backup og meta

ឆ្ងល់អត់? តើទ្វារមាស្ត្រីមានជម្រៅប៉ុណ្ណា និងអនាម័យបែបណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Editor HK · កែ Jan 09

    ឆ្ងល់អត់? តើទ្វារមាស្ត្រីមានជម្រៅប៉ុណ្ណា និងអនាម័យបែបណា?

    តើ​ទ្វារមាស​មាន​ជម្រៅ​ប៉ុណ្ណា? តើ​ធ្វើ​ដូចម្តេច​ឲ្យ​មាស​នៅ​តែ​ស្អាត និង​មាន​អនាម័យ​ជានិច្ច​។ តើ​ការ​ធ្លាក់​ស​កម្រិត​ណា ទើប​ហៅ​ថា ជា​ការ​ធ្លាក់​ស​ខ្លាំង? កាយ​វិភាគ​សាស្ត្រ​របស់​មនុស្សស្ត្រី ពិត​ជា​​អស្ចារ្យ​ណាស់​​។

    តើ​ទ្វារ​មាស​មាន​ជម្រៅ​ប៉ុណ្ណា?

    ជា​មធ្យម ទ្វារមាស​របស់​សុភាព​នារី​មាន​ជម្រៅ​ប្រមាណ​ជា ៨.៨៩ សង់ទីម៉ែត្រ ប៉ុន្តែ មាន​កត្តា​ជាច្រើន​ដែលអាច​ជះ​ឥទ្ធិ​ពល​ទៅ​លើ​ទំហំ​ ដូច​ជា៖

    ប៉ុន្តែ ទោះ​បី​ជា​ស្ថិតក្នុង​ជម្រៅ​បែប​នេះ​ក៏ដោយ ប៉ុន្តែ ទ្វារមាស​របស់​មនុស្ស​ត្រី មាន​ភាពបត់បែនខ្លាំង ហើយអាចលាតសន្ធឹងបាន ដូចជាអំឡុងពេលមានផ្ទៃពោះ និងសម្រាលកូន ជា​ដើម។ ទាក់ទងទៅនឹងប្រវែង និងជម្រៅ ទ្វារ​មាស អាចលាតសន្ធឹង​ក្នុង​កម្រិតមួយប៉ុណ្ណោះ។ ពេល​អ្នក​សម្រើប​ផ្លូវភេទ ទ្វារមាស​របស់​អ្នក​អាច​ផ្អៀង​ឡើង​លើ និង​លាត​ដើម្បី​សម្របទៅ​តាម​​លិង្គ។

    តើ​ធ្លាក់​សកម្រិត​ណា​ទើប​មាន​បញ្ហា?

    ជា​ទូទៅ ពេញមួយវដ្តរដូវ​របស់អ្នក ទឹករំអិល​ក្នុង​ស្បូនរបស់អ្នកមានការប្រែប្រួលទាំងគុណភាព និងបរិមាណ ដែលជាលទ្ធផលនៃការផ្លាស់ប្តូរអ័រម៉ូន ដែលធ្វើឲ្យរាងកាយរបស់អ្នកត្រៀមខ្លួនសម្រាប់ការបញ្ចេញពងអូវុល។ ទឹករំអិលស្បូនចាប់ផ្តើមនៅដំណាក់កាលដំបូង​នៃ​ការបញ្ចេញអូវុល ពោល​គឺ នៅជុំវិញនៃ​ការចាប់ផ្តើមនៃវដ្តរបស់អ្នក។ វាមានពណ៌ស្រអាប់ ពណ៌ស និងក្រែម។

    អ្នក​គួរ​តែ​ទៅពិគ្រោះ​ជា​មួយ​វេជ្ជបណ្ឌិតរបស់អ្នក នៅ​ពេល​ដែល​ប្រសិន​បើអ្នកសម្គាល់ឃើញភាពមិនប្រក្រតីណាមួយនៃការហូរទឹករំអិល ឬធ្លាក់ស របស់អ្នក ដូចជាការផ្លាស់ប្តូររូប​រាង (ដូចជា ពពុះ ឬដុំ) ក្លិន ឬពណ៌ (បៃតង លឿង ឬត្នោត)។ ការ​ប្រែប្រួល​ទាំង​នេះ អាចជាសញ្ញានៃការឆ្លងមេរោគ។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

    ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

    តើ​ធ្វើ​យ៉ាង​ណា​ដើម្បី​​អនាម័យ​ទ្វារ​ដោយខ្លួន​ឯង?

    គន្លឹះក្នុងការ​ថែ​រក្សា​ទ្វារ​មាស​របស់​អ្នក​ឲ្យ​មាន​សុខភាពល្អ​ មាន​ដូច​ជា៖

    • ជៀសវាង​ការ​ត្រាំ ឬ​ប្រើប្រាស់​ផលិតផល​ងូតទឹក​ដែលមាន​ក្លិន​ក្រអូប​ខ្លាំង ដុំ​សំឡី​ស៊ុល ឬ​ទឹកបាញ់​អនាម័យ
    • ផ្លាស់ប្តូរសម្លៀកបំពាក់សើម និងឈុតហែលទឹកឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ
    • ផ្លាស់ប្តូរសំឡី​អនាម័យ និង​ដុំ​សំឡីស៊ុល ឱ្យបានញឹកញាប់
    • ប្រើវិធីការ​ពារ​ក្នុងពេលរួមភេទ ដូចជាស្រោមអនាម័យជាដើម
    • មិនត្រូវ​​ស្លៀក​សម្លៀក​បំពាក់​តឹង​ពេក ដែល​អាច​នាំ​ឱ្យ​មាន​ការ​រលាក និង​បែកញើស​ច្រើម
    • បត់ជើងតូចក្រោយរួមភេទ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្លូវទឹកនោម (UTIs)។

    អត្ថបទគួរអាន៖

    ចំណុចសំខាន់

    ជា​មធ្យម ទ្វារមាស​របស់​សុភាព​នារី​មាន​ជម្រៅ​ប្រមាណ​ជា ៨.៨៩ សង់ទីម៉ែត្រ ប៉ុន្តែ មាន​កត្តា​ជាច្រើន​ដែលអាច​ជះ​ឥទ្ធិ​ពល​ទៅ​លើ​ទំហំ ហើយ​ទ្វារមាសក៏អាច​សម្រប​ខ្លួន​តាម​ទំហំ និង​ប្រវែង​របស់​លិង្គ​ផងដែរ។
    គន្លឹះក្នុងការ​ថែ​រក្សា​ទ្វារ​មាស​របស់​អ្នក​ឲ្យ​មាន​សុខភាពល្អ​ មាន​ដូច​ជា៖
    • ជៀសវាង​ការ​ត្រាំ ឬ​ប្រើប្រាស់​ផលិតផល​ងូតទឹក​ដែលមាន​ក្លិន​ក្រអូប​ខ្លាំង ដុំ​សំឡី​ស៊ុល ឬ​ទឹកបាញ់​អនាម័យ
    • ផ្លាស់ប្តូរសម្លៀកបំពាក់សើម និងឈុតហែលទឹកឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ
    • ផ្លាស់ប្តូរសំឡី​អនាម័យ និង​ដុំ​សំឡីស៊ុល ឱ្យបានញឹកញាប់
    • ប្រើវិធីការ​ពារ​ក្នុងពេលរួមភេទ ដូចជាស្រោមអនាម័យជាដើម
    • មិនត្រូវ​​ស្លៀក​សម្លៀក​បំពាក់​តឹង​ពេក ដែល​អាច​នាំ​ឱ្យ​មាន​ការ​រលាក និង​បែកញើស​ច្រើម
    • បត់ជើងតូចក្រោយរួមភេទ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្លូវទឹកនោម (UTIs)។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Editor HK · កែ Jan 09

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម