គ្នាយើងអ្នកណាខ្លះចូលចិត្តទឹកដោះគោ? បើចូលចិត្តផឹកដោះគោម្លឹងៗ មានធ្លាប់ដឹងអត់ មានប្រយោជន៍អ្វីខ្លះ? បើមិនទាន់ដឹង ចាំ “Hello គ្រូពេទ្យ” ប្រាប់ពេលនេះឲ្យដឹងច្បាស់តែម្តង។
ប្រាកដហើយថា អ្នកចង់ចាកចេញ?
គ្នាយើងអ្នកណាខ្លះចូលចិត្តទឹកដោះគោ? បើចូលចិត្តផឹកដោះគោម្លឹងៗ មានធ្លាប់ដឹងអត់ មានប្រយោជន៍អ្វីខ្លះ? បើមិនទាន់ដឹង ចាំ “Hello គ្រូពេទ្យ” ប្រាប់ពេលនេះឲ្យដឹងច្បាស់តែម្តង។
ទឹកដោះគោមានសារជាតិចិញ្ចឹមខ្ពស់ នឹងដើរតួជាអាហារសំខាន់បំផុតក្នុងរបបអាហារប្រចាំថ្ងៃយើងទាំងអស់គ្នា។ ទឹកដោះគោះ ផ្តល់សារជាតិចិញ្ចឹមមានប្រយោជន៍ដល់សុខភាពជាច្រើន រាប់ទាំងធ្វើឲ្យឆ្អឹងរឹងមាំ ស្បែកម៉ត់រលោង ពង្រឹងប្រពន្ធ័ភាពស៊ាំ បង្ការជំងឺផ្សេងៗ ដូចជា លើសឈាម បញ្ហាផ្លូវដង្ហើម លើសទម្ងន់ និងប្រភេទមហារីកមួយចំនួនទៀត ខណៈគុណសម្បត្តិចម្បងនៃរបបអាហារមួយនេះ មានដូចខាងក្រោម។
ទោះជាគ្នាយើងភាគច្រើនដឹងថា ទឹកដោះគោមានប្រយោជន៍ តែមានតិចណាស់ ដឹងថាទឹកដោះគោអាចជួយឲ្យយើងរស់បានយូរ។ ការស្រាវជ្រាវមួយនៃសាកលវិទ្យាល័យ Reading Cardiff និង Bristol ក្នុងចក្រភពអង់គ្លេស បង្ហាញថា អ្នកផឹកទឹកដោះគោមានហានិភ័យស្លាប់ដោយសារជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល ទាបជាងអ្នកអត់ផឹកប្រហែល ២០ ភាគរយ។ អ្នកវិទ្យាសាស្ត្របានវិភាគលើការសិក្សាកន្លងមកសរុប ៣២៤ករណី ពាក់ព័ន្ធការផឹកទឹកដោះគោ បង្ហាញថាទឹកដោះគោពិតជាផ្តល់អត្ថប្រយោជន៍ប្រាកដមែន។
ក្រៅពីជួយការពារធ្មេញក្មេងៗ ពីផលប៉ះពាល់ជាតិអាស៊ីដទៅលើកាចាធ្មេញ ទឹកដោះគោក៏ជួយធ្មេញ ក្នុងករណីសង្រ្គោះបន្ទាន់ផ្សេងៗផងដែរ។ វិទ្យាស្ថានទន្តសាស្ត្រកុមារ នៅសហរដ្ឋអាមេរិក បង្ហាញថា ការដាក់ធ្មេញទើបបាក់ភ្លាមៗ ចូលក្នុងទឹកដោះគោត្រជាក់ អាចជួយរក្សារទុកធ្មេញនោះបាន។ បន្ទាប់មកគ្រូពេទ្យអាចដាក់ធ្មេញចាស់នោះចូលទៅក្នុងរន្ធរបស់វាជាថ្មី។ បើគ្នាយើង នាំអូនៗទៅជួបពេទ្យភ្លាមៗទាន់ពេលវេលា គ្រូពេទ្យអាចជួយសង្រ្គោះធ្មេញនោះបាន។
មន្ត្រីជំនាញនៃសាកលវិទ្យាល័យ តិចសាស់ ប្រាប់ថា បន្ទាប់ពីការហាត់ប្រាណធ្ងន់ៗរួច ទឹកដោះគោសូកូឡា មានជាតិខ្លាញ់ទាប អាចជួយឲ្យរាងកាយមានថាមពលឡើងវិញ ជាងការផឹកភេសជ្ជៈកីឡាឬភេសជ្ជៈគ្មានកាល់ឡូរីផ្សេងទៀត។ ការសិក្សារទៅលើអ្នកជិះកង់បង្ហាញថា គ្នាយើងបានផឹកទឹកដោះគោសូកូឡាបន្ទាប់ពីហាត់ប្រាណរួច ទទួលបានផលលើរាងកាយបានល្អ និងពង្រឹងដល់ការហ្វឹកហាត់ ជាងគ្នាយើងផឹកភេសជ្ជៈកីឡា។
អត្ថបទពាក់ព័ន្ធ៖ អាហារទាំងនេះ ហាមដាច់ខាតមិនគួរញ៉ាំមុនពេលហាត់ប្រាណ
វិបត្តិរំលាយជាតិឡាក់តូស គឺសំដៅលើគ្នាយើងមានបញ្ហាសុខភាពមិនអាចផឹកទឹកដោះគោស្រស់បាន (បង្កឲ្យរាក) អាចសាកល្បងប្រើទឹកដោះគោចម្អិនជានំបាន ដើម្បីដោះស្រាយវិបត្តិនេះបាន។
អ្នកវិទ្យាសាស្ត្រវិទ្យាស្ថានចំណីអាហារ Jaffe នៃសាកលវិទ្យាល័យវេជ្ជសាស្ត្រ Mount Sinai ទីក្រុងញូវយ៉ក បានសិក្សារកឃើញថា ប្រភេទអាហារដុតមានផ្ទុកជាតិទឹកដោះគោ អាចជួយក្មេងៗមានវិបត្តិរំលាយជាតិឡាក់តូស អាចញ៉ាំទឹកដោះគោវិញបាន។ គេបានសិក្សាលើក្មេងចំនួន ៨៨ នាក់ មានវិបត្តិនេះ ដោយមួយចំនួនឲ្យញ៉ាំនំ Muffin នំ cookie នំពុម្ព និងប្រភេទនំផ្សេងទៀត មានផ្ទុកជាតិទឹកដោះគោ។ ក្នុងចំណោមក្មេងទាំងនោះ ក្មេងៗញ៉ាំនំរួច មានប្រតិកម្មវិជ្ជមាន ពេលផឹកទឹកដោះគោស្រស់ ជាងក្មេងដែលពុំបានញ៉ាំនំទាំងនោះ។
ពិតណាស់ រឿងចាំបាច់ យើងត្រូវផឹកទឹកដោះគោ ដើម្បីរក្សារសុខភាពឲ្យបានរឹងមាំ។ ទឹកដោះគោជួយផ្តល់ថាមពលចាំបាច់ជួយបំពេញការងារប្រចាំថ្ងៃ។ បើកង្វះជាតិទឹកដោះគោ អាចបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរ ដូចជា កង្វះគ្រាប់ឈាមក្រហម ពុកឆ្អឹង និងជំងឺដទៃទៀត។
ប្រើប្រាស់រង្វាស់សុខភាព - អត្រាដុតកាឡូរី ដើម្បីកំណត់ និងដឹងពីបរិមាណកាឡូរីដុតសមស្របបំផុតទៅតាម កម្ពស់ ទម្ងន់ អាយុ និងសកម្មរាងកាយនានា
ប្រុស
ស្រី
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
10 Incredible Benefits Of Milk. https://www.organicfacts.net/health-benefits/animal-product/milk.html. Accessed May 11, 2017.
8 Things You Never Knew About Milk. http://www.everydayhealth.com/diet-nutrition-pictures/things-you-never-knew-about-milk.aspx. Accessed May 11, 2017.