កុំប្រហែស! គ្រុន​ឈាម​កើត​លើ​មនុស្ស​ចាស់ គ្រោះ​ថ្នាក់​ជាង​ក្មេង​​ទៅ​ទៀត

    កុំប្រហែស! គ្រុន​ឈាម​កើត​លើ​មនុស្ស​ចាស់ គ្រោះ​ថ្នាក់​ជាង​ក្មេង​​ទៅ​ទៀត

    ជំងឺ​គ្រុន​ឈាម​ភាគ​ច្រើន​កើត​លើ​កូន​ក្មេង តែ​មនុស្ស​ពេញវ័យ ឬ​ចាស់​ក៏​កើត​មាន​ជំងឺ​នេះ​ដែរ។ គ្រុន​ឈាម​លើ​មនុស្ស​ចាស់ និង​កូន​ក្មេង​មិន​ខុស​គ្នា​នោះ​ទេ វា​បង្ក​ឡើង​ដោយ​មូស​ខ្លាញី​ដែល​មាន​មេរោគ​ខាំ​យើង។

    អ្វី​ដែល​គួរ​ព្រួយ​បារម្ភ​នោះ ប្រសិន​មនុស្ស​ធំ​កើត​ជំងឺ​គ្រុនឈាម​នោះ​ស្ថានភាព​អាក្រក់​ជាង​ក្មេង​ទៅ​ទៀត។ ចំពោះ​មូលហេតុ​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេស​ជំងឺ​ទូទៅ ថា មនុស្ស​ធំ​ដែល​ឆ្លង​ជំងឺ​គ្រុនឈាម​ក្តៅ​ខ្លួន​ខ្លាំង​ជាង​កូន​ក្មេង ឯ​កម្តៅ​នោះ​ទៀត​សោត​មិន​ងាយ​នឹង​ធ្លាក់​ចុះ​នោះ​ទេ ធ្វើ​ឲ្យ​កំហាប់​ឈាម​ឡើង​ខ្ពស់ ងាយ​នឹង​បែក​គ្រាប់​ឈាម ហូរឈាមនៅខាងក្នុងខ្លួន Shock (សម្ពាធ​ឈាម​ធ្លាក់ចុះ ជីពចរ​ខ្សោយ សរីរាង្គ​ខ្លះខូច…) បើ​ព្យាបាល​មិន​ទាន់​ពេល​ទេ នឹង​គ្រោះថ្នាក់​ដល់​ជីវិត។

    ចំពោះ​អ្នក​ដែល​ធ្លាប់​កើត​ជំងឺ​គ្រុនឈាម​ពី​មុន​មក ហើយ​កើត​ជំងឺ​គ្រុនឈាម​លើក​ទី២ ទី៣ នោះ​រឹត​តែ​ធ្ងន់ធ្ងរ​ជាង​អ្នក​ដែល​ធ្លាប់​កើត​ពី​មុន​មក។ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត បញ្ជាក់។

    អត្ថបទពាក់ព័ន្ធ៖​៥ ចំណុចខ្លឹមៗ​ទាក់​ទង​រឿង​គ្រុន​ឈាម គ្រប់​គ្នា​ត្រូវ​ដឹង

    វេជ្ជបណ្ឌិត ចាន់ ស៊ីណេត - ជំងឺហឺត
    វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ

    ១- រោគ​សញ្ញា​នៃ​ជំងឺ​គ្រុនឈាម

    មិន​ថា​មនុស្ស​ចាស់ ឬ​កូន​ក្មេង​នោះ​ទេ នៅ​ពេល​មូស​ខ្លា​ញី​ដែល​មាន​ផ្ទុក​មេរោគ​ខាំ នឹងចេញ​រោគ​សញ្ញា​មួយ​ចំនួន​ខាង​ក្រោមនេះ។

    – ក្តៅខ្លួន ៣៩-៤០ អង្សារសេ

    – ឈឺក្បាល ប្រឡង់​ភ្នែក

    – ចង្អោរ ក្អួត

    – ឈឺពោះ

    – ឈឺ​សាច់ដុំ សន្លាក់​ដៃជើង

    – មុខ​ក្រហម

    – មាន​ស្នាម​អុច​ក្រហម​លើ​ស្បែក

    – ហូរ​ឈាម​តាម​អញ្ចាញ​ធ្មេញ ឬ​ស្បែក (ករណី​ធ្ងន់ធ្ងរ)។

    បើ​យើង​មាន​រោគ​សញ្ញា​ទាំង​ប៉ុន្មាន​ខាង​លើ​នេះ ពិសេស​ក្តៅ​ខ្លួន ៣-៥ ថ្ងៃ​ហើយ​ប្រើ​ថ្នាំ​បញ្ចុះ​កម្តៅ​មិន​បាត់ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ។

    ២- វិធីបង្ការ​ជំងឺ​គ្រុន​ឈាម

    មូលហេតុ​នៃ​ការ​កើត​ជំងឺ​គ្រុនឈាម​របស់​មនុស្ស​ធំ និង​កុមារ​​ដូច​គ្នា គឺ​មូស​ខ្លា​ញី​ខាំ​នៅ​ពេល​ថ្ងៃ ដូច្នេះ​វិធី​បង្ការ​ក៏​ដូច​គ្នា​ដែរ។

    – កុំ​នៅ​កន្លែ​ងងឹត

    – បំបាត់​ជម្រក​មូស

    – គេង​ចង​មុង

    – ស្លៀក​ពាក់​ខោអាវ​វែងៗ

    – លាប​ក្រែម ឬ​បាញ់​ស្ព្រៃយ៍​​ការពារ​ខ្លួន​ពេល​ទៅ​កន្លែង​មាន​មូស។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ 30/05/2019

    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម
    ផ្សព្វផ្សាយពាណិជ្ជកម្ម