តើទ្វារមាសមានជម្រៅប៉ុណ្ណា? តើធ្វើដូចម្តេចឲ្យមាសនៅតែស្អាត និងមានអនាម័យជានិច្ច។ តើការធ្លាក់សកម្រិតណា ទើបហៅថា ជាការធ្លាក់សខ្លាំង? កាយវិភាគសាស្ត្ររបស់មនុស្សស្ត្រី ពិតជាអស្ចារ្យណាស់។
តើទ្វារមាសមានជម្រៅប៉ុណ្ណា?
ជាមធ្យម ទ្វារមាសរបស់សុភាពនារីមានជម្រៅប្រមាណជា ៨.៨៩ សង់ទីម៉ែត្រ ប៉ុន្តែ មានកត្តាជាច្រើនដែលអាចជះឥទ្ធិពលទៅលើទំហំ ដូចជា៖
ប៉ុន្តែ ទោះបីជាស្ថិតក្នុងជម្រៅបែបនេះក៏ដោយ ប៉ុន្តែ ទ្វារមាសរបស់មនុស្សត្រី មានភាពបត់បែនខ្លាំង ហើយអាចលាតសន្ធឹងបាន ដូចជាអំឡុងពេលមានផ្ទៃពោះ និងសម្រាលកូន ជាដើម។ ទាក់ទងទៅនឹងប្រវែង និងជម្រៅ ទ្វារមាស អាចលាតសន្ធឹងក្នុងកម្រិតមួយប៉ុណ្ណោះ។ ពេលអ្នកសម្រើបផ្លូវភេទ ទ្វារមាសរបស់អ្នកអាចផ្អៀងឡើងលើ និងលាតដើម្បីសម្របទៅតាមលិង្គ។
តើធ្លាក់សកម្រិតណាទើបមានបញ្ហា?
ជាទូទៅ ពេញមួយវដ្តរដូវរបស់អ្នក ទឹករំអិលក្នុងស្បូនរបស់អ្នកមានការប្រែប្រួលទាំងគុណភាព និងបរិមាណ ដែលជាលទ្ធផលនៃការផ្លាស់ប្តូរអ័រម៉ូន ដែលធ្វើឲ្យរាងកាយរបស់អ្នកត្រៀមខ្លួនសម្រាប់ការបញ្ចេញពងអូវុល។ ទឹករំអិលស្បូនចាប់ផ្តើមនៅដំណាក់កាលដំបូងនៃការបញ្ចេញអូវុល ពោលគឺ នៅជុំវិញនៃការចាប់ផ្តើមនៃវដ្តរបស់អ្នក។ វាមានពណ៌ស្រអាប់ ពណ៌ស និងក្រែម។
![](https://cdn.hellokrupet.com/wp-content/uploads/2024/01/Vargina.jpg)
អ្នកគួរតែទៅពិគ្រោះជាមួយវេជ្ជបណ្ឌិតរបស់អ្នក នៅពេលដែលប្រសិនបើអ្នកសម្គាល់ឃើញភាពមិនប្រក្រតីណាមួយនៃការហូរទឹករំអិល ឬធ្លាក់ស របស់អ្នក ដូចជាការផ្លាស់ប្តូររូបរាង (ដូចជា ពពុះ ឬដុំ) ក្លិន ឬពណ៌ (បៃតង លឿង ឬត្នោត)។ ការប្រែប្រួលទាំងនេះ អាចជាសញ្ញានៃការឆ្លងមេរោគ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
តើធ្វើយ៉ាងណាដើម្បីអនាម័យទ្វារដោយខ្លួនឯង?
គន្លឹះក្នុងការថែរក្សាទ្វារមាសរបស់អ្នកឲ្យមានសុខភាពល្អ មានដូចជា៖
- ជៀសវាងការត្រាំ ឬប្រើប្រាស់ផលិតផលងូតទឹកដែលមានក្លិនក្រអូបខ្លាំង ដុំសំឡីស៊ុល ឬទឹកបាញ់អនាម័យ
- ផ្លាស់ប្តូរសម្លៀកបំពាក់សើម និងឈុតហែលទឹកឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ
- ផ្លាស់ប្តូរសំឡីអនាម័យ និងដុំសំឡីស៊ុល ឱ្យបានញឹកញាប់
- ប្រើវិធីការពារក្នុងពេលរួមភេទ ដូចជាស្រោមអនាម័យជាដើម
- មិនត្រូវស្លៀកសម្លៀកបំពាក់តឹងពេក ដែលអាចនាំឱ្យមានការរលាក និងបែកញើសច្រើម
- បត់ជើងតូចក្រោយរួមភេទ ដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគផ្លូវទឹកនោម (UTIs)។