន្តែ​បើ​ម៉ាក់ប៉ា​កាន់​តែ​ឆាប់​យក​អា​អូន​ទៅ​ចាក់​វ៉ាក់សាំង​តាម​កាល​កំណត់​នោះ កូន​របស់​យើង​នឹង​កាន់​តែ​ឆាប់​ទទួល​បាន​ការពារ។ ម៉្យាង​វិញ​ទៀត ទាំង​យើង​ជា​ម៉ាក់​ប៉ា ទាំង​អា​អូន​និង​ទទួល​បាន​អត្ថប្រយោជន៍​ដូចជា៖

    – ម៉ាក់​ប៉ា​ចំណេញ​ទាំង​ពេល​វេលា និង​ប្រាក់​កាក់​ទៅ​លើ​ការ​ព្យាបាល​ជំងឺ​កូន

    – អា​អូន​នឹង​មាន​សុខភាព​ល្អ លូតលាស់​ល្អ

    – វ៉ាក់សាំង​អាច​ការពារ​កូន​ពី​ជំងឺ​ធ្ងន់ធ្ងរ​ផ្សេងៗ​ដែល​ប៉ះពាល់​ដល់​ជីវិត ឬ​ការ​លូតលាស់​នឹង​ឈាន​ទៅ​រក​ពិការ​ភាព​អស់​មួយ​ជីវិត។

    លោក​ស្រី​បាន​បញ្ជាក់​ទៀត​ថា ពេល​កូន​មាន​អាយុ​ ៩​ខែ អា​អូន​ត្រូវ​ទទួល​បាន​វ៉ាក់សាំង​ជំងឺ​កញ្ជ្រឹល ស្អូច និង​ជំងឺ​រលាក​ខួរក្បាល​ជេអ៊ី ។ល។ ហើយ​ដើម្បី​ឲ្យ​កូន​យើង​មាន​សុខភាព​ល្អ ម៉ាក់​ប៉ា​គួរ​នាំ​កូន​ទៅ​ទទួល​ថ្នាំ​បង្ការ​ឲ្យ​បាន​គ្រប់​គ្នា​ៗ។

    វ៉ាក់សាំង Rotaviru Hello គ្រូពេទ្យ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Dec 28, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម