របបអាហារកូនទើបកើត ដល់ អាយុ ៥ ឆ្នាំគឺជារឿងចាំបាច់ត្រូវយកចិត្តទុកដាក់ និងចៀសវាងទឹកដោះគោក្រដាសនេះ ពេលកូនគ្រប់អាយុចាំឲ្យផឹក។ ក្នុងវ័យប៉ុណ្ណោះក្មេងត្រូវការបំផុតគឺ ពពួកអាហារសាងសង់ និងអាហារការពារ ហើយក្មេងមិនសូវត្រូវការអាហារថាមពលនោះទេ។
ចំណុចពិសេសមួយទៀតដែលវេជ្ជបណ្ឌិត ហ៊ាង រតនា ចង់ណែនាំ គឺសម្បកវេចខ្ចប់ ដោយប្រភេទទឹកដោះគោក្រដាសសម្បកវាងាយរហែក និងមានក្នុងទឹកដោះគោមានលាយសារធាតុទុកបានយូរ។ ចំណែកការដឹកជញ្ជូនវិញ រឹតតែមិនមិនសុវត្ថិភាពទៀត គឺដឹកដោយម៉ូតូហាលថ្ងៃ ហើយបើឡានវិញគ្មានម៉ាស៊ីនត្រជាក់ ហើយដឹកពីមួយទៅមួយ។
រីឯការផឹកដែលមានផាសុកភាពវិញ លោកណែនាំឲ្យផឹកពី ៦ ឆ្នាំឡើង មួយថ្ងៃ មួយប្រអប់ ហើយក្រោយផឹកត្រូវឲ្យកូនផឹកទឹក និងខ្ពុរមាត់ ដើម្បីកុំឲ្យជាតិផ្អែមជាប់ធ្មេញ មាត់ បំពង់ក។
ចំណែកវិធីសម្គាល់វិញ គឺអាចមើលនៅកៀនៗប្រអប់ដែលអាចមានសរសេរជាអក្សរអង់គ្លេស ឬខ្មែរតាមប្រភេទផលិតផល តើសម្រាប់ក្មេងអាយុប៉ុន្មាន? បើមើលមិនយល់អាចយកទៅសួរគ្រូពេទ្យជំនាញវិញ។ មួយវិញទៀតលោកក៏ណែនាំម៉ាក់ប៉ាឲ្យកូនផឹកម្សៅទឹកដោះគោដែលមានកំប៉ុងធំ ទើបល្អជាងទឹកដោះគោក្រដាស។
អត្ថបទពាក់ព័ន្ធ៖