backup og meta

ក្មេងអាយុប៉ុន្មាន ទើបអាចផឹកទឹកដោះគោក្រដាសបាន?

ក្មេងអាយុប៉ុន្មាន ទើបអាចផឹកទឹកដោះគោក្រដាសបាន?

មាន​ម៉ាក់​ៗ​ជាច្រើន​ជ្រើសរើស​ប្រភេទ​ទឹកដោះ​គោ​ក្រដាស​ឲ្យ​កូន​ខ្លួន​ផឹក​តាំងពី ៦ ខែ​ឡើង ហើយ​មិន​បាន​ស្វែង​យល់​ពី​ការ​ណែនាំ​ផ្សេង​ៗ​នៅ​លើ​ក្រដាស។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ចូល​ខ្លួន​មក​ចែក​រំលែក​ថា ទឹក​ដោះ​គោ​ប្រភេទ​នេះភាគ​ច្រើនផលិត​ឡើង​សម្រាប់​កូន​មាន​អាយុ​ចាប់ពី ៦ ឆ្នាំទៅ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​លើ​សម្បក​ផលិតផល​ទាំង​នោះ។

វេជ្ជបណ្ឌិត​បន្ត​ទៀត​ថា តាម​បទពិសោធន៍​លោក​ជាច្រើន​ឆ្នាំ​មក​នេះ បាន​សង្កេត​ឃើញ​ថា ប្រជាជន​ខ្មែរ​មួយ​ចំនួន​ទិញ​ទឹកដោះ​គោ​ក្រដាស​ឲ្យ​កូន​ផឹក​តាំង​ពី ៦ ខែ​ឡើង ឬ​មួយ​ឆ្នាំ ព្រោះ​មាន​ភាព​ងាយស្រួល និង​ចំណាយ​ថវិកា​អស់​តិច ហើយ​ក្រោយ​ផឹក​វា​យូរ​ៗ​ទៅ កូន​មាន​ជំងឺ​ជាច្រើន​ដូចជា​រលាក​បំពង់ក រលាក​ផ្លូវ​ដង្ហើម ងាយ​ខូច​ធ្មេញ។ ជាពិសេស​ក្មេង​ៗ​បាន​ផឹក​វា​ហើយ​លែង​ចង់​ញ៉ាំ​បាយ​ហើយ។

រឿង​សំខាន់​មួយ​ទៀត គឺ​ទឹក​ដោះ​គោ​ក្រដាស​មាន​ជាតិ​ផ្អែម​ខ្លាំង​ជាង​ទឹកដោះ​គោ​កំប៉ុង​ដែល​ឆុង​ឲ្យ​កូន​បៅ។ លោក​បាន​សង្កត់​ធ្ងន់​ថា ទឹកដោះគោ​ក្រដាស​មិន​សូវ​មាន​សារធាតុ​ចិញ្ចឹម វីតាមីន ប្រូតេអ៊ីន ​គ្រប់គ្រាន់​ដែល​អាច​ជួយ​ទ្រទ្រង់​រាងកាយ និង​ការ​លូតលាស់​របស់​កុមារ​បាន​នោះ​ទេ។ តែ​វា​មាន​ត្រឹម​​ជាតិ​ស្ករ​ប៉ុណ្ណោះ។

ថែទាំកូន

របប​អាហារ​កូន​ទើប​កើត ដល់ អាយុ ៥ ឆ្នាំ​គឺ​ជា​រឿង​ចាំបាច់​ត្រូវ​យក​ចិត្ត​ទុក​ដាក់ និង​ចៀសវាង​ទឹកដោះ​គោ​ក្រដាស​នេះ ពេល​កូន​គ្រប់​អាយុចាំ​ឲ្យ​ផឹក។ ក្នុង​វ័យ​ប៉ុណ្ណោះ​ក្មេង​ត្រូវ​ការ​បំផុត​គឺ ពពួក​អាហារ​សាងសង់ និង​អាហារ​ការពារ ហើយ​ក្មេង​មិន​សូវ​ត្រូវ​ការ​អាហារ​ថាមពល​នោះ​ទេ។

ចំណុច​ពិសេស​មួយ​ទៀត​ដែល​វេជ្ជបណ្ឌិត ហ៊ាង រតនា ចង់​ណែនាំ គឺ​សម្បក​វេច​ខ្ចប់ ដោយ​ប្រភេទ​ទឹកដោះ​គោ​ក្រដាស​សម្បក​វា​ងាយ​រហែក និង​មាន​ក្នុង​ទឹកដោះគោ​មាន​លាយ​សារធាតុ​ទុក​បាន​យូរ។ ចំណែក​ការ​ដឹក​ជញ្ជូន​វិញ រឹតតែ​មិន​មិន​សុវត្ថិភាព​ទៀត គឺ​ដឹក​ដោយ​ម៉ូតូ​ហាល​ថ្ងៃ ហើយ​បើ​ឡាន​វិញ​គ្មាន​ម៉ាស៊ីន​ត្រជាក់ ហើយ​ដឹក​ពី​មួយ​ទៅ​មួយ។

រីឯ​ការ​ផឹក​ដែល​មាន​ផាសុកភាព​វិញ លោក​ណែនាំ​ឲ្យ​ផឹក​ពី ៦ ឆ្នាំ​ឡើង មួយ​ថ្ងៃ មួយ​ប្រអប់ ហើយ​ក្រោយ​ផឹក​ត្រូវ​ឲ្យ​កូន​ផឹក​ទឹក និង​ខ្ពុរ​មាត់ ដើម្បី​កុំឲ្យ​ជាតិ​ផ្អែម​ជាប់​ធ្មេញ មាត់ បំពង់ក។

ចំណែក​វិធី​សម្គាល់​វិញ គឺ​អាច​មើល​នៅ​កៀន​ៗ​ប្រអប់​ដែល​អាច​មាន​សរសេរ​ជា​អក្សរ​អង់គ្លេស ឬ​ខ្មែរ​តាម​ប្រភេទ​ផលិតផល តើសម្រាប់ក្មេងអាយុប៉ុន្មាន? បើ​មើល​មិន​យល់អាច​យក​ទៅ​សួរ​គ្រូពេទ្យ​ជំនាញ​វិញ។ មួយ​វិញ​ទៀត​លោក​ក៏​ណែនាំ​ម៉ាក់​ប៉ា​ឲ្យ​កូន​ផឹក​ម្សៅទឹក​ដោះ​គោដែល​មាន​កំប៉ុង​ធំ ទើប​ល្អ​ជាង​ទឹកដោះគោ​ក្រដាស។

អត្ថបទពាក់ព័ន្ធ

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

03/03/2020

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Try Ravi


អត្ថបទពាក់ព័ន្ធ

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?

ការពារកូនតូចពីជំងឺផ្សេងៗ ​នៅរដូវភ្លៀង ប៉ាម៉ាក់អាចអនុវត្តន៍វិធានទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Mar 03, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម