backup og meta

ឧស្សាហ៍ស្ពឹកដៃ ស្ពឹកជើង គួរប្រយ័ត្នផង ព្រោះអាចដោយសារបញ្ហាសុខភាពទាំងនេះ

ត្រួតពិនិត្យដោយ សន សុភា


អត្ថបទ​ដោយ មាន រតនា · កែ Nov 01, 2019

ឧស្សាហ៍ស្ពឹកដៃ ស្ពឹកជើង គួរប្រយ័ត្នផង ព្រោះអាចដោយសារបញ្ហាសុខភាពទាំងនេះ

អាការៈ​ស្ពឹក​ស្រពន់​ដៃ ស្រពន់​ជើង ឈឺ​ដូច​ក្តាម​កៀប យើង​អាច​គិត​ថាជា​រឿង​ធម្មតា ព្រោះ​វា​អាច​បាត់​ទៅ​វិញ ប៉ុន្តែ​បើ​អាការៈ​នេះ បើ​​កើត​ឡើង​ច្រើន​ដង​ខុស​ប្រក្រតី ​ក៏ជាសញ្ញា​​ពាក់ព័ន្ធ​ជំងឺ​មួយ​ចំនួន ទាម​ទារ​ឲ្យ​យើង​ទាំង​អស់​គ្នា​យក​ចិត្ត​ទុក​ដាក់ ​តាម​ដាន​ឲ្យ​បាន​ល្អ។

ផ្អែក​តាម​ការ​ស្រាវជ្រាវ​​របស់មូលនិធិ​គ្លីនិក Mayo មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ​​ឲ្យ​ដឹង​ថា ស្ពឹក​ស្រពន់​ដៃ​ ស្រពន់​ជើង​ ជាធម្មតា គឺ​បណ្តាល​មក​ពីការ​សង្កត់ ឬ​ច្រត់​​លើ ឬ​ការ​ដាក់​ជា​សម្ពាធ​ទៅ​លើ​ផ្នែក​ណា​មួយ​នៃ​សរសៃ ដៃ ឬ​ក​ដៃ ដែល​សរសៃ​ទាំង​នោះ​ ពាក់​ព័ន្ធ​នឹង​ប្រព័ន្ធ​ប្រសាទ​។ យ៉ាង​ណា​មិញ អាការៈ​នេះ​​នឹង​បាត់​ទៅ​វិញ នៅ​ពេល​​​​យើង​រលា​ដៃ ហើយ​សម្ពាធ​បាន​បន្ថយ​វិញ​ជា​រឿង​ធម្មតា។

ប៉ុន្តែ​​អ្វី​​គួរ​កត់​សម្គាល់​វិញ ​នៅ​ពេល​អាការៈ​នេះ​ឧស្សាហ៍​កើត​ឡើង​ច្រើន​ដង យើង​ក៏​គួរ​គប្បី​​មាន​ការ​ប្រុង​ប្រយ័ត្ន​​ផង​ដែរ។ បើ​ផ្អែក​តាម ការ​ស្រាវជ្រាវ​​ពី​ប្រភព​ខាង​លើ​ដដែល​ឲ្យ​ដឹង​ថា អាការៈ​ស្ពឹក​ស្រពន់​ដៃ​ជើង អាច​បណ្តាល​មក​ពី​មូល​ហេតុ​ដូច​ជា​៖

  • រោគ​សញ្ញា​ជំងឺ​ទឹក​នោម​ផ្អែម​ដំណាក់​កាល​​ដំបូង ៣០%
  • ប្រព័ន្ធ​ប្រសាទ​ណា​មួយ ​មាន​ការ​ខូច​ខាត​ដោយ​សារ​ការ​របួស
  • របួស​ដោយ​មាន​ឆ្លង​មេរោគ
  • សារធាតុ​ពុល​ក្នុង​ខ្លួន​ច្រើន​លើស​កម្រិត
  • បញ្ហា​​ក្រលៀន និង​ថ្លើម
  • កង្វះ​ជាតិ​វីតាមីន E B1 B6 B12 និង​សារជាតិ Niacin ដែល​សំខាន់​សម្រាប់​​​ចិញ្ចឹម​ និង​រក្សា​ប្រព័ន្ធ​សរសៃ​ប្រសាទ
  • ជាតិ​អាល់​កុល​ក្នុង​ខ្លួន​ច្រើន​ជា​ដើម។

អត្ថបទ​ពាក់ព័ន្ធ៖

  • អាហារល្អៗគួរញ៉ាំមុនពេលហាត់ប្រាណ
  • ឥរិយាបថមួយចំនួន ជួយឲ្យម៉ាក់ៗសម្រាលកូនស្រួល
  • យ៉ាង​ណា​មិញ ការ​ព្យាបាល​ និង​បង្ការ​​​​មាន​ប្រសិទ្ធិភាព​​ចំពោះ​ជំងឺ​ពាក់​ព័ន្ធ​នឹង​អាការៈ​ខាង​លើ អាច​ធ្វើ​បាន​នៅ​ពេល​​​យើង​​ធ្វើ​រោគ​វិនិច្ឆ័យ​ច្បាស់​លាស់​​។ ​ការ​ដឹង​ព័ត៌មាន​ច្បាស់ ​ពី​​ដើម​ហេតុ​របស់អាការៈ​ ជួយ​ឲ្យយទទួល​បាន​​ការ​ព្យាបាល និង​​​ការ​ណែ​នាំ​ពី​ទម្លាប់​រស់​នៅល្អៗមួយ​ចំនួន អាច​បង្ការ​ហានិភ័យ​​នា​ពេល​ខាង​មុខ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូនទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    សន សុភា


    អត្ថបទ​ដោយ មាន រតនា · កែ Nov 01, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម