backup og meta

វិធីងាយៗដោះស្រាយបញ្ហាគេងមិនលក់លើក្មេងៗកើតអូទីស្សឹម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 12, 2021

    វិធីងាយៗដោះស្រាយបញ្ហាគេងមិនលក់លើក្មេងៗកើតអូទីស្សឹម

    ក្មេងៗកើតអូទីស្សឹមមួយចំនួនឧស្សាហ៍ជួបបញ្ហាគេងមិនលក់ ដែល​អាច​បណ្ដាល​មក​ពី​ការ​យល់​សប្ដិ​អាក្រក់ នោម​ដាក់​ពូក គេង​ឆាប់​ភ្ញាក់ ឬ​គុណភាព​គេង​ទូទៅ​មិន​ល្អ។ បញ្ហា​គេង​មិន​លក់​លើ​ក្មេងៗ អាច​បណ្ដាល​ឲ្យ​អា​អូនមាន​អារម្មណ៍​តប់​ប្រមល់ ឆាប់​ខឹង និង​ប៉ះពាល់​ដល់​សុខភាព​ទូទៅ​កូន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី American Academy of Paediatrics

    ចំពោះ​អា​អូន​កើត​អូទីស្សឹម​វិញ អាច​បណ្ដាល​ឲ្យ​កើត​ជំងឺ​បាក់​ទឹក​ចិត្ត ការ​និយាយ និង​ចងចាំ​មិន​ល្អ និង​បណ្ដាល​ឲ្យ​មាន​អាកប្បកិរិយា​មិន​សមរម្យ​កើត​ឡើង។ ប៉ុន្តែ តិចនិក​ងាយ​ៗ​ខាង​ក្រោម​នេះ អាច​ជួយ​កម្ចាត់​បញ្ហា​គេង​មិន​លក់​លើ​ក្មេងៗ​អូទីស្សឹម ជួយ​ឲ្យ​គេង​លក់​បាន​ស្រួល​។

    ១. បន្ទប់​មាន​ផាសុកភាព

    បន្ទប់​អា​អូន​​គេង ត្រូវ​តែ​មាន​ផាសុកភាព មិន​ក្ដៅ មិន​ស្អុះ និង​​មិន​ត្រូវ​មាន​ពន្លឺ​ខ្លាំង​ពេក​ទេ។ ភាព​ស្អប់​ស្ងាត់​ក្នុង​បន្ទប់គេង ភាព​ងងឹត និង​ត្រជាក់​ស្រួល អាច​ជួយ​ឲ្យ​កូន​យើង​គេង​លក់​បាន​យ៉ាង​ស្កប់​ស្កល់។

    ២. មាន​ទម្លាប់​ល្អ​មុន​គេង

    យើង​គួរ​បង្កើត​ទម្លាប់​គេង​ល្អ​ៗ​យ៉ាង​ហោច​ណាស់ ១ម៉ោង​មុន​អា​អូន​ចូល​គេង និង​អនុវត្ត​វា​ឲ្យ​ជាប់​ដូច​ជា ដុស​ធ្មេញ អាន​សៀវភៅ​រឿង គួរ​រូប ស្ដាប់​តន្ត្រី ឬ​ម៉ាស្សា​ដែល​ជួយ​ឲ្យ​កូន​មាន​អារម្មណ៍​ធូរ​ស្រាល ឆាប់​គេង​លក់​ស្រួល។

    ៣. នាំ​អូន​ទៅ​លេង​ក្រៅ​ផ្ទះ

    តិចនិក​មួយ​ជួយ​ឲ្យ​អា​អូន​គេង​លក់​បាន​ស្រួល​នោះ​គឺ នាំ​អា​អូន​ចេញ​ទៅ​លេង​ក្រៅ​ផ្ទះ​ត្រូវ​ពន្លឺ​ថ្ងៃ និង​មើល​ធម្មជាតិ​ជាដើម។ ការ​ដែល​អា​អូន​ត្រូវ​កម្ដៅ​ថ្ងៃ​ពេល​ព្រឹក (ហាម​ឲ្យ​កូន​លេង​ក្រោម​ពន្លឺ​ថ្ងៃ ពេល​ថ្ងៃ​ត្រង់​ក្ដៅ​ខ្លាំង) ជួយ​បង្កើន​កម្រិត វីតាមីន D ជា​ហេតុ​ជួយ​ធ្វើ​ឲ្យ​អា​អូន​គេង​លក់​បាន​ស្រួល​ពេល​យប់។

    ៤. ញ៉ាំ​ថ្នាំ​បំប៉ន Melatonin

    វិធី​កម្ចាត់​បញ្ហា​គេង​មិន​លក់​លើ​ក្មេង​ៗ​កើត​អូទីស្សឹម​មួយ​ទៀត​នោះ​គឺ​ឲ្យ​អា​អូន ញ៉ាំ​ថ្នាំ​បំប៉ន Melatonin មុន​ពេល​ជិត​ចូល​គេង។ ថ្នាំ​បំប៉ន Melatonin មាន​វីតាមីន​ចម្រុះ​មុខ​ជា​ច្រើន​ដែល​ជួយ​ដល់​ការ​គេង និង​ប្រព័ន្ធ​ភាព​ស៊ាំ​កូន ប៉ុន្តែ​មុន​នឹង​ប្រើ​យើង​គួរ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​ឲ្យ​ច្បាស់​ជា​មុន​សិន។

    ៥. របប​អាហារ​មាន​តុល្យភាព

    របប​អាហារ​ក៏​មាន​នា​ទី​សំខាន់​ជួយ​ដល់​ការ​គេង​របស់​អា​អូន​មាន​អូទីស្សឹម​ដែរ​ដូច​ជា ផ្លែ​ឈើ​ស្រស់ បន្លែ​បៃ​តង សាច់ ស៊ុត ជួយ​ផ្ដល់​ថាមពល​ដល់​រាងកាយ និង​ធ្វើ​ឲ្យ​អា​អូន​គេង​លក់​បាន​ស្រួល​ពេល​យប់។ អាហារ និង​ភេសជ្ជៈ​មួយ​ចំនួនដែល​មាន​ជាតិ​កាហ្វេអ៊ីន ប៉ាម៉ាក់​មិន​សូវ​ចាប់​អារម្មណ៍ ដូច​ជា​សូកូឡា តែ​កំប៉ុង ឬដប សូម្បី​តែ​ទឹក​ក្រូច គួរកុំឲ្យកូនញ៉ាំច្រើនពេលជិតដល់ម៉ោងគេង។

    បញ្ហា​គេង​មិន​លក់​លើ​ក្មេងៗ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Aug 12, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម