នាយកមន្ទីរពេទ្យកុមារជាតិខាងលើបានបន្តទៀតថា មូលហេតុដែលបណ្ដាលឲ្យកូនតូចកើតជំងឺនេះ លោកក៏មិនទាន់ហ៊ានបកស្រាយច្រើនឡើយ ព្រោះម៉ាស៊ីនទំនើបសម្រាប់ឆ្លុះនោះខាងមន្ទីរពេទ្យទើបទទួលបាន គ្រាន់តែថាអាចលើកយកប៉ុន្មានចំណុចខាងក្រោមនេះ៖
- ការដុះសាច់ក្រពះមកពីកំណើត
- អាហារដែលក្មេងៗញ៉ាំគ្មានអនាម័យ
- មានមេរោគដូចមនុស្សចាស់
- ញ៉ាំរបស់មានជាតិអាកុល ឬហ្គាស
- ញុំាហឹរ ឬជូរ។
ប៉ុន្តែប្រធានមន្ទីរពេទ្យកុមារជាតិរូបនេះមិនទាន់ហ៊ានសន្និដ្ឋានថា វាកើតឡើងដោយសារអ្វីមួយឲ្យពិតប្រាកដឡើយ រង់ចាំការតាមដានមួយរយៈពេលទៀតសិន។ មួយវិញទៀត ដើម្បីចៀសវាងពីជំងឺអស់ទាំងនេះ លោកបានណែនាំឲ្យយើងម្នាក់ៗត្រូវថែទាំកូនឲ្យមានអនាម័យជានិច្ច ផឹកទឹកស្អាត ព្រោះកូនក្មេងបាក់តេរីងាយជ្រៀតចូល និងមិនគួរឲ្យកូនតូចផឹកភេសជ្ជៈកំប៉ុងមានជាតិគីមី។