– បន្ទាប់មក៖ ពាក់ភ្ជាប់រោមភ្នែកធម្មជាតិ ហើយទប់ឲ្យជាប់ចន្លោះពី ៣០-៤០ វិនាទី ដើម្បីឲ្យកាវស្អិតជាប់ ឬសារ៉េឲ្យត្រង់ស្អាត មុនកាវស្ងួត។
៣- ចំណុចគួរដឹង
– ទុកបានយូរប៉ុនណា?៖ ចន្លោះពី ២-៨សប្ដាហ៍ អាស្រ័យលើការថែទាំ និងគុណភាពរោមភ្នែកសិប្បនិម្មិត។ ចៀសវាងញីភ្នែក ឬហែលទឹក។ នៅពេលរោមភ្នែកធម្មជាតិយើងជ្រុះ នោះរោមភ្នែកសិប្បនិម្មិតក៏ជ្រុះដូចគ្នា។
– អ្នកត៖ ដើម្បីមានសុវត្ថិភាព គួរតែជាទៅរកអ្នកឯកទេសសម្ផស្សដែលមានច្បាប់អនុញ្ញាត មានអាជ្ញាប័ណ្ណ តរោមភ្នែកឲ្យត្រូវតាមបច្ចេកទេស។
– ត ឬផ្សាំ៖ការតរោមភ្នែក គ្រាន់ជាពាក់រោមភ្នែកបន្ថែមប៉ុណ្ណោះ មិនមែនជាការផ្សាំរោមភ្នែកដែលទាមទារការវះកាត់ពីគ្រូពេទ្យជំនាញនោះទេ។
– ប្រយ័ត្នគ្រោះថ្នាក់៖ ពិនិត្យ និងសួរនាំអ្នកលក់ឲ្យច្បាស់ ហើយត្រូវប្រាកដថា រោមភ្នែកសិប្បនិម្មិតដែលយើងត្រៀមទិញនោះ មិនមានធាតុផ្សំក្នុងកាវស្អិតសម្រាប់បិទរោមភ្នែក ព្រោះវាអាចបង្កអាលែកហ្ស៊ីស្បែក។
– កុំប្រើម៉ាស្ការ៉ា៖ បើប្រើខ្មៅដៃម៉ាស្ការ៉ា មកគូសពត់រោមភ្នែក អាចបង្កខូចរោមភ្នែកសិប្បនិម្មិត។
– ករណីដករោមភ្នែកតចេញ៖ កុំដោះរោមភ្នែកសិប្បនិម្មិតដោយខ្លួនឯង គួរទុកឲ្យវាជ្រុះដោយខ្លួនឯង ឬទៅរកអ្នកជំនាញដកវាចេញ។ ធ្វើបែបនេះមិនឈឺ ងាយស្រួល និងលឿន។
បើឈឺ មានការបង្ករោគ ឬធ្លាក់ត្របកភ្នែកក្រោយពេលតរោមភ្នែកសិប្បនិម្មិត ត្រូវប្រញាប់ទាក់ទងអ្នកជំនាញ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕