home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

តំបន់ ៦ កន្លែងលើរាងកាយ ដាស់អារម្មណ៍រួមភេទកាន់តែស្រើបស្រាល

តំបន់ ៦ កន្លែងលើរាងកាយ ដាស់អារម្មណ៍រួមភេទកាន់តែស្រើបស្រាល

រួម​ភេទដែលពោរពេញដោយសេចក្ដីសុខដល់កំពូល អាស្រ័យលើបច្ចេកទេស និងការគ្រប់គ្រងអារម្មណ៍ ក្នុងនោះ​ការ​បបោស​អង្អែលកន្លែង​ដែល​ស្រើបស្រាល​ភ្ញោចអារម្មណ៍ ជា​រឿង​សំខាន់​មួយ។ ចុះ​ត្រង់​ណា​ខ្លះ​ជា​តំបន់​ស្រើបស្រាល​របស់​ដៃគូ? ​

១- កញ្ចឹងក

កញ្ចឹង​ក​ ​ជា​កន្លែង​តំបន់​មួយ​​បណ្ដុំ​ដោយ​​សរសៃ​ប្រសាទ​ជា​ច្រើន ហេតុនេះ​ហើយ​សូម្បី​តែពេល​ស្ទាប ឬ​ផ្លុំ​ដង្ហើម​ដាក់ត្រូវ​កតែ​បន្តិច​ ក៏​អាច​ធ្វើ​ឲ្យ​ដៃ​គូ​យើង មិន​ថា​ប្រុស មិន​ថា​ស្រី មាន​អារម្មណ៍​ញាប់​ញ័រ​បាន​ដែរ។ ដូច​នេះ ​គួរ​ចេះ​ប្រើតិចនិក​យក​​ដៃស្ទាប ឬ​មាត់​ថើប​ថ្នម​ៗ បូក​ជា​មួយ​ដង្ហើម​ក្ដៅ​ឧណ្ហៗ នឹង​អាច​​ដាស់​អារម្មណ៍​ផ្លូវ​ភេទ​ដៃ​គូ​យើង​កាន់​តែ​ស្រើប​ស្រាល​ថែម​ទៀត។

២- ត្រចៀក

នៅ​ពេល​យើងថើប​ថ្មមៗនៅ​តំបន់​ត្រចៀក ​ដៃ​គូយើងនឹង​កាន់​តែ​​មាន​អារម្មណ៍​ស្រើប​ស្រាល​ខ្លាំង។​ ​គ្រាន់​តែ​សំឡេង​ខ្សឹប​ថ្នមៗក្បែរ​ត្រចៀក ក៏​អាច​ជួយ​ដាស់​អារម្មណ៍ឲ្យ​ស្រៀវ​ស្រើបបាន​ដែរ ហើយ​បើ​ប្រើ​អណ្ដាត​គ្រលៀស​ថ្នម​ៗ​ទៀត ដៃគូ​យើង ​ច្បាស់​ជា​ទ្រាំ​លែង​បាន​មិន​ខាន ដោយ​ដំបូង​​ត្រូវចាប់​ផ្តើម​​និយាយ​បែប​សិច​ស៊ី​ ខ្សឹប​ដាក់​ត្រចៀក​ជា​មុន​​សិន សឹម​ចាប់​ផ្ដើម​ប្រើ​អណ្ដាត​វាយ​លុក។

៣- អណ្ដាត

ការ​ថើបមាត់ទល់​នឹង​មាត់បែប​​ស៊ី​ជម្រៅ​ អាច​ដាស់​អារម្មណ៍​ដៃ​គូបាន ប៉ុន្តែ​អ្នក​ខ្លះមិន​សូវ​ជា​ចេះ​តិចនិក​ប៉ុណ្ណោះ។ អ្វី​ត្រូវ​ធ្វើ គឺប្រើអណ្ដាត​ក្នុង​កាយវិការ និង​​មាន​ចង្វាក់​ត្រឹម​ត្រូវ បន្ទាប់​មក​ ត្បុល​រក​គ្នា ជា​តិចនិក​ដាស់​អារម្មណ៍​ផ្លូវ​ភេទ​ឲ្យ​ពុះ​កញ្រ្ជោល​បំផុត។

៤- បបូរមាត់

​មិន​ចាំ​បាច់​​ត្រូវ​ចាប់​ផ្ដើម​​​​ថើប​បែប​ស៊ី​ជម្រៅភ្លាមៗ​មុន​ពេល​រួម​ភេទ​ក៏បាន​ យើងអាចចាប់ផ្ដើមដោយថើប​បបូរ​មាត់ខាង​ស្រី ដែល​ជា​កន្លែង​ប្រ​មូល​ផ្តុំ​សរសៃប្រសាទ​រាប់​រយពាន់ ដើម្បី​ភ្ញោច​អារម្មណ៍​ឲ្យ​ការ​តែ​ប្រសើរ។ ការ​ភ្ញោច​​នេះ​ អាច​ជួយ​ផ្ដល់​ភាព​ស្រើប​ស្រាល​ពេញ​ដង​ខ្លួនតែ​ម្តង ហើយ​ដើម្បី​ជួយ​ឲ្យ​ដៃ​គូ​ខាង​ស្រី​មាន​អារម្មណ៍​តាមរយៈ​ភ្ញោច​បបូរ​មាត់។ ក្រៅថើប យើង​នៅ​អាច​ប្រើ​អណ្ដាត ធ្មេញ និង​ម្រាមដៃ​ ដើម្បី​ប្រើ​ដាស់​អារម្មណ៍​ដៃ​គូ​បានដូច​គ្នា។

អត្ថបទ​ពាក់ព័ន្ធ៖

៥- ចុងសុដន់

ចុង​សុដន់ ​ជា​កន្លែង​​ប្រុស​ៗទាំង​អស់​សុទ្ធ​តែ​ដឹង​ថា អាច​ធ្វើ​ឲ្យ​ស្រីៗ​ស្រើប​ស្រាល​ខ្លាំង​ពេញ​ដង​ខ្លួនបាន។ ប៉ុន្តែ​មិន​ចំពោះ​តែ​ស្រីៗ​ប៉ុណ្ណោះ​ទេ ចុង​សុដន់​ប្រុស​ៗ ក៏​អាច​ធ្វើ​ឲ្យ​ដៃគូ​ខាង​ប្រុស​ស្រើប​ស្រាល​ដូចគ្នា។ យ៉ាង​ណា តិចនិក​នេះគេ​តែ​សំដៅ​​លើ​​ប្រុសៗ​ជា​តួអង្គ​ភ្ញោច​អារម្មណ៍​ច្រើន​ជាង។

អាចយក​ដៃ​ក្រសោប​សុដន់​ឲ្យ​ពេញ ហើយ​ប្រើ​ដៃ​ម្ខាង​ទៀត​បបោស​អង្អែល​ស្បែក​ជុំ​វិញ​សុដន់​ថ្នម​ៗ នោះ​នឹង​ធ្វើ​ឲ្យ​ដង​ខ្លួន​ស្រីៗ​ចាប់​ផ្ដើម​រំញោច​បន្តិច​ម្ដង​ៗ។ បន្ទាប់​មក ​ចាប់​ផ្ដើម​ផ្ដោត​លើ​ចុង​​សុដន់ អាច​ប្រើ​​​អណ្ដាត​មក​គ្រលៀស និង​ប្រើ​ធ្មេញខាំ​តិច​ៗ ប៉ុន្តែ​ក៏​​ត្រូវសង្កេតអារ្មណ៍​ខាង​ស្រី​ផង ដើម្បី​ដឹង​បាន​ថា ​តិចនិក​នេះ​​មាន​ប្រសិទ្ធ​ភាព​ ឬ​អត់ ព្រោះ​ពេល​ខ្លះ ស្រីៗ​ក៏​មិន​ពេញ​ចិត្ត​ការ​ប៉ះពាល់​ខ្លាំង​លើ​សុដន់​ដូច​គ្នា។

៦- ភ្លៅខាងក្នុង

មុន​ពេល​រួម​ភេទ យើង​អាច​នឹង​ស្ដាយ​ក្រោយ ​បើ​​ភ្លេចភ្ញោច​ទៅ​លើ​​តំបន់​ពិសេស​មួយ​នេះ។ វិធី​ភ្ញោចតំបន់​ភ្លៅ​ខាង​ក្នុង គឺ​គ្រាន់​តែ​យក​ដៃ ឬ​អណ្ដាត​​ទៅ​ប៉ះ​ថ្នម​ៗ​ជា​ការ​ស្រេច ដោយ​​ការ​ភ្ញោច​នេះ​អាច​ជួយ​ដល់​ចរន្ដ​ឈាម​រត់​ទៅ​កាន់​ប្រដាប់​ភេទ​បាន​កាន់​តែ​ល្អ មិន​ថា​ប្រុស មិន​ថា​ស្រី។

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​ Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ព្យាបាល​ជូន​ទេ៕

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ប្រភព

10 Body spots your man wants you to touch. http://www.idiva.com/photogallery-relationships/10-body-spots-your-man-wants-you-to-touch/26906/8 Accessed: 11 February 2017

5 most sensitive parts of your girl’s body. http://www.newhealthadvisor.com/5-Most-Sensitive-Parts.html Accessed: 11 February 2017

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ណៃ ទូច នៅ 15/08/2019
ត្រួតពិនិត្យ​ដោយ គឹម កាណែល
x