ចេះតែចុកទ្រូង ក្អក ឬកណ្ដាស់មិនឈប់ ដល់ទៅជួបពេទ្យ ទើបដឹងថាកើតហឺត។ ចុះមានដឹងអត់ ហឺតជាជំងឺអ្វីឲ្យប្រាកដ បង្កមកពីមូលហេតុអ្វីខ្លះ? “Hello គ្រូពេទ្យ” បកស្រាយខាងក្រោម៖
១- មូលហេតុបង្កឲ្យកើតជំងឺហឺត
មូលហេតុចម្បងបង្កឲ្យកើតជំងឺហឺត៖
– ការកន្ត្រាក់របស់ទងសួត បណ្ដាលឲ្យខ្យល់មិនអាចចូលក្នុងសួតបាន
– ស្រទាប់ខាងក្នុងទងសួត ឡើងហើម និងបញ្ចេញជាតិរំអិលបណ្ដាលឲ្យទងសួតស្ទះ។
ប្រតិកម្មអាលែកហ្ស៊ី ជាមូលហេតុសំខាន់មួយក្នុងចំណោមមូលហេតុចម្បងផ្សេងទៀត។ ប្រតិកម្មនេះធ្វើឲ្យយើងមានបញ្ហា ពិបាកដកដង្ហើម ឈឺទ្រូង ក្អក រ៉ាំរ៉ៃ និងកណ្ដាស់។ អ្នកមានជំងឺអាលែកហ្ស៊ីច្រមុះប្រហែល ២០-២៥ ភាគរយ មានជំងឺហឺត ខណៈអ្នកកើតហឺតប្រហែល ២០-៨០ ភាគរយ បណ្ដាលមកពីអាលែកហ្ស៊ីច្រមុះ នាំឲ្យគេជឿថាបញ្ហាពីរនេះមានទំនាក់ទំនងគ្នា។ ប៉ុន្តែ ហឺត មិនមែនបណ្ដាលមកពីបញ្ហាអាលែកហ្ស៊ីតែមួយមុខទេ មានបញ្ហាមូលហេតុសំខាន់មួយទៀត គឺការបំពុលបរិយាកាស។
២- រោគសញ្ញាជំងឺហឺត និងអាលែកហ្ស៊ី
ទាំងអាលែកហ្ស៊ី និងហឺត សុទ្ធតែបណ្ដាលឲ្យមានរោគសញ្ញាផ្លូវដង្ហើម ដូចជា ក្អក ឬតឹងច្រមុះ ហៀរសំបោរ។ ប៉ុន្តែជំងឺនីមួយៗ មានរោគសញ្ញាច្បាស់លាស់។
អាលែកហ្ស៊ីអាចធ្វើឲ្យមាន៖
– ហូរទឹកភ្នែក និងរមាស់ភ្នែក
– កណ្ដាស់ ហៀរសំបោរ
– រមាស់បំពង់ ក កន្ទាលត្រអាក។
ចំណែក ហឺត វិញមិនបណ្ដាលឲ្យមានបញ្ហាទាំងនេះទេ ខណៈរោគសញ្ញាមានផ្សេងដូចជា៖
– តឹងថប់ក្នុងទ្រូង
– កណ្ដាស់
– ពិបាកដកដង្ហើម ក្អកពេលយប់ ឬពេលព្រឹកព្រលឹម។
៣- រោគសញ្ញាផ្សេង
អាលែកហ្ស៊ី អាចកើតគ្រប់កន្លែងលើរាងកាយ ហើយវានឹងបង្កឲ្យមានរោគសញ្ញានៅតាមកន្លែងទាំងនោះតែម្តងដូចជា៖
– ឡើងកន្ទួលរមាស់
– ឡើងកន្ទាលត្រអាក
– ពិបាក លេបអាហារ
– ឡើងក្រហមលើស្បែក។
អាលែកហ្ស៊ី អាចកើតឡើងម្តងពីរកន្លែងក្នុងពេលតែមួយ ហើយអាការៈប្រែប្រួលទៅតាមសុខភាពមនុស្សម្នាក់ៗ។ ឧ. បេប៊ីពេលមានអាលែកហ្ស៊ី អាចកើតទៅជាជំងឺត្រអក (Eczema)។ ជំងឺត្រអកធ្វើឲ្យកូនតូចពិបាកលូតលាស់ ហើយក៏ពិបាកក្នុងចិញ្ចឹមបីបាច់ទៀងផង។ មានអ្នកខ្លះទៀត អាចមានបញ្ហាឈឺកញ្ចឹងក ក្អកស្ងួត និងឈឺពោះ ជាដើម។
៤- វិធីព្យាបាលហឺត និងអាលែកហ្ស៊ី
រោគសញ្ញាគឺ ដោយសារយើងទៅប៉ះហ្នឹងរបស់ដែលបង្កឲ្យអាលែកហ្ស៊ី។ ការប៉ះពាល់នេះ ធ្វើឲ្យខ្លួនយើងបញ្ចេញសារធាតុគីមី ទៅទប់ទល់ ទើបបណ្ដាលឲ្យឈឺ។ វិធីបង្ក បូករួមនឹងការព្យាបាលមានប្រសិទ្ធភាពបំផុត គួរចៀសវាងរបស់ណាធ្វើឲ្យមានប្រតិកម្ម បូករួមទាំងការផ្លាស់ប្ដូរ ឬប្រែប្រួលអាកាសធាតុជដើម។
ឧទាហរណ៍ បើយើងមានប្រតិកម្មជាមួយរោមឆ្កែ ឬឆ្មា គួរតែនៅឲ្យឆ្ងាយពីសត្វចិញ្ចឹមទាំងនេះ។ បើមានប្រតិកម្ម ជាមួយធូលី គួរសម្អាតផ្ទះឲ្យស្អាត ឬប្រើម៉ាស៊ីនបន្សុទ្ធខ្យល់ ឬនៅឲ្យឆ្ងាយពីកន្លែងហុយ។ បើមានប្រតិកម្ម ជាមួយវត្ថុមិនអាចចៀសបាន ត្រូវប្រើថ្នាំ ប្រឆាំងអាលែកហ្ស៊ី ឬដាក់ថ្នាំតាមខ្លួនជាប្រចាំ។
– អាលែកហ្ស៊ី ច្រមុះអាចប្រើពពួកថ្នាំ Antihistamine ឬ ថ្នាំ Decongestant (យើងអាចប្រើតែមួយមុខ ឬប្រើទាំងពីរចូលគ្នា អាស្រ័យលើអាការៈ)។
– មានថ្នាំ Antihistamine ប្រភេទទី ១ មួយចំនួន ដូចជា Diphehydramine (Benadryl) អាចផ្ដល់ផលរំខានមួយចំនួន រួមមាន ងងុយគេង នាំឲ្យពិបាកធ្វើការ ឬមិនអាចបើកបរបាន។
– ថ្នាំ Antihistamine ប្រភេទទី ២ ដូចជា Loratadine ( Claritin), Fexofenadine Hydrochloride (Allegra) មិនធ្វើឲ្យយើងងងុយគេងទេក្រោយញ៉ាំ។ លើសនេះទៀត គ្រូពេទ្យអាចឲ្យអ្នកជំងឺប្រើ ថ្នាំស្តេរ៉យ សម្រាប់បាញ់ចូលច្រមុះ។ យ៉ាងណាក្តី ថ្នាំ Antihistamineឬថ្នាំ Decongestant ទាំងអស់អាចត្រឹមជួយបន្ថយរោគសញ្ញាប៉ុណ្ណោះ មិនអាចព្យាបាលឲ្យជាដាច់ពីជំងឺឡើយ។ ដើម្បីព្យាបាល យើងអាចប្រើថ្នាំ Immunotherapy ឬចាក់ថ្នាំ អាលែកហ្ស៊ី។
គួរពិភាក្សាជាមួយគ្រូពេទ្យ ហើយត្រូវចៀសវាងវត្ថុទាំងឡាយណា ធ្វើឲ្យយើងអាលែកហ្ស៊ី។
[embed-health-tool-bmr]