backup og meta

គ្រោះថ្នាក់ស្រីៗ បើប្រើ​សម្លី​អនាម័យ​ទំនើប Tampon ខុស​បច្ចេកទេស

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 09, 2019

    គ្រោះថ្នាក់ស្រីៗ បើប្រើ​សម្លី​អនាម័យ​ទំនើប Tampon ខុស​បច្ចេកទេស

    Tampon ជាសម្លី​សម្រាប់​ទប់​ឈាម របៀប​ High Class និង​តម្លៃ​ខ្ពស់​ជាងសម្លីអនាម័យ​ធម្មតា សម្រាប់​ស្រីប្រើ​ពេល​មាន​រដូវ ដោយ​​ស៊ក​បញ្ចូល​របស់​នេះ​ទៅ​ក្នុងទ្វារមាស ដើម្បី​បឺតស្រូប​ឈាមរដូវ។ នៅ​ស្រុក​យើង Tampon ក៏​មាន​លក់​លើ​ទីផ្សារ​ដែរ។ ទោះ​ជា​ទំនើប និង​មាន​ផល​ប្រយោជន៍​ច្រើន​ក៏​ដោយ Tampon ក៏​អាច​បង្ក​ជា​ជំងឺ​ម្យ៉ាង​ហៅថា Toxic shock syndrome (TSS) បើ​សិន​ប្រើ​អត់​ត្រឹមត្រូវ។

    ម៉េចបានប្រើ Tampon ទាក់ទងនឹងជំងឺ TSS?

    Tampon ​ផលិតពី​សរសៃ​រ៉ៃយ៉ុង (Rayon) និង​កប្បាស។ វត្ថុ​ធាតុ​ដើម​ទាំង​នេះ​ជួយ​ឲ្យស្រូប​ និង​ជក់ឈាមបាន​ល្អ​ណាស់ តែ​ក៏​ជា​កន្លែង​ល្អ​មួយ​សម្រាប់​មេរោគ​លូត​លាស់​ដែរ។ ​ទោះ​បី​​ទ្វារ​មាស​ជា​កន្លែង​អាច​ប្រយុទ្ធ​ជាមួយ​មេរោគ​បាន​ល្អ​ក៏​ដោយ តែ​ឈាម​រដូវ​បាន​ធ្វើ​ឲ្យ​ប្រព័ន្ធ​ការពារ​ថយ​ចុះ​មួយ​រយៈ នាំ​ឲ្យ​មេរោគ​ក្នុង Tampon ឆ្លង​ចូល​ក្នុង​ឈាម​បង្ក​ជា​ជំងឺ Toxic shock syndrome​។ វា​ជា​រឿង​កម្រ​ តែ​បើ​ប្រើ​អត់​ត្រឹម​ត្រូវ​ទេ វា​អាច​បង្ក​គ្រោះ​ថ្នាក់​បាន។

    អ្វីទៅជាជំងឺ Toxic shock?

    វា​ជា​ការ​ចម្លង​រោគ​ពី​បាក់តេរី ​អាច​ធ្វើ​ឲ្យ​សម្ពាធ​​ឈាម​ធ្លាក់​ចុះ​យ៉ាង​គំហុក ​និង​ប៉ះ​ពាល់​ដល់​សរីរៈ​ក្នុង​ខ្លួន ហើយ​វា​អាច​កើត​នៅ​ពេលប្រើ Tampon ​ស្រូប​ឈាម​ក្នុង​រយៈ​ពេល​យូរ។ ជា​ទូទៅ​ វា​បង្ក​មក​ពី​មេរោគ​ឈ្មោះ Staphylococcus aureus ព្រោះ​នៅ​ក្នុង​មជ្ឈដ្ឋាន​អំណោយ​ផល​ ​មេរោគ​អាច​លូត​លាស់​យ៉ាង​លឿន និង​បញ្ចេញ​ជាតិ​ពុល​បណ្ដាល​ឲ្យ​មាន​ជំងឺ Toxic shock syndrome

    សញ្ញា​ដំបូង​នៃ Toxic shock អាច​បង្ហាញ​ដូច​ជំងឺ​ផ្ដាសាយ​ធម្មតា ​តែ​បន្ថែម​សញ្ញាកន្ទួល​ស្រដៀង​នឹង​ការ​រលាក​កម្ដៅ​ថ្ងៃ និង​សញ្ញា​ធ្ងន់ធ្ងរ​មួយ​ចំនួន​ទៀត ​ដូចជា វង្វេង ក្អួត រាក និង​ឈឺក្បាល​។ បើ​មាន​​បញ្ហា​នេះ​ សូម​ប្រញាប់​ទៅ​ជួប​គ្រូ​ពេទ្យ មិន​ដូច្នេះ​អាច​ប៉ះ​ពាល់​ដល់​ជីវិត។

    ការប្រើ Tampon និងវិធីការពារមេរោគ

    Toxic shock syndrome អាច​កម្រ​កើត​ឡើង​ ​ប៉ះ​ពាល់​ប្រហែល​ម្នាក់​ទៅ​ពីរ​នាក់​ក្នុង​ចំណោម​ស្ត្រី​ ១​សែន​នាក់​រៀង​រាល់​ឆ្នាំ ប៉ុន្តែ ៥% ក្នុង​ចំណោម​ស្ត្រី​ឆ្លង​ជំងឺ​នេះ​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់ធ្ងរ ​អាច​បាត់​បង់​ជីវិត​ថែម​ទៀត​ផង។ បើស្រីៗ​យើង​កំពុង​ស្វែង​រក​ផលិតផល​មាន​សុវត្ថិភាព​ខ្ពស់​បំផុត​នោះ ការ​ប្រើ​ Tampon មិន​មែន​ជា​ជម្រើស​ល្អ​ប៉ុន្មាន​ទេ​ ប៉ុន្តែ​បើ​យើង​ចូល​ចិត្ត​ប្រើ Tampon ជាងសម្លីអនាម័យ​ គួរ​ជ្រើស​រើស​ប្រភេទ​ធម្មជាតិ​ និង​គ្មាន​ធាតុ​ផ្សំ​សំយោគ ​ផលិត​ពី​កប្បាស​១០០%

    • អត្ថបទពាក់ព័ន្ធ៖ ស្រីៗ​គួរ​ស្គាល់! សម្លី​អនាម័យ​ប្រភេទ​ថ្មី អាច​ជា​ជម្រើស​ល្អ​​ពេល​មក​ខែ

    ទោះ​បី Tampon អាច​ជា​កន្លែង​ដ៏​ល្អ​សម្រាប់​មេរោគ Staphylococcus aureus group A streptococcus (strep) ពិត​មែន ​តែ​យើង​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដល់​ជីវិត​តាម​វិធី​ខាង​ក្រោម៖

    កុំ​ប្រើ Tampon ប្រភេទ​ជ្រាប​ទឹក​បាន​យូរ​។ ប្រើ​ប្រភេទ​​មាន​កម្រិត​ជ្រាប​ទឹក​ទាប​បំផុត ​ព្រោះ Tampon ជ្រាប​ទឹក​កាន់​តែ​ខ្លាំង យើង​អាច​នឹង​ទុក​វា​កាន់​តែ​យូរ​នាំ​ឲ្យ​មេរោគ​លូត​លាស់ និង​បង្ក Toxic shock

    – ផ្លាស់ប្តូរការប្រើ Tampon ដោយកន្សែងអនាម័យ ឬសំឡីអនាម័យ ពេលអ្នកហាត់ប្រាណ ឬលេងកីឡា អាចជួយកាត់បន្ថយគ្រោះថ្នាក់ពេលមានឈាមរដូវខ្លាំង។

    – កុំ​ប្រើ Tampon នៅ​ពេល​យប់​ ព្រោះ​លើស​ការ​ណែនាំ​ឲ្យ​ប្តូរ​រៀង​រាល់​ ៣​ ម៉ោង​ម្តង ឬ​យើង​អាច​ភ្លេច​ដោះ​វា​ចេញ​ក៏​មាន។ – ​ប្តូរ Tampon ​រាល់ ​៤-​៦ ​ម៉ោង​ម្តង ​និង​ជ្រើស​រើស Tampon ​អាច​ប្រើ​បាន ​៣ ​ម៉ោង​ដោយ​គ្មាន​ការ​លេច​ ឬ​ធ្លាយ។

    – ពេល​ដាក់ Tampon សូម​ប្រុង​ប្រយ័ត្ន​កុំ​ឲ្យ​មាន​ការ​ខ្វាច​ជាមួយ​ទ្វារ​មាស (កុំ​បិទបង់​ស្អិត) លាង​ដៃ​មុន​ និង​ក្រោយ​ដាក់ Tampon

    – កុំប្រើ Tampon ពេល​គ្មាន​រដូវ​។

    ដោយ​ឡែក​ ធាតុ​ផ្សំ​ក្នុង​ផលិតផល​អនាម័យ​អាច​ មាន​ដូចជា៖

    – toxic carcinogen dioxin និង disinfection-by-products (DBP’s) ដូច​ជា​ trihalomethane ​មាន​ក្នុង​ផលិតផល​ដែល​​ធ្វើ​ឲ្យ​ស។

    – Phthalates ជា​ប្លាស្ទិក​គីមី​ប្រើ​ក្នុង Tampon ធ្វើ​ឲ្យ​មាន​សម្បក​រលោង​លើ​ក្រដាស​កាតុង។

    ថ្នាំ​សម្លាប់​សត្វ​ល្អិត សម្លាប់​ស្មៅ និង​​ជី​សំយោគ​ ត្រូវ​គេ​រក​ឃើញ​ក្នុង​ក្រដាស​កប្បាស​មិន​ធម្មជាតិ។

    ចាំ​ថា ​កោសិកា​ក្នុង​ទ្វារ​មាស​ជា​កន្លែង​​មាន​ការ​ស្រូប​ខ្លាំង ​ជា​មូលហេតុយើង​គួរ​ប្រុង​ប្រយ័ត្ន ​និង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ប្រើ​​ផលិតផល​អនាម័យ​ស្ត្រី។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត​ សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Leng Pechsovatey · កែ Mar 09, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម