backup og meta

តិច​ច្រឡំ​ថា​ជំងឺ​​ទាំង​នេះ​កើត​លើ​​មនុស្ស​ចាស់ តាម​ពិត​ក្មេង​ៗ​ក៏​មាន​ដែរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 30, 2019

    តិច​ច្រឡំ​ថា​ជំងឺ​​ទាំង​នេះ​កើត​លើ​​មនុស្ស​ចាស់ តាម​ពិត​ក្មេង​ៗ​ក៏​មាន​ដែរ

    មនុស្ស​ពេញ​វ័យ​​ងាយ​កើត​ជំងឺ​រលាកក្រពះ-ពោះវៀន​​ ​ដោយ​សារ​ការ​ច្រាល​ទឹក​ក្រពះ​ឡើង​មក​លើ ការ​ញ៉ាំ​​ថ្នាំ​បំបាត់​ការ​ឈឺចាប់ ចំណីអាហារ ឆ្លង​មេរោគ និង​​ដោយ​សារ​ពពួក​វីរុស​អ្វី​មួយ ក្រោយ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ។ រោគ​សញ្ញា​វិញ​មាន​ដូចជា​ចុក ឆ្អល់ នៅ​ក្នុង​ពោះ​ជិត​ចុង​ដង្ហើម ញ៉ាំ​ឆាប់​ឆ្អែត ​តឹង​ឆ្អល់​ក្នុង​ពោះ​ពិបាក​ទ្រាំ។

    លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​នេះ​កុមារ​តូច​ៗ​មួយ​ចំនួន​ក៏​មាន​ជំងឺ​បែប​នេះ​ដែរ។ លោក​បន្ត​ថា កាលពី​សម័យ​មុន​យើង​គិត​ថា ក្មេង​ៗ​គ្មាន​ជំងឺ​ដំបៅ​ក្រពះ ឬ​ពោះវៀន ដុះ​សាច់​ក្រពះ​ពោះវៀនអ្វី​ទេ ប៉ុន្តែ​ឥឡូវ​នេះ​យើង​មាន​ម៉ាស៊ីន​អង់ត្រូស្កូប ដែល​អាច​ឆ្លុះ​មើល​ឃើញ​បានយ៉ាង​ច្បាស់។ ចំពោះ​មតិ​ដែល​លើក​ឡើង​ថា កាលពី​មុន​ម្ដេច​ក៏​គ្មាន​ជំងឺ​បែប​នេះ? វេជ្ជបណ្ឌិត​រូប​នេះ​បាន​សន្និដ្ឋាន​ថា អាច​ថាពេល​នោះ​មិន​ទាន់​មាន​ប្រភេទ​គ្រឿង​ម៉ាស៊ីន​បែប​វេជ្ជសាស្រ្ត​ទាំង​នេះ​ប្រើប្រាស់​រក​រោគវិនិច្ឆ័យ​ក៏​ថា​បាន។

    ជំងឺក្រពះពោះវៀនHello_គ្រូពេទ្យ

    នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ​ខាង​លើ​បាន​បន្ត​ទៀត​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កូន​តូច​កើត​ជំងឺ​នេះ លោក​ក៏​មិន​ទាន់​ហ៊ាន​បកស្រាយ​ច្រើន​ឡើយ ព្រោះ​ម៉ាស៊ីន​ទំនើប​សម្រាប់​ឆ្លុះ​នោះខាង​មន្ទីរពេទ្យ​ទើប​ទទួល​បាន គ្រាន់តែ​ថា​អាច​លើក​យក​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ៖

    • ការ​ដុះ​សាច់​ក្រពះ​​មកពី​កំណើត
    • អាហារ​ដែល​ក្មេង​ៗ​ញ៉ាំ​គ្មាន​អនាម័យ
    • ​មាន​មេរោគ​ដូច​មនុស្ស​ចាស់​
    • ញ៉ាំ​របស់មាន​​ជាតិ​អាកុល ឬហ្គាស
    • ញុំាហឹរ ឬជូរ។

    ប៉ុន្តែ​ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ​រូប​នេះ​មិន​ទាន់​ហ៊ាន​សន្និដ្ឋាន​ថា វា​កើត​ឡើង​ដោយសារ​អ្វី​មួយ​ឲ្យ​ពិត​ប្រាកដ​ឡើយ រង់ចាំ​ការ​តាមដាន​មួយ​រយៈ​ពេល​ទៀត​សិន។ មួយ​វិញ​ទៀត ដើម្បី​ចៀសវាង​ពី​ជំងឺ​អស់​ទាំង​នេះ លោក​បាន​ណែនាំ​ឲ្យ​យើង​ម្នាក់​ៗ​ត្រូវ​ថែទាំ​កូន​ឲ្យ​មាន​អនាម័យ​ជា​និច្ច ផឹក​ទឹក​ស្អាត ព្រោះ​កូនក្មេង​បាក់តេរី​ងាយ​ជ្រៀត​ចូល និង​​មិន​​គួរ​ឲ្យ​កូន​តូច​ផឹក​​ភេសជ្ជៈ​កំប៉ុង​​មាន​ជាតិ​គីមី។

    អត្ថបទ​ពាក់ព័ន្ធ៖គ្រោះ​ថ្នាក់​ខ្លាំង បើកូន​កើត​ស្អូច ឬ​អុតស្វាយ ត្រាំ​ទឹក​រុក្ខជាតិ និង​ខ្ចៅ​ខ្យង​ឲ្យ​ងូត

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ May 30, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម