home

តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ពេលឈឺ បន្តោងសេរ៉ូម ជួយបានអីខ្លះ?

ពេលឈឺ បន្តោងសេរ៉ូម ជួយបានអីខ្លះ?

ការ​ព្យួរ​សេរ៉ូម​ពេញ​និយម​ខ្លាំង​ណាស់ មិន​ថា​ជំងឺ​ស្រាល ​ធ្ងន់ ក្មេង​ឈឺ ឬ​មនុស្ស​ចាស់​ឈឺ​នោះ​ទេ។ ពេល​ឈឺ តើ​ការ​ព្យួរ​សេរ៉ូម​ជួយ​បាន​អ្វីខ្លះ? ការ​ព្យួរ​សេរ៉ូម​ពិត​ជា​ចាំបាច់​គ្រប់​ស្ថានភាព​ជំងឺ​មែន​ទេ?

បើ​តាម​ការ​អះអាង​របស់​ឱសថការី គីម កាណែល សេរ៉ូម​ជាល្បាយ​សូលុយស្យុង​ផលិត​ឡើង​សម្រាប់​បំពេញ​ជាតិ​ទឹក ជាតិ​ស្ករ និង​​បន្ថែម​​​ជីវជាតិ ឬ​​សារធាតុ​​ថ្នាំ​​ដែល​​ចាំបាច់​​ទៅ​​ឲ្យ​​អ្នក​ជំងឺ ដែល​​មិន​​អាច​​ទទួល​​យក​​សារធាតុ​​ទាំង​នោះ​​តាម​រយៈ​​ការ​ញ៉ាំ​​តាម​​មាត់​ ដោយ​ចាក់​បញ្ចូល​តាម​សរសៃ។ ដូច្នេះ​ហើយ​យើង​មិន​អាច​យក​សេរ៉ូម​ឲ្យ​ដាក់​អ្នក​ជំងឺ​គ្រប់​ប្រភេទ​នោះ​ទេ។

ជា​​ទូទៅ​​ការ​​ចាក់​​សេរ៉ូម គឺ​​តម្រូវ​​ចំពោះ​​អ្នក​​ជំងឺ​​មិន​​អាច​​ញ៉ាំ ឬ​​ពិបាក​ញ៉ាំ​ និង​អ្នក​​ជំងឺ​​ដែល​​មាន​អាការៈ​ធ្ងន់​ធ្ងរ​ប៉ុណ្ណោះ។ ការ​ដែល​សេរ៉ូម​ពេញ​និយម អាច​មក​ពី​កង្វះ​ការ​យល់​ដឹង​របស់​អាណាព្យាបាល ឬ​គ្រូពេទ្យ​មួយ​ចំនួន ហើយ​​ការ​​បន្តោង​សេរ៉ូម​ខ្លះត្រូវ​បាន​ចាក់​បញ្ចូល​ថ្នាំ​វីតាមីន​ក្នុង​នោះ។

ចំណែក​លោក​សាស្ត្រាចារ្យ តាន់ តឹកស្រេង វិញ បាន​លើក​ឡើង​ក្នុង​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​ខ្លួន​ថា ទឹក​សេរ៉ូម​មិន​អាច​ជំនួស​បាយ និង​សាច់​បាន​ទេ សេរ៉ូម​គ្រាន់​តែ​ជា​ទឹក​ធម្មតា ដែល​គេ​សម្អាត​ឲ្យ​អស់​មេរោគ ហើយ​លាយ​ជាមួយ​ស្ករ ឬ​អំបិល ដែលអាច​នៅ​ជាមួយ​ឈាម​បាន​តែ​ប៉ុណ្ណោះ។

“ខ្ញុំ​ជា​គ្រូពេទ្យ ខ្ញុំ​សូម​ប្រាប់​ថា ទឹក​សេរ៉ូម ដែល​បង​ប្អូន​កូន​ក្មួយ​ខំ​ព្យួររ​ណេង​រណោង រួច​ជិះ​ម៉ូតូ​ពេញ​ថ្នល់​នោះ មិន​អាច​ជំនួស​បាយ និង​សាច់​បាន​ទេ។ បើ​អាច​ផឹក​បាន ផឹក​ទៅ! មិន​បាច់​ព្យួរ​សេរ៉ូម​នាំ​គ្រោះថ្នាក់​អី​ទេ!”

health-tool-icon

គណនា BMI

ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ដេត ធន្នី កែសម្រួល​ចុងក្រោយ 28/07/2020
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត