backup og meta

ចំណុច​ធ្វេស​ប្រហែស​របស់​ម៉ាក់ប៉ា​សម័យ​ថ្មី​ ធ្វើ​​ឲ្យ​​កូនតូច​​ឧស្សាហ៍​ឈឺ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    ចំណុច​ធ្វេស​ប្រហែស​របស់​ម៉ាក់ប៉ា​សម័យ​ថ្មី​ ធ្វើ​​ឲ្យ​​កូនតូច​​ឧស្សាហ៍​ឈឺ

    ​បច្ចុប្បន្ន​ការ​អប់រំ និង​​ថែទាំ​កូន​ខុស​ប្លែក​គ្នា​ពី​សម័យ​មុន ដោយ​ហេតុថា ម៉ាក់ប៉ា​រវល់​ការងារ​រៀង​ខ្លួន ឯ​ការ​មើល​ថែទាំ​កូន​ក៏​មាន​តិចតួច។

    ការ​​ចិញ្ចឹម​កូន​​តាម​​បែប​​សម័យ​​ទំនើប ទន្ទឹម​នឹង​ផល​ល្អក៏​មាន​ចំណុច​ខ្វះខាត​ខ្លះ​ដែរ នេះ​តាម​ការ​សង្កេត​របស់​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស ប្រធាន​មន្ទីរពេទ្យ​កុមារ​ជាតិ។ លោក​ថា អាចមករវល់​នឹង​ការងារពេកទើប​ម៉ាក់ប៉ា​សម័យ​ថ្មី​មួយ​ចំនួន​ធ្វេស​ប្រហែស​ក្នុង​ចិញ្ចឹម​កូន ធ្វើ​ឲ្យ​កូន​ងាយ​នឹង​ឈឺ។

    ១- អត់​បំបៅ​ដោះកូន

    ម៉ាក់ៗ​សម័យ​នេះ​មិន​នៅ​តែ​ផ្ទះ​មើល​តែ​កូន​ដូច​សម័យ​មុន​ទេ គឺ​ត្រូវ​ចេញ​ទៅ​ប្រកប​ការងារ​នៅ​ក្រៅ​ផ្ទះដូច​ប្រុសៗ​ដែរ ដូច្នេះ​ហើយ​ទើប​ម៉ាក់ៗ​គ្មាន​ពេល​បំបៅ​ដោះ​កូន ដោយ​ឲ្យ​កូន​ម៉ឹម​ទឹកដោះ​គោ​ជំនួស​វិញ។ ការ​ដែល​ម៉ាក់ៗ​ឲ្យ​កូន​បៅ​ទឹក​ដោះ​គោ​តាំង​ពី​តូច​មិន​ល្អ​នោះ​ទេ កូន​យើង​ម៉ឹម​ទៅ​ងាយ​នឹង​ឈឺ ព្រោះ​ទឹក​ដោះ​គោ​អត់​មាន​ប្រព័ន្ធ​ភាព​ស៊ាំ​សម្រាប់​ការពារ​ជំងឺ​ដូច​ទឹក​ដោះ​ម្តាយ​នោះ​ទេ ឯ​ក្មេង​មួយ​ចំនួន​ងាយ​នឹង​អាលែកហ្ស៊ី​ជាមួយ​ទឹក​ដោះ​គោ។ មួយ​វិញ​ទៀត​ទាក់​ទង​នឹង​ការ​អនាម័យ​ផ្សេងៗ​ពេល​ឆុង ឬ​ប្រើ​ដប​ទឹក​ដោះ​គោ ក៏​អាច​ឲ្យ​ឈឺ​ដែរប្រសិនបើយើង​សម្អាត​​មិន​បាន​ល្អ ត្រឹមត្រូវ ដូចជា​ដុះ​លាង ឬ​ស្រុស​ជាមួយ​ទឹក​ក្តៅ។ ទោះ​ជា​រវល់​នឹង​ការងារ​យ៉ាង​ណា ម៉ាក់ៗ​ហោច​ណាស់​ឆ្លៀត​បំបៅ​ដោះ​កូន​ឲ្យ​បាន​យ៉ាង​តិច ៦ ខែ បើ​សិន​ជា​ពិបាក​ឆ្លៀត យើង​អាច​ច្របាច់​ទឹកដោះ​ទុក​ឲ្យ​កូន​ញ៉ាំ។

    អត្ថបទពាក់ព័ន្ធ៖ អត់បំបៅដោះកូនស្តាយបាត់! ឲ្យកូនម៉ឹមដោះ ម៉ាក់ៗអាចចៀសផុតជំងឺសាហាវ ៣មុខ

    ២- ឲ្យ​កូន​នៅ​ជាមួយ​អ្នក​ថែទាំ

    ដោយ​ហេតុ​ថា គ្មាន​ពេល គ្មាន​សាច់​ញាតិ ម៉ាក់​ប៉ា​ខ្លះ​បាន​រក​មនុស្ស​មក​នៅ​ជាមួយ ឲ្យ​មើល​ថែទាំ​កូន ពេល​ទៅ​ធ្វើការ​បាត់ៗ។ បើ​មាន​អ្នក​ថែទាំ​ចំណាប់​ចំនួន​ដូចយើង​មិន​ចោទ​បញ្ហា​នោះ​ទេ តែ​ប៉ះ​អ្នក​ថែទាំ​ក្មេង​ដែល​ធ្វើការ​ខ្ជីខ្ជា​នោះ ប្រាកដ​ជា​ថែទាំ​កូន​មិន​បាន​ដិត​ដល់​ដូច​យើង​នោះ​ទេ ពេល​ខ្លះ​ខ្វះ​អនាម័យ​ទៀត កូន​តូច​ច្បាស់​ជា​ងាយ​ឈឺ​មិន​ខាន។

    ៣- ប្រើ​ថ្នាំ​តាម​គ្នា​ដោយ​គ្មាន​វេជ្ជបញ្ជា

    ម៉ាក់ប៉ា​មួយ​ចំនួន​ពេល​កូន​ឈឺ​ច្រើន​តែ​សួរ​តាម​គ្នា តើ​កូន​ឈឺ​នេះ ប្រើ​ថ្នាំ​អី​ត្រូវ? រួច​ហើយ​ក៏​ទៅ​ទិញ​ថ្នាំ​នោះ​ឲ្យ​កូន​លេប។ ទម្លាប់​អាក្រក់​បែប​នេះ​ហើយ​ទើប​កូន​យើង​ឈឺ​ញឹក ឬ​ក៏​ពេល​ឈឺ​ម្តង​យូរ​ថ្ងៃ​ទម្រាំ​នឹង​ជា ព្រោះថា កូន​យើង​កូន​គេ ឈឺ​មិន​ដូច​គ្នា​ទេ កុំ​ផ្សំ​ថ្នាំ​តាម​គ្នា​អី កូន​ឈឺ​ត្រូវ​ទៅ​ជួប​គ្រូ​ពេទ្យ។

    អត្ថបទពាក់ព័ន្ធ៖ ក្មេង​អាយុ​ប៉ុន្មាន​ទើប​អាច​លេប​ថ្នាំ​គ្រាប់​បាន?

    តិចនិកចិញ្ចឹមកូន

    ៤- មិន​ស្តាប់​បញ្ជា​គ្រូពេទ្យ

    បញ្ហា​នេះ​រឹត​គ្រោះ​ថ្នាក់​ចំពោះ​សុខភាព​កូន​យើង។ ជា​ទូទៅ​ពេល​កូន​ឈឺ យើង​ទៅ​ជួប​ពេទ្យ ពេទ្យ​នឹង​សាកសួរ​ពី​រោគ​សញ្ញា មើល​រោគ​វិនិច្ឆ័យ រួច​ទើប​ឲ្យ​ថ្នាំ​លេប ដែល​ពេល​ខ្លះ លេប ៣ ឬ ៥ ថ្ងៃ ទៅ​តាម​ប្រភេទ​ជំងឺ។ ប៉ុន្តែ​មាន​ម៉ាក់ប៉ា​មួយ​ចំនួន​នៅ​ពេល​ដែល​លេប​បាន ២ ថ្ងៃ ជំងឺ​ក៏​ធូរ​ស្រាល ក៏​ឈប់​ឲ្យ​កូន​លេប​ថ្នាំ ព្រោះ​គិតថា​កូន​ជា​ហើយ ខ្ជិល​ឲ្យ​កូន​លេប ណា​មួយ​កូន​ក្មេង​ពិបាក​លេប​ថ្នាំ​ផង។ ការ​មិន​ឲ្យ​កូន​លេប​ថ្នាំ​គ្រប់​កម្រិត​ដែល​ពេទ្យ​ឲ្យ ធ្វើ​ឲ្យ​មេរោគ​ស៊ាំ​នឹង​ថ្នាំ​ទៅ​ថ្ងៃក្រោយ ពិបាក​ព្យាបាល។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម