ពេទ្យនឹងសួរអំពីអាហារក្មេងបានញ៉ាំមុននឹងមានបញ្ហាកើតឡើង និងពេលណារោគសញ្ញាចាប់ផ្តើម។ ពេទ្យនឹងពិនិត្យ ធ្វើតេស្តមួយចំនួន ដូចជាយកសំណាកឈាម លាមក ឬទឹកនោម ផ្ញើទៅកាន់មន្ទីរពិសោធដើម្បីធ្វើការវិភាគ។ ករណីនេះ អាចជួយពេទ្យរកឃើញ តើមេរោគមួយណាកំពុងបង្កជាជំងឺ។
តាមធម្មតា ករណីពុលអាហារកើតឡើង ហើយបាត់ទៅវិញដោយឯកឯង ធ្វើឲ្យក្មេងក៏បានគ្រាន់បើឡើងវិញដូចគ្នា។ ថ្វីបើអ៊ីចឹងក៏ដោយ ម្តងម្កាល ពេទ្យនឹងចេញវេជ្ជបញ្ជាថ្នាំផ្សះ ដើម្បីព្យាបាលករណីពុលអាហារធ្ងន់ធ្ងរ ពិសេសបង្កឡើងដោយបាក់តេរី។ បើភាពខ្សោះជាតិទឹកមានភាពធ្ងន់ធ្ងរ ក្មេងអាចនឹងត្រូវព្យាបាលនៅមន្ទីរពេទ្យដោយព្យួរសេរ៉ូមបញ្ចូលតាមសរសៃ។
៤- ក្មេងពុលអាហារត្រូវថែទាំយ៉ាងម៉េច?
បញ្ហាពុលអាហារ តាមធម្មតាបាត់ទៅវិញដោយខ្លួនវាអំឡុងពេលប៉ុន្មានថ្ងៃបន្ទាប់។ ដើម្បីជួយកូនឲ្យមានអារម្មណ៍គ្រាន់បើ ត្រូវប្រាកដថាក្មេង៖
– សម្រាកបានគ្រប់គ្រាន់។
– ផឹកម្តងតិចៗបានហើយ ប៉ុន្តែញឹកញាប់ ដើម្បីធ្វើឲ្យកាន់តែងាយស្រួលរក្សាជាតិទឹក។
– ចៀសវាងឲ្យកូនញ៉ាំអាហាររឹង និងផលិតផលពីទឹកដោះគោ រហូតទាល់តែអាការៈរាករូសលែងមាន។
– ផឹកជាតិទឹក ដើម្បីការពារប្រឆាំងបញ្ហាខ្សោះជាតិទឹក ពិសេសសូលុយស្យុងមានអេឡិចត្រូលីត្រ គឺមានប្រសិទ្ធភាព លើកលែងតែទឹកដោះគោ និងភេសជ្ជៈមានជាតិកាហ្វេអ៊ីន។
– កុំផ្តល់ថ្នាំប្រឆាំងអាការៈរាករូសប្រើបានដោយមិនត្រូវវេជ្ជបញ្ជាទៅឲ្យកូនឲ្យសោះ ព្រោះថ្នាំអស់ទាំងនេះ អាចធ្វើឲ្យរោគសញ្ញាពុលអាហារការតែយូរ។ ពេលអាការៈរាករូស និងក្អួត លែងមានទៀតនោះ អាចឲ្យញ៉ាំអាហារតិចៗ រសជាតិសាប និងមានខ្លាញ់ទាប រយៈពេលប៉ុន្មានថ្ងៃសិន ដើម្បីបង្ការកុំឲ្យឈឺមិនស្រួលក្នុងពោះ។ បើរោគសញ្ញាប្រែកាន់តែធ្ងន់ធ្ងរ ឬឃើញសញ្ញាខ្សោះជាតិទឹក ប្រញាប់ទូរស័ព្ទទៅវេជ្ជបណ្ឌិតអ្នក។
អត្ថបទពាក់ព័ន្ធ៖