backup og meta

ពេលវេលាគេងសម្រាប់ក្មេងៗ អាស្រ័យលើអាយុ ចុះជាមធ្យមក្មេងត្រូវគេងប៉ុន្មានម៉ោងទើបត្រឹមត្រូវ?

ពេលវេលាគេងសម្រាប់ក្មេងៗ អាស្រ័យលើអាយុ ចុះជាមធ្យមក្មេងត្រូវគេងប៉ុន្មានម៉ោងទើបត្រឹមត្រូវ?

​’គេង’ ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ ចូល​រួម​ក្នុង​ការ​លូត​លាស់​ផ្នែក​រាង​កាយ និង​ប្រាជ្ញា​ស្មារតីក្មេងៗ ហើយជា​ទូទៅ​ក្មេង​ៗ​ ចំណាយ​ពេល​ប្រហែល ៤០% ​ទៅ​លើ​ការ​គេង។ ជាប៉ា​ម៉ាក់គេ ត្រូវ​ដឹង​ថា កូន​គួរ​គេង​ប៉ុន្មាន​ម៉ោង​ទើប​ល្អ​សុខភាព និង​ប្រាជ្ញា​ស្មារតី ហេតុនេះ​ “Hello គ្រូពេទ្យ’ នឹង​ណែនាំ​ពេល​វេលា​គេង​ត្រឹម​ត្រូវ​សម្រាប់ក្មេងៗ អាស្រ័យ​លើ​វ័យ​នីមួយៗ។

១- សារៈសំខាន់នៃការគេង

យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​បាន​ដឹង ​គេង ​ពិត​ជា​មា​នសារៈ​សំខាន់​ណាស់​សម្រាប់​ក្មេង​ ប៉ុន្តែ​ដឹងអត់? ​គេង​ចូល​រួម​ក្នុង​ការ​ជួយ​ដល់​សុខភាព​ក្មេងបាន​យ៉ាង​ច្រើន​ដូច​ជា៖

– គេង​ជួយ​ដល់​ការ​លូត​លាស់៖ បើ​យោង​តាម​វេជ្ជបណ្ឌិត Judith Owens, M.D ​នាយក​ផ្នែកដំណេក នៃមជ្ឈមណ្ឌល​កុមារ​ជាតិ​វេជ្ជសាស្ដ្រអាមេរិក បាន​លើក​ឡើង​ថា គេង​ស្កប់ស្កល់ និង​មាន​រយៈ​ពេល​យូរ ​អាច​ជួយ​ឲ្យ​រាង​កាយក្មេង​បញ្ចេញ​អ័រម៉ូន​លូត​លាស់ ​ទៅ​ធ្វើ​ការ​ផ្ទាល់​ជាមួយ​ផ្នែក​ស្មារតី និង​រាង​កាយ​របស់​ក្មេង។ ការ​សិក្សា​ជា​ច្រើន ​បាន​លើក​ឡើង​ថា ក្មេង​ៗ​មាន​កម្រិត​ប្រាជ្ញា​ស្មារតី​ខ្ពស់ (IQ) ជា​ទូទៅ គេង​បាន​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ  ហើយ​បើ​គេង​មិន​គ្រប់​គ្រាន់ ពិសេស​នៅ​លើ​ក្មេង​មាន​អាយុ​ចន្លោះ​ពី ៣-៤ ​ឆ្នាំ គឺ​មាន​ទាក់​ទង​ជាមួយ​បញ្ហា​ប្រព័ន្ធ​ប្រសាទ ​ធ្វើ​ការ​ខ្លាំង​ពេក និង​ប្រាជ្ញា​ស្មារតី​ក្មេង ក៏​ធ្វើ​ការ​មិន​បាន​ល្អដូច​គ្នា។

– គេង​ជួយ​ដល់​សុខ​ភាព​បេះ​ដូង៖ សុខ​ភាព​ខួរ​ក្បាល​ ត្រូវ​បាន​គេ​ចាត់​ទុកជា​រឿង​សំខាន់ និង​ជា​មូលហេតុ​ប៉ាម៉ាក់​គ្រប់​រូប​ នាំ​កូនៗចូល​គេង​ឲ្យ​បាន​លឿន។ ប៉ុន្តែ​ការ​គេង ​មិន​ត្រឹម​តែ​ទាក់​ទង​ជា​មួយ​ខួរ​ក្បាល​មួយ​មុខទេ វា​ក៏​ជួយ​​រៀប​ចំ ជួស​ជុល​ប្រព័ន្ធសរសៃ​ឈាមបេះដូងទៀត​ផង ហើយ​ផ្ទុយ​មក​វិញ​ បើ​គេង​មិន​បាន​គ្រប់គ្រាន់ ក្មេង​​នឹង​ប្រឈម​មុខ​ខ្ពស់ ​ជា​មួយ​ជំងឺ​សរសៃ​ឈាមបេះដូង ដូច​ជា ​ជំងឺ​លើស​ឈាម និង​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ ជា​ដើម។

– គេង​អាច​គ្រប់​គ្រង​បម្រែ​បម្រួល​គីឡូ​៖ គេង​បាន​តិច អាច​ទទួល​យក​កាឡូរី​បាន​ច្រើន​ជាង ក្មេង​​គេង​បាន​គ្រប់​គ្រាន់ នេះ​បើ​យោង​តាម​ការ​បង្ហាញ​របស់​អ្នក​ស្រាវ​ជ្រាវ​នៃ​សាកល​វិទ្យាល័យ College London ចក្រភព​អង់គ្លេស។ អ្នក​ជំនាញលើក​ឡើង​ថា គេង​មិន​បាន​គ្រប់​គ្រាន់ ជា​មូល​ហេតុ​ ធ្វើ​មាន​ការ​រាំង​ស្ទះ​ ដំណើរ​ការ​បញ្ចេញ អ័រម៉ូន​ឡឹប​ទីន (អ័រម៉ូន​ប្រាប់​ទៅ​ខួរ​ក្បាល​ពេល​ញ៉ាំ​ឆ្អែត) នាំ​ឲ្យ​ក្មេង​​គេង​មិន​បាន​គ្រប់គ្រាន់ នឹង​បន្តញ៉ាំ​កាន់​តែ​ច្រើន។ ការ​សិក្សា​មួយ​ទៀត ​ធ្វើ​ឡើង​ដោយសកលវិទ្យាល័យ John Hopkins បាន​បញ្ជាក់​ដូច​គ្នា​ដែរ​ថា អត្រា​ធ្វើ​ឲ្យ​ក្មេង​លើស​ទម្ងន់​ នឹង​ថយ​ចុះ​ប្រហែល ៩% បើ​ក្មេង​គេង​បាន​គ្រប់​គ្រាន់។

– ​គេង​ជួយ​ភ្ញោច​ប្រព័ន្ធ​ការ​ពារ៖ ការ​ផលិតសារធាតុស៊ីតូគីន (សារធាតុ​​កោសិកា​ប ញ្ចេញ​ប្រាប់​ជា​សញ្ញា ​​ធ្វើ​ឲ្យ​ខ្លួន​យើង​ឆ្លើយ​តប​ជា​មួយ​ការ​រលាក និង​ស្រ្តេស) គឺ​កើន​ឡើង​ទៅ​តាម​ចំនួន​ម៉ោង​យើងគេង។ គេ​ពន្យល់​ថា ​នេះ​​ជា​មូលហេតុយើង​​តែង​តែ​មាន​អារម្មណ៍​ថា​ងងុយ​គេង នៅ​ពេលផ្ដាសាយ ឬ​ក្ដៅ​ខ្លួន។ គេង​មិន​គ្រប់​គ្រាន់​ នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ចំនួនសារធាតុស៊ីតូគីន អាច​បណ្ដាល​ឲ្យ​ក្មេង​​ប្រឈម​មុខ​ជា​មួយ​ជំងឺ​ជា​ច្រើន។

២- រយៈ​ពេល​គេងត្រឹម​ត្រូវ​តាម​វ័យ​ក្មេងៗ

– ទារក អាយុ​ចន្លោះ​​ពី ៤ -១២​ ខែ៖ គេង​ឲ្យ​បាន ១២-១៦​ ម៉ោង

– កូន​ក្មេង អាយុ​ចន្លោះ​​ពី ១-២ ​ឆ្នាំ៖ គេង​ឲ្យ​បាន ១១-១៤​ ម៉ោង

– ក្មេង​មត្តេយ្យ អាយុ​ចន្លោះ​​ពី ៣-៥ ឆ្នាំ៖ គេង​ឲ្យ​បាន ១០-១៣​ ម៉ោង

– ក្មេង​ថ្នាក់​បឋម អាយុ​ចន្លោះ​ពី ៦-១២ ​ឆ្នាំ)៖ គេង​ឲ្យ​បាន​ ៩-១២ ​ម៉ោង

– ក្មេង​ជំទង់ (អាយុ​ចន្លោះ​ពី ១៣-១៨ ឆ្នាំ)៖ គេង​ឲ្យ​បាន​ ៨-១០​ ម៉ោង។

គេងផ្កាប់មុខ

អត្ថបទពាក់ព័ន្ធ៖

  • តិចនិក​ដោះស្រាយ​បញ្ហាកូនដេក​នោម​ដាក់​ពូក
  • ប៉ាម៉ាក់​ចូល​ចិត្ត​ឲ្យ​ក្មេងលេង​ទូរសព្ទ ​មុន​ចូល​គេង ប្រយ័ត្នលើស​ដើម!

៣- គន្លឹះពិសេស​ជួយ​ក្មេង​គេង​មាន​សុខភាព​ល្អ

– រៀប​ចំ​កាល​វិភាគ​គេង​ឲ្យ​បាន​ច្បាស់​លាស់៖ វា​ជា​រឿង​សំខាន់ ប៉ាម៉ាក់ ត្រូវ​​រៀប​ចំ​ម៉ោង​គេង​សម្រាប់​កូន​ ដើម្បី​ឲ្យ​កូន​អាច​​កំណត់​វដ្ដ​នៃ​ការ​គេង​​បាន​ត្រឹម​ត្រូវ។ បែបនេះ ​នៅ​ពេល​ខាង​មុខ ប៉ាម៉ាក់ ​ក៏​មាន​ភាព​ងាយ​ស្រួល​ ពេល​ប្រាប់​កូន​​ឲ្យ​ចូល​គេង​​ត្រូវម៉ោង ត្រូវ​ពេល​ដូច​គ្នា។

– ជំរុញ​ឲ្យ​​គេ​មាន​សកម្មភាព​ច្រើន​នៅ​ពេល​ថ្ងៃ៖ ហាត់​ប្រាណ​ មិន​ត្រឹម​តែ​ជួយ​ដល់​ការ​លូត​លាស់​រូប​រាង និងកម្ពស់​ក្មេង​​មួយ​មុខ​នោះ​ទេ វា​ថែម​ទាំង​អាច​ជួយ​ឲ្យ​កូនយើង ​គេង​បាន​ស្កប់​នៅ​ពេល​យប់​បាន​ថែម​ទៀត​ផង។ អ្នក​ជំនាញ​បាន​ណែ​នាំ​ថា នេះដោយ​សារ​តែ​មាន​បម្រែ​បម្រួល​សីតុណ្ហភាព​ក្នុង​ខ្លួន​ក្មេង​នៅ​អំឡុង​ពេលធ្វើ​ចលនា និង​ក្រោយ​ពេល​ហាត់​ប្រាណ ជា​ហេតុ​ជំរុញ​​ឲ្យ​ក្មេង​ងងុយ​គេង។

– យក​គ្រឿង​អេឡិច​ត្រូនិច​ចេញ​ពី​ក្នុង​បន្ទប់​កូន៖ ការ​សិក្សា​បាន​លើក​ឡើង​ថា ពន្លឺ​ភ្លើង​ពណ៌​ខៀវ​ ជះ​ចេញ​ពី​ទូរសព្ទ ឬ​ទូរ​ទស្សន៍​ អាច​រំខាន​ដល់​ការ​គេង​របស់​ក្មេង​បាន។

– ចៀសវាង​អាហារ​ប៉ះពាល់​ដល់​ការ​គេង៖ មិន​ត្រូវ​ឲ្យ​កូន​ញ៉ាំ​អាហារ​មាន​ជាតិ​កាហ្វេអ៊ីន ឬ​ញ៉ាំ​ជាតិ​ផ្អែម​មុន​ពេល​គេ​គេង​ជា​ដាច់​ខាត មិន​ថា​គេង​ថ្ងៃ​ ឬ​គេង​ពេល​យប់​ក៏​ដោយ។

ក្នុង​ករណី​មានសំណួរ ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។

​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Shorter sleepers are over-eaters, study in children shows https://www.sciencedaily.com/releases/2014/03/140325100254.htm Accessed February 14, 2017

The 7 Reasons Your Kid Needs Sleep http://www.parents.com/health/healthy-happy-kids/why-your-kid-needs-sleep/ Accessed February 14, 2017

កំណែ​ប្រែបច្ចុប្បន្ន

15/07/2019

អត្ថបទ​ដោយ ណៃ ទូច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

តើរបបអាហារអ្វីខ្លះដែលជួយ​ឲ្យ​កូន​អាចទប់ទល់នឹងជំងឺ និងលូតលាស់ល្អ?

ដើរលេងអុំទូកមនុស្សច្រើនកុះករ បើកូនខ្យល់គរ ប៉ាម៉ាក់គួរជួយកូនបែបណា?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ណៃ ទូច · កែ Jul 15, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម