backup og meta

អាហារព្រឹក​ល្អ​បំផុត​ចំពោះ​សុខភាព ប៉ុន្តែ​មនុស្សតិចណាស់​​ដឹង

អាហារព្រឹក​ល្អ​បំផុត​ចំពោះ​សុខភាព ប៉ុន្តែ​មនុស្សតិចណាស់​​ដឹង

​អាហារ​ពេល​ព្រឹក ចាំ​បាច់​ណាស់​សម្រាប់​សុខ​ភាព យ៉ាង​ណា​ “Hello គ្រូពេទ្យ’ ជឿ​ថា​ មាន​មនុស្សតិច​តួច​ណាស់​ដឹង​ច្បាស់ អាហារ​ព្រឹក​បែប​ណា ដែល​ញ៉ាំ​ទៅ​ជួយ​ឲ្យ​សុខភាព​ល្អ។ អាហារ​ព្រឹក​យើង​គួរ​ញ៉ាំ ដើម្បី​ជួយ​សុខភាព​រាងកាយ​កាន់​តែ​ប្រសើរ គួរ​តែ​៖

១- ស៊ុត

មិន​ថា​អ្នក​ក្រ អ្នក​មាន​ទេ ភាគ​ច្រើន​សុទ្ធ​តែ​ចូល​ចិត្ត​ញ៉ាំ​ស៊ុត ព្រោះ​ស៊ុត​មិន​ត្រឹម​តែ​ឆ្ងាញ់​ទេ ​ថែម​ទាំង​​មាន​ជីវជាតិ​ផង​ដែរ។ ការ​សិក្សា​បាន​បង្ហាញ​ថា ញ៉ាំ​ស៊ុត​នៅ​ពេល​ព្រឹក​ អាច​ជួយ​បង្កើន​អារម្មណ៍​ល្អ កាត់​បន្ថយ​កាឡូរី​ពី​អាហារ​បន្ទាប់​ដែល​យើង​ញ៉ាំ និង​រក្សា​កម្រិត​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម ក៏​ដូច​ជា​កម្រិត​អ័រម៉ូន​អាំង​ស៊ុយ​លីន​ជាដើម។

សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ក្នុង​ស៊ុត ដូច​ជា Lutein និង Zeaxanthin អាច​ការ​ពារ​យើង​ពី​ជំងឺ​ភ្នែក ដូច​ជា ភ្នែក​ឡើង​បាយ និង​ជំងឺ​បាត​ភ្នែក​ទៀត​ផង។ ស៊ុតសម្បូរ​ទៅ​ដោយ​សារធាតុ Choline ដែល​ជា​សារ​ធាតុ​ចិញ្ចឹម​ជួយ​ដល់​ខួរ​ក្បាល និង​ថ្លើម​ឲ្យ​មាន​សុខ​ភាព​ល្អ។

២- Oatmeal

Oatmeal ជា​អង្ករ​សម្រូបបាន​មក​ពី​ស្រូវ​ដែល​ផ្ទុក​ទៅ​ដោយ​សារ​ធាតុ Beta-glucan ជា​ប្រភេទ​ជាតិ​សរសៃ​អាច​កាត់​បន្ថយ​កូលេស្តេរ៉ុល​បាន​ល្អ។ អាច​ជំរុញ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​ទៀត​ផង។

ការ​សិក្សា​មួយ​​រក​ឃើញ​ថា សារធាតុ Beta-glucan អាច​ជួយ​រំញោច​បញ្ចេញ​អ័រម៉ូន PYY នៅ​ក្នុង​ពោះវៀន​ធំ នាំ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​បន្ទាប់​ពី​ញ៉ាំ​រួច។ Oatmeal មាន​ផ្ទុក​សារ​ជាតិ​ប្រឆាំង​អុក​ស៊ីត​កម្ម អាច​ជួយ​ដល់​សុខ​ភាព​បេះ​ដូង និង​គ្រប់​គ្រង​សម្ពាធ​ឈាម​បាន​ល្អ។ ទោះ​យ៉ាង​នេះ​ក្ដី ស្រូវ​ប្រភេទ​នេះ ច្រើន​តែ​មាន​ធញ្ញជាតិ​ផ្សេង​ទៀត​លាយ​ជាមួយ ដូច​ជា​ស្រូវ Barley ជា​ដើម។ ហេតុ​នេះ ​បើ​យើង​មាន​បញ្ហា Gluten intolerance (មិន​អាច​ញ៉ាំ​ជាតិ​ Gluten) គួរ​តែ​ទិញ​អាហារ​ណា មាន​បញ្ជាក់​ថា Gluten-free (មិន​មាន​សារធាតុ​ Gluten)។ ដោយ​សារ​តែ oatmeal មាន​ប្រូតេអ៊ីន​តិច ដូច្នេះ​គួរ​ញ៉ាំ​​ជាមួយ​ទឹក​ដោះ​គោ​ស្រស់ ឬ​ជាមួយ​​ស៊ុត ដើម្បី​បង្កើន​ជាតិ​ប្រូតេអ៊ីន។

អាហារពេលព្រឹក Hello គ្រូពេទ្

អត្ថបទពាក់ព័ន្ធ៖

  • ​ម៉ាក់ៗ​វ័យឆ្លាត ត្រូវដឹងវិធីបញ្ចូលបន្លែក្នុងអាហារ បើចង់ឲ្យគ្រួសារសុខភាពល្អ
  • សូកូឡាខ្មៅ ល្អដល់ថ្នាក់នឹងផង?

៣- គ្រាប់​ជីរ

គ្រាប់​ជីរ (Chia seeds) ជា​ប្រភេទ​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់ ដោយ​គេ​បាន​រក​ឃើញក្នុង​គ្រាប់​ជីរ មាន​ជាតិ​សរសៃ​មាន​សំណើម (Viscous fiber) ជួយ​រាង​កាយ​ស្រូប​យក​ជាតិ​ទឹក ដើម្បី​ជំរុញ​ឲ្យ​ចលនា​អាហារ​ឆ្លង​កាត់​បំពង់​រំលាយ​អាហារ​បានល្អ ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត និង​រីករាយ។ ការ​ស្រាវ​ជ្រាវ​តូច​មួយរក​ឃើញ​ថា ​ការ​ញ៉ាំ​គ្រាប់​ជីរមាន​ប្រយោជន៍​ចំពោះ​អ្នកទឹក​នោម​ផ្អែម ព្រោះ​អាច​កាត់​បន្ថយ​ការ​ឃ្លាន បង្កើន​សម្ពាធ​ឈាម និង​ជាតិ​ស្ករ​នៅ​ក្នុង​ឈាម។ គ្រាប់​ជីរ ក៏​មាន​សារ​ធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដ៏​ច្រើន អាច​ជួយ​ទប់​ស្កាត់​ការ​ខូច​ខាត​កោសិកា​ បណ្តាល​មក​ពី​រ៉ាឌីកាល់​សេរី​នៅ​ពេល​ក្រពះ​រំលាយ​អាហារ។

៤- គ្រាប់​ធញ្ញជាតិ

គ្រាប់ធ​ញ្ញជាតិ (Nuts) ជា​អាហារ​ព្រឹក​ដ៏​ល្អ​មួយ​សម្រាប់​ក្រពះ ការ​ពារ​ពី​ការ​ឡើង​ទម្ងន់។ គ្រាប់​ធញ្ញជាតិ មាន​ផ្ទុក​កាឡូរី​ខ្ពស់ ប៉ុន្តែ​រាង​កាយ​យើង មិន​បាន​ស្រូប​យក​ជាតិ​ខ្លាញ់​ទាំង​អស់​ទេ។ អ្នកមាន​ហានិភ័យ​ជំងឺ​បេះ​ដូង ញ៉ាំ​គ្រាប់​ធញ្ញាជាតិ អាច​កាត់​បន្ថយ​ហានិភ័យ ក៏​អាច​កាត់​បន្ថយ​ភាព​ធន់​នៃ​អ័រ​ម៉ូន​អាំង​ស៊ុយ​លីន (Insulin Resistance) និង​ការ​រលាក​ដូច​គ្នា។ ហេតុ​នេះ បើ​មាន​ទឹក​នោម​ផ្អែម អាច​ញ៉ាំ​គ្រាប់​ធញ្ញជាតិ​បាន​ ដោយ​សារ​មាន​ប្រយោជន៍​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​កម្រិត​ខ្លាញ់​កូលេស្តេរ៉ុល​បាន​ល្អ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

The 12 Best Foods to Eat in the Morning. https://authoritynutrition.com/12-best-foods-to-eat-in-morning/. Accessed May 6, 2017.

កំណែ​ប្រែបច្ចុប្បន្ន

28/05/2019

អត្ថបទ​ដោយ ចាន់ សុខឡាង

ត្រួតពិនិត្យដោយ គឹម កាណែល

បច្ចុប្បន្នភាពដោយ៖ Ly Sophat


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

គឹម កាណែល


អត្ថបទ​ដោយ ចាន់ សុខឡាង · កែ May 28, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម