ស្វែងយល់ពីមូលដ្ឋានគ្រឹះ
អ្វីទៅជាការកាត់សាច់បំពង់ក (ថុងស៊ីល)?
ការវះកាត់សាច់បំពង់ក គឺជាការកាត់សាច់បំពង់កចេញ ដែលជាបណ្តុំនៃជាលិកាឡ៉ាំផូអ៊ីត (ដូចក្រពេញនៅក)។ វាជួយប្រឆាំងនឹងការបង្ករោគពីពពួកបាក់តេរីពេលដកដង្ហើម ឬលេបអាហារ។
ការរលាកសាច់បំពង់កកើតមានឡើងនៅពេលមានវត្តមាននៃការបង្ករោគណាមួយ។ វាធ្វើឲ្យឈឺក្តៅខ្លួន និងពិបាកលេបអាហារ ហើយធ្វើឲ្យយើងមានអារម្មណ៍ពិបាកក្នុងខ្លួន។
ហេតុអ្វីបានត្រូវកាត់សាច់បំពង់កចេញ?
ការវះកាត់ធ្វើឡើងដើម្បីបញ្ឈប់ការកើតឡើងវិញ។ ក្រោយវះយកសាច់បំពង់កចេញ អាការៈឈឺក ក៏អាចនឹងមិនសូវកើតមានញឹកញាប់ដូចមុនផងដែរ។
ស្វែងយល់ពីកត្តាប្រឈម
ហានិភ័យនៃការកាត់សាច់បំពង់កចេញមានអ្វីខ្លះ?
នៅលើក្មេង ប្រើអង់ទីប៊ីយ៉ូទិក (ថ្នាំផ្សះ) រយៈពេលយូរ អាចមានប្រសិទ្ធភាពជាងមនុស្សធំ ពិសេសមនុស្សដែលមានក្តៅខ្លួន។ ប្រតិកម្មនៃការរលាក និងឈឺក ជួយដល់គ្រូពេទ្យវះកាត់ដឹងពីការបង្ករោគជាវីរុស មិនមែនជាបាក់តេរី។ ការវះកាត់អាចនឹងមានហានិភ័យខ្លះ និងត្រូវការពេលវេលាសម្រាប់ការជាសះស្បើយ។
វាមានសារៈសំខាន់ណាស់ក្នុងការយល់ដឹងពីហានិភ័យ និងផលវិបាកមុនពេលធ្វើការវះកាត់។ ក្នុងករណីមានសំណួរឬមន្ទិលសង្ស័យជុំវិញសុខភាព ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញផ្នែកវះកាត់។
ស្វែងយល់ដឹងពីអ្វីដែលអាចកើតឡើង
គួរត្រៀមខ្លួនអ្វីខ្លះមុនពេលវះកាត់សាច់បំពង់កចេញ?
យើងគួរប្រឹក្សាយោបល់ជាមួយពេទ្យអំពីថ្នាំដែលយើងបានប្រើពេលបច្ចុប្បន្ន ប្រតិកម្ម ឬបញ្ហាសុខភាពរបស់យើងមុនពេលធ្វើការវះកាត់ រួចជួបគ្រូពេទ្យឯកទេសថ្នាំសណ្ដប់។ វាសំខាន់ណាស់ដែលយើងត្រូវធ្វើតាមការណែនាំពីពេលវេលាឈប់ញ៉ាំអាហារ និងផឹកទឹក មុនពេលវះកាត់។ ក្នុងករណីជាច្រើន យើងត្រូវផ្តាច់អាហារ ៦ ម៉ោងមុនពេលវះកាត់។ យើងអាចនឹងផឹកទឹកបាន ដូចជា កាហ្វេ បានរហូតដល់ប៉ុន្មានម៉ោងមុនពេលវះកាត់។
អំឡុងពេលវះកាត់សាច់បំពង់ក មានអ្វីកើតឡើង?
ការវះកាត់សាច់បំពង់កចាប់ផ្តើមឡើងដោយគ្រូពេទ្យដាក់ថ្នាំសណ្ដប់ មានរយៈពេល ៣០ នាទី។ គ្រូពេទ្យខាងផ្នែកវះកាត់នឹងធ្វើការកាត់សាច់បំពង់កតាមមាត់។ គេកាត់យកចេញដោយដុតនឹងកម្ដៅ ឬថាមពលវិទ្យុសកម្ម។ គ្រូពេទ្យនឹងបញ្ឈប់ពេលមានការហូរឈាមពីកន្លែងផ្សេង។
ក្រោយវះកាត់យកសាច់បំពង់កចេញ យើងគួរធ្វើអ្វីខ្លះ?
ក្រោយពីទទួលការវះកាត់បានមួយថ្ងៃ យើងនឹងអាចត្រឡប់ទៅផ្ទះវិញបាន។ ការឈឺ នឹងឈឺខ្លាំងនៅព្រឹកថ្ងៃបន្ទាប់ ហើយធូរស្រាលវិញក្នុងរយៈពេល២សប្តាហ៍។ អ្នកទើបវះកាត់រួច នឹងត្រូវហាមមិនឲ្យទៅណានោះទេ ដូចជា មិនឲ្យទៅសាលា ឬធ្វើការ ពោលគឺត្រូវនៅឆ្ងាយពីអ្នកដទៃចំនួនពីរសប្ដាហ៍។
ការហាត់ប្រាណទៀងទាត់អាចជួយឲ្យយើងមានសកម្មភាពធម្មតាវិញបានឆាប់រហ័ស។ មុនពេលធ្វើការហាត់ប្រាណ យើងត្រូវប្រឹក្សាជាមួយគ្រូពេទ្យជាមុនសិន។ ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាព ជម្រើសល្អបំផុត សូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។
ការជាសះស្បើយ
ក្រោយពេលវះកាត់យកសាច់បំពង់កចេញ មានអ្វីកើតឡើងខ្លះ?
គ្រប់ការវះកាត់ទាំងអស់អាចនឹងជួបហានិភ័យមួយចំនួន។ យើងគួរឲ្យគ្រូពេទ្យវះកាត់ពន្យល់ពីហានិភ័យទាំងនោះមុនពេលវះកាត់។ ផលវិបាកដែលអាចកើតឡើងមាន ដូចជា ប្រតិកម្មថ្នាំសណ្ដំដែលមិនបានគ្រងទុកមុន ហូរឈាមខ្លាំង ឬមានឈាមកក ក្នុងសរសៃវ៉ែនជ្រៅ (deep vein thrombosis, DVT)។
កាត់សាច់បំពង់កលើមនុស្សធំ មានផលវិបាកមួយចំនួនដូចជា៖
- សាច់បំពង់កមានទំហំតូចស្ថិតនៅក្រោយខាងឆ្វេង
- ការរលាកសាច់បំពង់ក នៅក្រោមអណ្តាត (Lingual tonsillitis)
- ប្រែប្រួលរសជាតិអាហារ
- មានអារម្មណ៍ថាមានអ្វីនៅបំពង់ក
អ្នកទទួលការវះកាត់អាចបន្ថយហានិភ័យផលវិបាកបាន ដោយធ្វើតាមការណែនាំរបស់ពេទ្យសម្រាប់ឆ្លុះមើល ដូចជាបញ្ឈប់ការលេបថ្នាំ។
អត្ថបទពាក់ព័ន្ធ៖
- Thyroidectomy For Goitre (ការកាត់ក្រពេញទីរ៉ូអ៊ីតលើអ្នកជំងឺពកក)
- Thyroidectomy Subtotal (វះកាត់ផ្នែកខ្លះនៃក្រពេញទីរ៉ូអ៊ីត)
[embed-health-tool-heart-rate]