ពេលទៅដណ្ដឹងកូនគេ ឲ្យតែឮថាកាត់ចុង ភ័យលោះព្រលឹងអស់ហើយ គ្នាយើងសុទ្ធតែដឹងច្បាស់ ទម្លាប់បុរាណអារឿងកាត់ចុងលិង្គ គឺជាប្រពៃណីសាសនា បងប្អូនខ្មែរឥស្លាមយើង ខណៈបណ្តាប្រជាជាតិឥស្លាមដទៃទៀត ក៏មានទម្លាប់បុរាណនេះដូចគ្នា។ ប៉ុន្តែបច្ចុប្បន្ន ក្រៅពីប្រពៃណីសាសនា ការកាត់ស្បែកចុងលិង្គ ក៏មានធ្វើឡើងចំពោះក្មេងៗ អាស្រ័យលើមូលហេតុមួយចំនួន ខណៈអត្ថបទ “Hello គ្រូពេទ្យ” មួយនេះ នឹងលើកពីគុណប្រយោជន៍ ក៏ដូចជាគ្រោះថ្នាក់ដោយសារកាត់ស្បែកចុងលិង្គឲ្យគ្រប់គ្នាបានដឹង។