រឿងដែលត្រូវចៀសវាងមួយទៀត ពេលធ្មេញកូនមានបញ្ហាហើយ មិនត្រូវឲ្យផឹកទឹកត្រជាក់នោះទេ ព្រោះវាកាន់តែស្រៀវថែមទៀត។ សម្រាប់ភេសជ្ជៈកំប៉ុង ស្ករគ្រាប់ ការ៉េមដែលមានជាតិផ្អែមៗវិញ ក្មេងតូចមិនគួរញ៉ាំ ឬផឹកឡើយ តែបើជ្រុលជាផឹកហើយ ត្រូវផឹកទឹកតាមក្រោយភ្លាម ដើម្បីកុំឲ្យជាតិផ្អែមទុំជាប់នឹងធ្មេញ។
ចំណុចសំខាន់មួយទៀត ត្រូវឲ្យកូនដុសធ្មេញ ក្រោយញ៉ាំបាយ និងមុនពេលគេង ដើម្បីកម្ចាត់កាកសំណល់ផ្សេងៗពីមាត់ធ្មេញ ហើយក្រោកឡើងមាត់មិនសូវមានក្លិន។ ដូចនេះហើយ បើចង់ឲ្យកូនមានធ្មេញ និងក្លិនមាត់ល្អត្រូវញ៉ាំអាហារ ផ្លែឈើ ពិនិត្យសុខភាពមាត់ធ្មេញ ២/ឆ្នាំ ហើយអាហារដែលធ្វើឡើងពីខ្ទឹមខ្លាំង និងក៏មិនគួរញ៉ាំដែរ ព្រោះនាំឲ្យធុំក្លិនអាក្រក់។
អត្ថបទពាក់ព័ន្ធ៖