backup og meta

​អ្នក​មាន​ជំងឺ​បេះដូងត្រូវដឹងរឿងទាំងនេះមុន​សម្រេចចិត្តធ្វើធ្មេញ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Dec 25, 2019

    ​អ្នក​មាន​ជំងឺ​បេះដូងត្រូវដឹងរឿងទាំងនេះមុន​សម្រេចចិត្តធ្វើធ្មេញ

    សម្រាប់​មនុស្ស​ភាគ​ច្រើន​ការ​ថែ​ទាំ​និង​ធ្វើ​ធ្មេញ​គឺ​ជា​រឿង​ធម្មតា​ដែល​ត្រូវ​ទៅ​ពិនិត្យ​ឲ្យ​បាន​ទៀង​ទាត់​រៀង​រាល់​ប្រាំមួយ​ខែ​ម្ដង​ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ជំងឺ​បេះដូង​វិញ​គឺ​ត្រូវ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន​មុន​នឹង​សម្រេច​ចិត្ត​ធ្វើ​ធ្មេញ​ព្រោះ​អាការៈ​ខាង​ក្រោម​ទាំង​អស់​នេះ​អាច​នឹង​កើត​មាន​ឡើង​អំឡុង​ពេល​ធ្វើ​ធ្មេញ​។

    ១- គាំង​បេះដូង

    បើសិនជាអ្នកមានជំងឺបេះដូង សូមប្រាប់​គ្រូពេទ្យ​ថា​អ្នក​ទើប​នឹង​កើត​មាន​អាការៈ​គាំង​បេះ​ដូង​នាពេល​ថ្មីៗនេះ​ ដើម្បីអាចដឹងថា​តើ​គួរ​ពន្យារ​ពេល​ធ្វើ​ធ្មេញ​សិន​ឬ​ក៏​មិន​បាច់​ទេ? និង​ប្រាប់​ពី​ប្រភេទ​ថ្នាំ​ដែល​អ្នក​កំពុង​លេប​រាល់​ថ្ងៃ​សំរាប់​ជួយ​សម្រួល​ដល់​ជំងឺបេះដូង​​របស់​អ្នក​ ព្រោះ​ដោយសារ​តែ​ថ្នាំ​បេះដូង​មួយ​ចំនួន​ដូចជា​ប្រភេទ​ថ្នាំ​ឈាម​រាវ​អាច​បង្ក​ឲ្យ​មាន​គ្រោះ​ថ្នាក់​បាន​អំឡុង​ពេល​ធ្វើ​ធ្មេញ។ ម៉្យាង​ទៀត​អ្នក​គួរ​តែ​សួរ​រក​អុកស៊ីហ្សែន​ឬ​ក៏​ថ្នាំ​​ nitroglycerin​ នៅ​ក្នុង​គ្លីនិក​ដែល​ទៅ​ធ្វើ​ធ្មេញ​ព្រោះ​វា​អាច​ជួយ​សម្រួល​ដល់​ស្ថានភាព​អ្នក​ក្នុង​ករណី​ចាំបាច់។

    ២- សម្ពាធ​ឈាម​ឡើង​ខ្ពស់

    ពពួក​ថ្នាំ​សំរាប់​បន្ថយ​សម្ពាធ​ឈាម​អាច​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដូចជា៖

  • មិន​សូវ​មាន​ទឹក​មាត់
  • អណ្ដាត​លែង​ដឹង​រសជាតិ
  • អញ្ចាញ​ហើម​ឬ​លូត​គ្រប​ធ្មេញ
  • ប្រសិន​បើ​​ជួប​ប្រទះ​នូវ​បញ្ហា​អស់​ទាំង​នេះ​គួរ​តែ​ប្រឹក្សា​យោបល់​ដើម្បី​សុំ​ដំបូន្មាន​ពី​គ្រូពេទ្យ​ធ្មេញសម្រាប់​ធ្វើ​អនាម័យ​មាត់​ធ្មេញ​និង​វិធី​សាស្ត្រ​ផ្សេង​ទៀត​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ខាង​លើ។ បញ្ជាក់​ទៅ​គ្រូពេទ្យ​ដើម្បី​ឲ្យ​ដឹង​ថា​អ្នក​ងាយ​មាន​ប្រតិកម្ម​ជាមួយ​ប្រភេទ​ថ្នាំ​ស្ពឹក​ជា​ច្រើន​ដែល​មាន​ផ្ទុក​សារធាតុ​ epinephrine

    ៣- ដាច់​សរសៃ​ឈាម​ខួរ​ក្បាល

    ប្រសិន​បើ​អ្នក​កំពុង​លេប​ថ្នាំ​ឈាម​រាវ​ដោយ​សារ​តែ​ធ្លាប់​ដាច់​សរសៃឈាម​ខួរ​ក្បាល​ពី​មុន​ គួរ​តែ​ប្រាប់​ទៅ​គ្រូពេទ្យ​ឲ្យ​បាន​ដឹង​មុន​ផង​ព្រោះ​វា​អាច​បង្ក​ឲ្យ​មាន​ការ​ហូរ​ឈាម​ច្រើន​អំឡុង​ពេល​ធ្វើ​ការ​វះ​កាត់​មាត់​ធ្មេញ។ ដោយ​សារ​តែ​ការ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​បណ្ដាល​ឲ្យ​អ្នក​មិន​មាន​ទឹក​មាត់​ឬ​មាន​បញ្ហា​នៅ​លើ​សាច់ដុំ​មុខ​ អ្នក​គួរ​តែ​សុំ​ដំបូន្មាន​ពី​គ្រូពេទ្យ​ធ្មេញ​របស់​អ្នក​ក្នុង​ការ​គ្រប់គ្រង​ស្ថានភាព​ដែល​មាន​ និង​រក្សា​អនាម័យ​មាត់​ធ្មេញ។

    ៤- ចុក​ទ្រូង

    សំរាប់​ថ្នាំ​បំបាត់​ចុក​ទ្រូង​វា​បង្ក​ឲ្យ​អញ្ចាញ​ធ្មេញ​លូត​គ្រប​ធ្មេញ​ ប៉ុន្តែ​អ្នក​អាច​ព្យាបាល​បាន​តាម​វិធី​វះកាត់។ ប្រសិន​បើ​អាការៈ​​អ្នក​មិន​នឹងន​ទេ​គួរ​តែ​ជៀសវាង​ការ​ធ្វើ​ធ្មេញ​ណា​ដែល​មិន​សូវ​សំខាន់​និង​សម្រាប់​ករណី​បន្ទាន់​អ្នក​អាច​ធ្វើ​ធ្មេញ​បាន​តែ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​ជាមួយ​នឹង​ឧបករណ៍​តាម​ដាន​ចង្វាក់​បេះដូង។

    អត្ថបទពាក់ព័ន្ធ៖ 

    ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ឬ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Dec 25, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម