អនាម័យសុខភាពជារឿងត្រឹមត្រូវគួរគប្បីអនុវត្ត ប៉ុន្តែការអនុវត្តនោះបានត្រឹមត្រូវ ទើបទទួលបានប្រយោជន៍ និងប្រសិទ្ធភាព។ តាមរយៈការសិក្សាលម្អិតលើផ្នែកអនាម័យជាច្រើន បានបង្ហាញនូវទម្លាប់មួយចំនួនដែល យើងអនុវត្តអាចពុំមានប្រសិទ្ធភាពនៅក្នុងជីវភាពប្រចាំថ្ងៃ។
១. ងូតទឹកច្រើនដង
ស្តាប់ទៅដូចចម្លែកបន្តិចដែរ តែអ្នកជំនាញសិក្សាពីមេរោគចម្លង នៃសាកលវិទ្យាល័យ Columbia សហរដ្ឋអាមេរិក បានលើកឡើងថា ទម្លាប់ងូតទឹកច្រើនដង ធ្វើឱ្យស្បែកយើងស្ងួត និងប្រេះ ដែលផ្តល់ឱកាសឱ្យពពួកមេរោគ មីក្រុប បាក់តេរី ងាយជ្រៀតចូលក្នុងរាងកាយ ឬទីតាំងដែលមានរបួស។
២. មិនលាងដៃ មុនពេលចូលបន្ទប់ទឹក
បាក់តេរីមាននៅគ្រប់ទីកន្លែង មិនថាតែនៅក្នុងបន្ទប់ទឹក។ ដូចនេះមានន័យថា ប្រសិនបើយើងពុំបានលាងសម្អាតដៃអស់រយៈពេលយូរ អាចមានវត្តមានបាក់តេរីនៅលើបាតដៃ ហើយនៅពេលយើងចូលបន្ទប់ទឹក រួចទៅប៉ះពាល់ កន្លែងសំខាន់(ប្រដាប់ភេទ) ឬកន្លែងផ្សេងៗនៃរាងកាយ នោះពពួកបាក់តេរី ដែលរួមទាំងមានមីក្រុបគ្រោះថ្នាក់ អាចបង្កឱ្យយើងឈឺបាន។ ដូចនេះការអនុវត្តការលាងដៃមុនចូលបន្ទប់ទឹក ក៏ជារឿងសំខាន់មួយដែរ។
៣. ចុចបង្ហូរទឹកបង្គន់ ប្រើចុងម្រាមដៃ
បង្គន់ក្នុងបន្ទប់ទឹក ជាកន្លែងដែលប្រមូលផ្តុំដោយមេរោគ។ តាមការសិក្សាបានបង្ហាញថា រយៈពេល៩០នាទី ក្រោយពេលចុចបង្ហូរទឹកបង្គន់ ទឹកនៅក្នុងចានបង្គន់ គឺនៅតែជាប្រមូលផ្តុំដោយមេរោគដដែល។ ដូចនេះ ការប្រើចុងម្រាមដៃចុចគន្លឹះបង្ហូរទឹកចានបង្គន់ រួចនៅពេលមួយដែលយើងភ្លេចខ្លួន យកម្រាមដៃនោះ ប៉ះភ្នែក ច្រមុះ មាត់ មុនពេលលាងសាប៊ូ នោះហើយជាបញ្ហា តែយ៉ាងណាមិញ ការប្រើខ្នងម្រាមទៅ ចុចអាចបញ្ចៀសហានិភ័យបានខ្លះ។
៤. ប្រើខ្នើយ ពុំបានសម្អាតអស់រយៈពេលយូរ
ទម្លាប់រស់នៅស្អាតជារឿងសំខាន់ ជាមួយគ្នានេះ ការប្រើខ្នើយគេង ដែលជាចំណុចតូចមួយក្នុងការរស់នៅ ក៏ជារឿងគួរស្វែងយល់ផងដែរ។ ខ្នើយគេងដែល ពុំបានសម្អាតញឹកញាប់ នឹងក្លាយជាកន្លែងប្រមូលដោយបាក់តេរីផ្សិត ហើយជានិច្ចកាល នឹងបង្កឱ្យយើងមានបញ្ហា សើរស្បែក ឬអាលែកហ្ស៊ីនៅលើស្បែកមុខ ឬរាងកាយ។ ដូចនេះការបោកសម្អាតស្រោមខ្នើយ យ៉ាងតិចរៀងរាល់១សប្តាហ៍ម្ដង គឺជារឿងមានប្រយោជន៍សម្រាប់សុខភាពផងដែរ។
អត្ថបទពាក់ព័ន្ធ៖
៥. ឱ្យសត្វចិញ្ចឹមគេងជាមួយយើងដែរ
ទោះបីសត្វចិញ្ចឹមទទួលបានការសម្អាតជាប្រចាំក៏ដោយ តែមានពេលខ្លះវាទៅកន្លែងផ្សេងៗ ឬប៉ះពាល់ប្រឡាក់ដោយបាក់តេរី ដែលយើងពុំអាចដឹង។ ដូចនេះនៅពេល សត្វចិញ្ចឹមនៅស្និទ្ធស្នាលជាមួយយើងនៅពេលគេង ក៏ជារឿងមួយគួរការពារផងដែរ ដើម្បីបង្ការកុំឱ្យ យើងឈឺមិនដឹងមូលហេតុ។
៦. លាងមុខ នឹងសាប៊ូដុសខ្លួន
ជាបញ្ហាមួយនៅដែលយើងយល់ថា ពេលលាងមុខ នឹងសាប៊ូដុសខ្លួន នឹងសម្អាតស្បែកមុខបានស្អាត និងមិនខូចស្បែក។ ប៉ុន្តែ សារធាតុនៅក្នុងដុំសាប៊ូ នោះមិនត្រូវបានផលិតឡើងសម្រាប់ការពារស្បែកមុខ ដែលធ្វើឱ្យសារធាតុទាំងនោះបិទរន្ធញើស ជាហេតុធ្វើឱ្យស្បែកមុខយើងប្រេះ ប្រៀបដូចនឹងការបំផ្លាញ របាំងការពារស្បែកមុខអ៊ីចឹង។ ដូចនេះការសម្អាតនឹងសាប៊ូ ឬហ្វូមលាងមុខ ដែលផលិតសម្រាប់លាងសម្អាតស្បែកមុខបានត្រឹមត្រូវ ទើបជារឿងល្អប្រសើរ៕
អត្ថបទពាក់ព័ន្ធ៖
គ្មានអនាម័យនាំឲ្យធ្លាក់ស តែអនាម័យជ្រុលក៏ជាដើមហេតុដែរ! ធ្វើរឿងទាំងនេះដោយមិនប្រើទឹកអនាម័យ ទ្វារមាសនឹងមានក្លិនធម្មជាតិ ការណែនាំពីវិធីដាក់ខ្លួនឯងឲ្យនៅដោយឡែក១៤ថ្ងៃនៅផ្ទះ ដើម្បីបង្ការនិងទប់ស្កាត់ COVID-19 ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕