backup og meta

Tuberculin Skin Test (តេស្តរបេងនៅលើស្បែក)

និយមន័យ

១- អ្វី​ទៅ​ជា​តេស្តរ​បេង​លើ​ស្បែក?

តេស្ត​របេង​លើ​ស្បែក ធ្វើ​ឡើង​ដើ​ម្បី​រកមើល​ជំ​ងឺ​របេង តាមរយៈ​ការ​ចាក់​អង់​ទី​ហ្សែន​មេរោគ​របេង​ នៅ​ស្រ​ទាប់​ផ្នែក​ខាង​លើស្បែក​ត្រង់​ដើម​ដៃ​។​ បើយើង​មាន​មេ​រោគ​របេង​ កន្លែង​ចាក់​នឹង​ចេញ​ពណ៌​ក្រហម​​កន្ទួលរឹង​ក្នុង​អំឡុង​ពេល ​២​ថ្ងៃ។

អង់​ទី​ហ្សែន​​មេរោគ​របេង ​ប្រើ​ក្នុង​តេស្ត​នេះ​ហៅ​ថា​ Purified Protein Derivative (PPD)។ ​តេស្តនេះ ត្រូវចាត់​ទុក​ជាវិធី​សាស្ត្រ​ល្អ​មួយ គ្រូពេទ្យ​ច្រើ​នធ្វើតេស្តពេល​យើង​មាន​ចេញ​រោគ​សញ្ញា​មួយ​ចំនួន ក៏​ដូច​ជា​ពេល​ថត​កាំរស្មីអ៊ិច​សួត ហើយ​សង្ស័យ​មាន​កើត​ជំងឺ​របេង។

តេស្ត​របេង​លើ​ស្បែក មិន​អាច​ឲ្យ​អ្នក​ដឹង​ពី​រយៈពេល​ និង​ដំ​ណាក់​កាល​របស់ជំ​ងឺ​ទេ។

២- ហេតុ​អ្វី​ត្រូវ​ធ្វើ​តេស្ត​នេះ?

គ្រូពេទ្យនឹង​សម្រេច​ធ្វើ​តេស្ត​នេះ​ក្នុង​ករណី​មួយ​ចំនួន​ដូចជា៖

– នៅ​ក្បែរ​អ្នក​ជំ​ងឺ​របេង

– ធ្វើ​ការ​នៅ​ខាង​ផ្នែក​ថែ​ទាំ​សុខ​ភាព

– ប្រព័ន្ធ​ភាព​ស៊ាំ​ថយ​ចុះ ​ដោយ​សារ​ថ្នាំប្រឆាំងរលាក​ ឬ​ជំ​ងឺ​ផ្សេង​ៗ​ដូច​ជា​ ម​ហា​រីក​ ឬ​ជំ​ងឺ​អេដស៍។

ស្វែងយល់មុនធ្វើតេស្ត

៣- គួរដឹង​អ្វី​ខ្លះ​មុន​ធ្វើតេស្តរបេង​លើ​ស្បែក?

លទ្ធ​ផល​តេស្តរបេងលើស្បែកតែ​មួ​យ​ ​មិន​អាច​កំ​ណត់​ថាយើង​មាន​ជំ​ងឺ​របេង​បាន​ទេ។ នៅ​ពេល​តេស្ត​របេង​លើ​ស្បែក​វិជ្ជមាន យើង​ត្រូវ​ធ្វើ​​តេស្ត​មួយចំនួន​ផ្សេង​ទៀត​ដូច​ជា​ ថតកាំរស្មី​អ៊ិច​សួត​ ពិ​និត្យ​កំ​ហាក ​ពិនិត្យ និង​បណ្តុះ​កោសិកា ដើ​ម្បី​បញ្ជាក់​ពិត​ជា​មាន​ជំ​ងឺ​របេង ​ឬអត់។ ប្រសិន​ជាគ្រូពេទ្យរក​ឃើញ​ តេស្តរបេងលើស្បែក និងថត​កាំរស្មី​អ៊ិចសួត​វិជ្ជ​មាន​ មាន​ន័យ​ថា​យើង​មាន​មេ​រោគ​របេង ​​ប៉ុ​ន្តែ​មិន​អាច​ចម្លង​ទៅ​អ្នក​ដ​ទៃ​បា​ន​ទេ​ (latent TB)។

ក្នុង​ករណី​តេស្ត​លើកទី ១ អវិជ្ជ​មាន ការ​​ធ្វើ​តេស្ត​លើក​ទី ២ អាច​នឹង​ត្រូវធ្វើ​នៅ​ ២-៣ សប្តាហ៍​បន្ទាប់​​  ហើយ​លទ្ធផល​អាចក្លាយ​ជា​​វិជ្ជ​មានវិញ​​​​ ព្រោះទោះ​ជាយើង​មិន​បាន​​ឆ្លង​រោគ​អំឡុង​ពេល​ធ្វើ​តេស្ត​ក៏​ពិត​មែន ប៉ុន្តែ​លទ្ធ​ផល​នេះ​មាន​ន័យ​ថា យើង​អាច​ឆ្លង​មេ​រោគ​របេង​កាល​ពី​ច្រើន​ឆ្នាំ​មុន​​ ឬធ្លាប់​បាន​ចាក់​វ៉ាក់​សាំង​ BCG ពី​មុន។

ករណី​ខ្លះ​ គ្នាយើង​​ចំ​នួន​មិន​មាន​ប្រ​តិ​កម្មជាមួយ​តេស្តរបេងលើស្បែក​ទេ​​ ទោះ​បី​ជាមាន​ជំ​ងឺ​របេង​ក៏​ដោយ។

ដំណើរការធ្វើតេស្ត

៤- គួរ​ត្រៀម​ខ្លួន​បែបណា?

មិន​ចាំ​បាច់​ត្រៀម​អ្វីច្រើន​សម្រាប់​ធ្វើ​តេស្ត​របៀបនេះ​ទេ​ ដោយគ្រាន់តែប្រាប់​គ្រូ​ពេទ្យ​បើ ​ធ្លាប់​ធ្វើ​​តេស្ត (PPD skin test) មាន​លទ្ធផល​វិជ្ជ​មាន​​ ​ព្រោះ​​មិន​ចាំ​បាច់​ធ្វើ​​តេស្ត​ម្តងទៀត​ លុះ​ត្រា​តែ​យើងមាន​អាការៈ​មិន​ប្រក្រតី​ណាមួយ។

គួរ​ប្រាប់​គ្រូ​ពេទ្យ​ បើ​ធ្លាប់ប្រើ​ប្រាស់​ថ្នាំ​ពី​មុន​ ឬ​កំពុង​ប្រើ​ប្រាស់​​ ដូច​ជា​ថ្នាំ ស្តេរ៉ូអ៊ីត​ (ថ្នាំប្រឆាំងការរលាក)​ ព្រោះ​អាច​ប៉ះ​ពាល់​ដល់​ប្រពន្ធ័​ភាព​ស៊ាំ នាំឲ្យ​លទ្ធ​ផល​​តេស្ត​មិន​ត្រឹម​ត្រូវ។​

បើ​​ធ្លាប់​ចាក់វ៉ាក់​សាំង​ការពារ​ជំងឺរបេង ​​BCG គួរ​តែ​ប្រាប់​ពេទ្យ​ដូចគ្នា។

៥- មាន​អី្វ​កើត​ឡើង​អំឡុង​ពេលធ្វើតេស្ត?

​ពេល​ធ្វើ​តេស្ត​របេង​លើ​ស្បែក យើង​ត្រូវ​អង្គុយ​ រួច​លើកដើម​ដៃ​ដាក់​ផ្ងារ​ឡើង​ ហើយកន្លែង​ចាក់​ ត្រូវ​តែ​ស្អាត​​ និង​​ស្ងួត​។​ បន្ទាប់មក​ គ្រូពេទ្យ​នឹងចាក់​អង់ទីហ្សែន​​ជំ​ងឺ​របេង​ចូល​ទៅ​ក្នុង​ស្រទាប់​ក្រោម​ស្បែក​រហូត​ដល់​ឡើង​ដុំ​ពកតូច​​​​​ រួច​​គូស​ជា​រង្វង់​ជុំ​វិញ​កន្លែង​បាន​ចាក់​ និងហាម​រុំនៅ​កន្លែង​មាន​របួស។

៦- មាន​អី្វ​កើត​ឡើង​បន្ទាប់​ពី​ធ្វើ​តេស្ត​រួច?

ត្រូវ​ទៅ​ជួប​គ្រូ​ពេទ្យ ​​២​-៣ ​ថ្ងៃ​ក្រោយ​ពេល​ធ្វើ​តេស្ត។

លទ្ធផល​

៧- លទ្ធផលតេស្ត

​ឡើង​ក្រហម​នៅ​លើ​ស្បែក មាន​ន័យ​ថាយើង​មិន​មាន​ឆ្លង​មេ​រោគ​របេង​ទេ ​ទាល់​តែ​លេច​ចេញ​ដុំ​ពក​ក្រហម​រឹង ទើប​បញ្ជាក់ថា​យើង​មាន​មេរោគ​របេង។ ទំ​ហំ​ដុំពក​ (មិន​មែន​តំ​បន់​ក្រ​ហម) អាច​វាយ​តម្លៃ​លទ្ធ​ផល​បាន​ក្រោយ​ ២​-៣ ​ថ្ងៃ។

លទ្ធ​ផល​តេស្ត​អា​ស្រ័យ​​​លើ​កត្តា​ប្រឈម​​មេ​រោគ​របេង។ បើយើង​មាន​កត្តា​ប្រឈម​​ខ្ពស់​ នោះដុំ​ពក​តូច​​អាច​ជា​សញ្ញា​​ឆ្លង​មេ​រោគ។ ដោយ​ឡែក ចំពោះ​គ្នាយើង​មាន​កត្តា​ប្រឈម​ទាប​ ទាល់​តែ​​មាន​ដុំពក​ធំ​ទើប​ជា​សញ្ញា​ឆ្លង​មេ​រោគនេះ។

កត្តា​ប្រឈម​ខ្ពស់៖

– គ្នា​យើង​មាន​កត្តា​ប្រឈមខ្ពស់​ បើ​សិន​ជា​មាន​ផ្ទុក​មេ​រោគ​អេដស៍ ប៉ះ​ពាល់​ផ្ទាល់​ជាមួយ​អ្នក​កើត​របេង ​មាន​បណ្តុំ​រោគ​សញ្ញា​ ឬ​ថត​កាំរស្មីអ៊ិច​បង្ហាញ​ថា​មាន​ជំ​ងឺ​របេង។ ក្រៅ​ពី​នេះ​មាន គ្នា​យើង​ប្រើ​ថ្នាំ​​ កត​ទី​កូ​ស្តេ​រ៉ូ​អ៊ីត​ រយៈពេល​យូរ​ ឬ​មាន​​ដុំសាច់ Tumor necrosis factor-alpha antagonists ធ្លាប់​ព្យា​បាល​ជំ​ងឺ​រលាក​សន្លាក់​ និង​ជំងឺ​ Crohn’s disease ជាដើម។

កត្តាប្រឈមមធ្យម៖

– មាន​ចំពោះ​គ្នា​យើង​ឧស្សាហ៍​ផ្លាស់​ប្តូរលំ​នៅដ្ឋាន​ ឬ​ធ្វើ​ដំណើរ ​ទៅ​ប្រទេស និង​តំបន់​មាន​អត្រា​ជំ​ងឺ​របេង​ខ្ពស់ ​ប្រើ​ប្រាស់​ថ្នាំ​ចាក់​ខុស​ច្បាប់​ បុគ្គលិក​មន្ទីរ​ពេទ្យ​​ គិ​លា​នុ​ប​ដ្ឋា​យិ​កាបម្រើតាម​ផ្ទះ​ សា​លា​រៀន ពន្ធ​នា​គារ​ ក្មេង​អា​យុ​ក្រោម​ ៤​ឆ្នាំ​ និងចន្លោះពី​ ៤​-១៨ ​ឆ្នាំ (កាន់​តែ​ងាយ​ប្រឈម​ហា​និ​ភ័យ​ខ្ពស់​ពេល​ធំពេញ​វ័យ) និង​ជន​អ​នា​ថា។ នៅ​មាន​កត្តា​​មួយ​ចំនួន​ទៀត​ ប្រឈ​ម​កើត​ជំងឺរ​បេង ដូចជា ទំ​ងន់​ទាប​ជាង​ទំ​ងន់​រាង​កាយ​ ស្មើ​​​ ឬ​ច្រើន​ជាង ១០ភាគរយ​ គ្នា​យើង​មានជំ​ងឺ​ខ្សោយ​តម្រង​នោម​ ទឹក​នោម​ផ្អែម​ មហារីក​ឈាម មហារីក​ ធ្លាប់​ធ្វើ​ការ​វះ​កាត់​ក្រ​ពះ (Gastrectomy)។

កត្តា​ប្រឈម​ទាប៖

– មិន​ដែល​ប៉ះពាល់​ជា​មួយ​អ្នក​កើត​ជំ​ងឺ​របេង​។ ​ប្រ​តិ​កម្មតេស្ត​វិជ្ជ​មាន​ ជាធម្ម​តា​មើល​ឃើញ​ក្នុង​រយៈ​ពេល​ ១ សប្តាហ៍។

លទ្ធផល​តេស្ត​របេង​លើ​ស្បែក​ចែកចេញ​ពី ២៖

ធម្មតា (លទ្ធ​ផល​អវិជ្ជមាន)

– គ្មាន​ដុំ​ពក​នៅ​កន្លែង​ធ្វើ​តេស្ត​ ឬ​ដុំ​ពក​មាន​ទំ​ហំ​តូច​ជាង​ ៥​ មី​លី្ល​ម៉ែត្រ។

មិន​ធម្ម​តា​ (លទ្ធ​ផល​​វិជ្ជមាន)

– ដុំ​ពក​មាន​ទំ​ហំ​ធំ​​ជាង​ ៥មិ​លី្ល​ម៉ែត្រ (ស្ថិត​ក្នុង​កត្តា​ប្រឈម​ខ្ពស់)

– ដុំពក​មាន​ទំ​ហំ​ ១០មិ​លី្ល​ម៉ែត្រ (ស្ថិតក្នុង​កត្តា​ប្រឈម​មធ្យម)

– ដុំពក​មាន​ទំ​ហំ​ ១៥មិ​លី្ល​ម៉ែត្ររ (ស្ថិត​ក្នុង​កត្តា​ប្រឈម​ទាប)

តេស្ត​របេង​លើ​ស្បែកវិជ្ជ​មាន​ មិន​មែន​មាន​ន័យ​ថា​យើងបាន​ឆ្លង​នូវ​មេ​រោគ​សកម្ម​នោះ​ទេ។ តេស្ត​មិន​អាច​ប្រាប់​ថា​មេ​​រោគ​សកម្ម​ ឬ​អសកម្មឡើយ ក៏​ដូច​ជា​មិន​អាច​បង្ហាញ​ពី​ភាព​ខុស​គ្នា​រវាង​ ករណី​ឆ្លង​មេ​រោគ​របេង​ និងការចាក់​វ៉ាក់​សាំងរបេង​ដែរ។ ទាមទារ​ការ​ធ្វើតេស្ត​បន្ថែម​ទៀត​ ដូច​ជា​ ការ​ថត​កាំរស្មីអ៊ិច​សួត​ ​ពិ​និត្យ​មើល​កំ​ហាក​ ឬ​ធ្វើ​ទាំង​ពីរ​​ ដើម្បីដឹង​ច្បាស់​មេ​​រោគ​របេង​សកម្ម​ ឬ​យ៉ាងណា។

លទ្ធផល​តេស្ត​របេង​លើ​ស្បែក​ប្រែ​ប្រួល​ទៅ​តាម​មន្ទីរ​ពិ​សោធន៍​ និង​មន្ទីរ​ពេទ្យនីមួយៗ។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញវេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬព្យាបាល​ជូនទេ៕

[embed-health-tool-vaccination-tool]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print edition. Page 775.

កំណែ​ប្រែបច្ចុប្បន្ន

25/01/2019

អត្ថបទ​ដោយ Duk Panharat

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

ក្អកជាប់គ្នាច្រើនសប្ដាហ៍ អាចជា​រោគសញ្ញាជំងឺមួយចំនួន

ក្អកក្រោយញ៉ាំអាហារ មូលហេតុ៦យ៉ាងយើងត្រូវដឹង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Jan 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម