backup og meta

កុមារ​ប៉ាគីស្ថាន​រាប់រយ​នាក់ ឆ្លង​មេរោគ​អេដស៍

ជំងឺ​អេដស៍ គ្មាន​ថ្នាំ​ព្យាបាល​ជា​ដាច់​នោះទេ បាន​ត្រឹម​លេប​ថ្នាំ​ពន្យារ​ប៉ុណ្ណោះ។ រឿងគួរឲ្យ​សោកស្ដាយ និងរន្ធត់ ជំងឺ​នេះ ឆ្លងទៅកុមាររាប់រយ​នាក់ នៅ​ក្នុង​ក្រុង Ratodero ភាគ​អាគ្នេយ៍​ប្រទេស​ប៉ាគីស្ថាន ហើយ​សូម្បីតតែ​កុមារ​អាយុ ១៦​ខែ ក៏មាន​ផ្ទុក​ជំងឺ​នេះ​ដែរ។

មន្រ្តី​សុខាភិបាល​ប៉ាគីស្ថាន បញ្ជាក់​ថា គិតចាប់តាំង​ពី​ខែ​មេសា ២០១៩ មក មនុស្ស ៦៨១​នាក់ បាន​តេស្ដឈាម និង​ពិនិត្យ​ឃើញ​ថា មាន​ផ្ទុក​ជំងឺ​អេដស៍ នៅ​ក្រុង Ratodero ដោយ​ក្នុង​នោះ ៥៣៧​នាក់ ជា​កុមារ។ ការផ្ទុះ​ជំងឺដ៏កាច​សាហាវ​​នេះ សង្ស័យ​ថា ដោយ​ការ​ប្រើ​​ម្ជុលសឺរ៉ាំង​ សា​ឡើង​វិញ និង​ការ​បញ្ចូល​ឈាម​ដោយ​គ្មាន​ការ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ។

ពាក់ព័ន្ធ​នឹង​ការ​ផ្ទុះជំងឺ​អេដស៍​នេះ ប៉ូលិស បាន​ចាប់​ខ្លួន​វេជ្ជបណ្ឌិត​ម្នាក់ ឈ្មោះ Muzaffar Ghanghro កាលពី​ចុង​ខែ​មេសា និង​ចោទ​ពីបទ​​ឃាតកម្ម​ដោយ​អចេតនា ក្រោយ​រកឃើញ​ថា អ្នក​ជំងឺ ១២៣​នាក់ បាន​ឆ្លង​មេរោគ​អេដស៍ បន្ទាប់​ទទួល​បាន​ការ​ព្យាបាល​ដោយ​វេជ្ជបណ្ឌិត​រូប​នេះ។ ប៉ូលិស បញ្ជាក់​ថា វេជ្ជបណ្ឌិត​រូបនេះ ជា​មូលហេតុ​សំខាន់ នៅ​ពីក្រោយ​ការ​ផ្ទុះ​ជំងឺ​អេដស៍។

រឿងមិនគួរ​ឲ្យ​ជឿ​នោះ គឺ​ទារក ១៦​ខែ មាន​ផ្ទុក​ជំងឺ​នេះ​ដែរ។ លោក Nazeer ប៉ាប៉ា​របស់​ក្មេង​នេះ វិនិច្ឆ័យ​ហើយ​ថា​ ខ្លួ​ន​គេ​ផ្ទាល់​មិន​មាន​រោគ​នេះ​ទាល់​តែ​សោះ លើកឡើង​ថា “សម្រាប់​ខ្ញុំ វាពិបាក​ស្រមៃ​ឃើញណាស់។ ខ្ញុំ​និយាយ​ទៅកាន់ពេទ្យ​ថា តើ​លោក​កំពុង​កំប្លែង​ជាមួយ​ខ្ញុំ? តើ​កូនខ្ញុំ អាច​ផ្ទុក​ជំងឺ​អេដស៍​ដោយ​បែបណា?“។ ពេល​នេះ ក្មេង​អាយុ ១៦​ខែ កំពុង​ទទួល​ការព្យាបាល។

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.reuters.com/article/us-health-hiv-pakistan/how-can-she-have-hivpakistan-town-struggles-with-surge-in-infections-idUSKCN1T11E1

កំណែ​ប្រែបច្ចុប្បន្ន

13/07/2020

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ គីង ច័ន្ទវាសនា​


អត្ថបទពាក់ព័ន្ធ

ម៉េចបានទារកខ្លះកើតមកផ្អៀងមុខមួយចំហៀង? ដោះស្រាយបែបណា?

ខ្យល់ពុលកើនឡើងទៀតហើយ អាចធ្វើឱ្យកុមារផ្តាសាយ និងឈឺបំពង់ក


ផ្ទៀងផ្ទាត់ដោយ Editor HK និពន្ធដោយ គីង ច័ន្ទវាសនា​ បានធ្វើបច្ចុប្បន្នភាព 13/07/2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម