មិនមែនក្មេងគ្រប់រូបកើតមកសុទ្ធតែមានសុខភាពល្អនោះទេ ព្រោះមានអាអូនមួយចំនួនកើតមកមានបញ្ហាកង្វះអាហារូបត្ថម្ភ។ ក្មេងៗដែលខ្វះអាហារូបត្ថម្ភ សភាពស្គមស្គាំង លូតលាស់មិនល្អដូចក្មេងធម្មតាទេ និងប្រឈមផលពិបាកច្រើនថែមទៀត។
យោងតាមខិតប័ណ្ណផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល និងអង្គការដៃគូបានឲ្យដឹងថា ក្មេងតូចៗដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ អាចទទួលរងគ្រោះថ្នាក់ច្រើន ហើយក្នុងនោះដែរ កុមារអាចទទួលផលប៉ះពាល់រយៈពេលខ្លី និងរយៈពេលវែងដូចជា៖
ផលប៉ះពាល់រយៈពេលខ្លី៖
– ខ្សោយសតិបញ្ញា និងរៀនមិនពូកែ
– មានជំងឺ
– ប្រឈមនឹងការស្លាប់ខ្ពស់។
ផលប៉ះពាល់រយៈពេលវែង (បើកុមារនៅមានជីវិត)
– ការសិក្សារបស់ក្មេងមិនល្អ
– ពេលធំឡើង គ្មានគំនិតច្នៃប្រឌិត និងរកប្រាក់ចំណូលបានតិច
– ប្រឈមមុខខ្ពស់ជាមួយ ជំងឺរ៉ាំរ៉ៃដូចជា ទឹកនោមផ្អែម និងបញ្ហាមុខងារសរសៃឈាមបេះដូង
- អាយុជាមធ្យមរបស់កុមារខ្លីជាងការរំពឹងទុក
– ពេលស្ត្រីមានផ្ទៃពោះ ទារកអាចប្រឈមមុខខ្លាំងនឹងគ្រោះថ្នាក់ ហើយទារក អាចមានទម្ងន់មិនគ្រប់គីឡូពេលកើត។
ស្របគ្នានេះ ក្រសួងសុខាភិបាលបានបញ្ជាក់ថា ក្នុងករណីដែល កូនៗដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ ទទួលបានការព្យាបាលត្រឹមត្រូវ នោះក្មេងៗនឹងទទួលបានប្រយោជន៍ដូច៖
- កុមារនឹងជាសះស្បើយពីបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ធ្ងន់ធ្ងរ និងពីជំងឺផ្សេងៗ
– ការលូតលាស់រាងកាយ និងសតិបញ្ញារបស់កុមារ
– ក្មេងនឹងមានអនាគតភ្លឺស្វាង។ល។
បន្ថែមពីលើនេះ ក្រសួងសុខាភិបាលបានណែនាំ ដល់ម៉ាក់ប៉ា ឬអាណាព្យាបាលគ្រប់រូបថា ប្រសិនបើសង្កេតឃើញថា កូនៗមានសញ្ញា បៅមិនបាន មានជំងឺ ឬល្ហិតល្ហៃ ត្រូវយកអាអូនទៅពិនិត្យនៅមន្ទីរពេទ្យជាបន្ទាន់។
[embed-health-tool-vaccination-tool]