តើអ្នកបារម្ភពីអ្វី?

close
មិនត្រឹមត្រូវ
ពិបាកយល់
ផ្សេងៗ

ឬ​ចម្លង​តំណភ្ជាប់

ដឹងរូបមន្តធម្មជាតិទាំងនេះ លែងពិបាកចិត្តរឿងបបូរមាត់ខ្មៅ

    ដឹងរូបមន្តធម្មជាតិទាំងនេះ លែងពិបាកចិត្តរឿងបបូរមាត់ខ្មៅ

    នៅ​លើ​ផ្ទៃ​មុខ​យើង ពេល​​មិន​ផាត់​ម្សៅ បបូរ​មាត់ គឺ​ជា​កន្លែង​ទាក់ទាញ​ទី១ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជុំ​វិញ​ខ្លួន​ចាប់​អារម្មណ៍ ព្រោះ​បបូរមាត់​ជា​កន្លែង​ដែល​មាន​ពណ៌​ក្រហម ឬ​ផ្កាឈូក ខុស​ពីផ្នែក​ដទៃ​នៅលើ​ផ្ទៃមុខ ប្រសិន​បើបបូរ​មាត់​មាន​ពណ៌​ខ្មៅ​វិញ មិន​លើក​មុខ ហើយ​នឹង​ធ្វើ​ឲ្យ​ទាក់ទាញ​ខ្លាំង​នោះទេ។ តែ​កុំទាន់​ពិបាក​ចិត្ត! រូបមន្ត​ធម្មជាតិ​ខាង​ក្រោម​នេះ អាច​ជួយ​កម្ចាត់​ភាព​ខ្មៅ​ស្រអាប់​របស់​បបូរ​មាត់​បាន​យ៉ាង​ល្អ។

    ១.ទឺក​ឃ្មុំ និង​ក្រូចឆ្មារ

    កញ្ញា ឆឹង ច័ន្ទមុន្នីរស្មី ជា​ម៉ូដែល​ម្នាក់​បាន​ចែក​រំលែក​ឲ្យ​ដឹង​ថា ផ្លែឈើ​ដែល​មាន​ជាតិ Citrus ដូច​ជា​ក្រូចឆ្មារ មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​ធ្វើ​ឲ្យ​ស្បែក​ភ្លឺ​ថ្លា នៅ​ពេល​​លាយ​ជាមួយ​ទឹក​ឃ្មុំ វា​មិន​ត្រឹម​តែ​ជួយ​ឲ្យ​បបូរ​មាត់​លែង​ស្រអាប់​នោះ​ទេ វា​ក៏​ជួយ​ឲ្យ​បបូរ​មាត់​មាន​ភាព​ទន់​ល្មើយ​ផង​ដែរ។

    វីធី​ធ្វើ៖ លាយ​ទឹក​ក្រូច​ឆ្មារ និង​ទឹក​ឃ្មុំ​មួយ​ស្លាប​ព្រា​ស្មើ​គ្នា លាប​វា​ទៅ​លើ​បបូរ​មាត់ ទុក​ចោល​រយៈ១៥-២០នាទី រួច​លាង​ទឹក​ចេញ​ជា​ការស្រេច។ វិធីនេះអាច​ធ្វើ​វា​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បាន​លទ្ធផល​ល្អ។

    ២.ប្រេង​ដូង

    ប្រេង​ដូង​ផ្តល់​សំណើម​បាន​ល្អ វា​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​ឲ្យ​បបូរ​មាត់ ទន់ និង​ការពារ​បបូរមាត់​មិន​ឲ្យ​ស្ងួត ក៏​ដូចជា ប្រែ​ខ្មៅ​ស្រអាប់​បាន ដែល​បញ្ហា​នេះ​ភាគ​ច្រើន​បណ្តាល​មកពី​ការ​ខ្វះជាតិ​ទឹក។

    វិធី​ធ្វើ​៖​ យកប្រេង​ដូងសុទ្ធ​លាប​លើ​បបូរមាត់ ទុក​ចោល​ឲ្យស្ងួត​ជា​ការស្រេច មិន​បាច់​លាង​ទឹក ហើយ​យើង​អាច​ធ្វើ​វា ១-២ដង​/ថ្ងៃ ជាប្រចាំ​បាន។

    អត្ថបទពាក់ព័ន្ធ៖

    ៣.ប្រទាល​កន្ទុយក្រពើ

    រូបមន្ត​នេះ កញ្ញា ឆឹង ច័ន្ទមុន្នីរស្មី​ បាន​ណែនាំ​ថា ប្រទាល​កន្ទុយ​ក្រពើ​មាន​ប្រយោជន៍​ច្រើន ជួយ​ដល់​សម្រស់​របស់​យើង។ វា​អាច​ជួយ​ផ្តល់​សំណើម និង​អាច​កាត់​បន្ថយ​ពណ៌​ស្រអាប់​ដែល​មាន​នៅ​លើ​ស្បែកបាន​យ៉ាង​ល្អ។​

    វិធី​ធ្វើ៖ យក​ប្រទាល​កន្ទុយក្រពើ​ស្រស់​មួយ​ចំនិត ម៉ាស្ស៉ា​លើ​បបូរ​មាត់​រយៈពេល៣-៥នាទី រួច​លាង​ទឹក​ចេញ។ យើង​អាច​ធ្វើ​វិធីនេះ​មួយ​ថ្ងៃ ១ដង ជា​រៀង​រាល់​ថ្ងៃ​បាន។

    ក្រៅ​ពី​រូបមន្ត​ប៉ុន្មាន​ខាង​លើ​នេះ អាច​ការពារ​បបូរ​មាត់​មិន​ឲ្យ​ខ្មៅ​ស្រអាប់​បាន​ដោយ៖

    – ផឹក​ទឹក​ឲ្យ​បាន​ច្រើន ដើម្បី​រក្សា​សំណើម
    – ​ប្រើ​ក្រែម​ព្យាបាល​បបូរ​មាត់​ដែល​មានSPF៤០​ឡើង​ទៅ
    – មិន​ត្រូវ​ប្រើ​ផលិតផល​គ្មាន​គុណភាព​លើ​បបូរមាត់។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    health-tool-icon

    គណនា BMI

    ប្រើ​រង្វាស់សុខភាព​BMI ដើម្បី​គណនា​រាងកាយ ទម្ងន់ និង​កម្ពស់​សមសួន និង​សុខភាព​ល្អ

    ប្រុស

    ស្រី

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    រូបថត​របស់​អ្នក​និពន្ធbadge
    ដោយ នាង សុខុមដាលីញ៉ា កែសម្រួល​ចុងក្រោយ 30/04/2020
    ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
    Next article: