home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ឈឺជង្គង់ក្រោយដើរច្រើន ឬហាត់ប្រាណរួចគួរធ្វើម៉េច?

ឈឺជង្គង់ក្រោយដើរច្រើន ឬហាត់ប្រាណរួចគួរធ្វើម៉េច?

យើង​អាច​នឹង​មាន​អាការៈ​ឈឺ​ជង្គង់​ក្រោយ​ពី​ហាត់ប្រាណ​ខ្លាំង ឬ​ដើរ​រយៈពេល​យូរ។ នៅ​ពេល​ដែល​យើង​មាន​អាការៈ​ឈឺជង្គង់ យើង​​អាច​សម្រាល​អាការៈ​បាន​តាម​រយៈ​ប៉ុន្មាន​វិធី​ខាងក្រោម។

១. សម្រាក

ការ​សម្រាក​អាច​ជួយ​ដល់​ជង្គង់​ច្រើន។ យើង​អាច​គេង​ដាក់​ជង្គង់​ឲ្យ​ខ្ពស់​ជាង​ត្រគាក​ដោយ​ដាក់​ខ្នើយ ឬ​ភួយ​ទ្រាប់​ពី​ក្រោម។ យើង​ត្រូវ​ចៀសវាង​ការ​ធ្វើ​សកម្មភាព​ដែល​អាច​ផ្តល់​សម្ពាធ​ដល់​ជង្គង់​ក្នុង​រយៈពេល​៤៨​ម៉ោង ឬ​ចាំ​រហូត​ទាល់តែ​ជង្គង់​លែង​ឈឺ។ ការ​សម្រាក​គឺ​មាន​សារៈសំខាន់​ដូច​នឹង​ការហាត់ប្រាណ​ដែរ​ព្រោះ​ជួយ​ឲ្យ​រាងកាយ​ជា​សះស្បើយ។

២. ការ​ព្យាបាល​ដោយ​ទឹកកក និង​កម្ដៅ

អំឡុង​ពេល​៤៨ ឬ​៧២​ម៉ោង​ដំបូង​ក្រោយ​ពី​ហាត់ប្រាណ​ខ្លាំង ការ​ស្អំ​ទឹកកក​អាច​ជួយ​សម្រាល​ការ​ឈឺចាប់ និង​បន្ថយ​អាការៈ​ហើម​បាន។ យើង​អាច​ស្អំ​ទឹកកក​រយៈពេល​១៥-២០​នាទី​ បី​ដង​ក្នុង​មួយ​ថ្ងៃ។ ក្រោយ​បី​ថ្ងៃ​នេះ យើង​អាច​ផ្លាស់​មក​ប្រើ​កម្ដៅ​វិញ​ដោយ​ប្រើ​បន្ទះ​កម្ដៅ ងូត​ទឹក​ក្ដៅ​ឧណ្ហៗ ឬ​កន្សែង​ជ្រលក់​ទឹកក្ដៅ​ឧណ្ហៗ។ យើង​អាច​ប្រើ​កម្ដៅ​ស្អំ​លើ​ជង្គង់​រយៈពេល​១០-១៥​នាទី និង​ចាំ​មួយ​​ម៉ោង​មុន​នឹង​ស្អំ​ម្ដង​ទៀត។ បើ​ជង្គង់​មាន​អាការៈ​ហើម​គួរ​ចៀសវាង​ប្រើ​កម្ដៅ​ព្រោះ​កម្ដៅ​អាច​បង្កើន​ការ​រលាក​នៅ​សន្លាក់​បាន។

៣. ការ​រុំ​ជង្គង់

ការ​រុំ​ជង្គង់​អាច​សម្រាល​ការ​ឈឺចាប់ និង​ការ​ហើម​បាន។ យើង​អាច​ប្រើ​ស្បៃ​រុំ​របួស​បាន​ក្នុង​ករណី​នេះ​ដោយ​យក​ស្បៃ​រុំ​ជុំវិញ​ជង្គង់ ប៉ុន្តែ​កុំ​រុំ​តឹង​ពេក។ នៅ​ពេល​ជង្គង់​ដែល​ឈឺ​ត្រជាក់​ជាង​ជង្គង់​ម្ខាង​ទៀត​មាន​ន័យ​ថា​យើង​រុំ​តឹង​ពេក​ហើយ។ ម៉្យាងទៀត គួរ​ដោះ​ស្បៃ​នេះ​ចេញ​ពេល​ងូតទឹក និង​ពេល​គេង។

៤. ការ​ប្រើ​ថ្នាំ

យើង​ក៏​អាច​ប្រើ​ថ្នាំ​ប្រឆាំង​ការ​រលាក​ដែល​មិន​មាន​ស្តេរ៉យ​ដើម្បី​បន្ថយ​ការ​ឈឺចាប់​ដែរ។ ថ្នាំ​ទាំង​នេះ​អាច​ជា ibuprofen acetaminphen naproxenនិង​aspirin​ជាដើម។

ក្នុង​ករណី​ដែល​យើង​អនុវត្ត​តាម​ប៉ុន្មាន​វិធី​នេះ​ហើយ​ការ​ឈឺចាប់​នៅ​តែ​បន្ត​ច្រើន​ថ្ងៃ និង​មាន​អាការៈ​ហើម​ភ្លាមៗ ឬ​ជង្គង់​មិន​អាច​ដំណើរការ​បាន យក​ល្អ​គួរ​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗដែរ​។

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

https://www.livestrong.com/article/491479-what-to-do-for-knee-pain-after-long-periods-of-walking/

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ថាត់ រ័ត្នមូនីតា កែសម្រួល​ចុងក្រោយ 14/08/2020
ត្រួតពិនិត្យដោយ គឹម កាណែល