backup og meta

លេបថ្នាំហើយ មានអាការៈបែបនេះកុំទុកយូរ ត្រូវទៅជួបពេទ្យភ្លាម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 30, 2020

    លេបថ្នាំហើយ មានអាការៈបែបនេះកុំទុកយូរ ត្រូវទៅជួបពេទ្យភ្លាម

    រាល់​ថ្នាំ​ទាំង​អស់ មិន​មែន​សុទ្ធ​តែ​លេប​ទៅ​បាន​ស្រួល​ខ្លួន​នោះ​ទេ មាន​គ្នា​យើង​ខ្លះ មាន​អាការៈ​មិន​ស្រួល​ក្នុង​ខ្លួន ក្រោយ​លេប​ថ្នាំ​រួច  ថ្នាំ​នឹង​ធ្វើ​ទុក្ខ ឬ​យើង​ប្រតិកម្ម​ជាមួយ​ថ្នាំ​នោះទៅវិញ។

    បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ រស្មី ឲ្យ​ដឹង​ថា ការ​លេប​ថ្នាំ មិន​មែន​ចេះ​តែ​លេប​ៗ​ទេ ព្រោះ​វា​អាច​បង្ក​ជា​ហានិភ័យ​ដល់​សុខភាព​របស់​យើង។ ប្រសិន​បើ​យើង​លេប​ថ្នាំ​ហើយ តែ​បែរ​ជា​មិន​ធូរ ទៅ​ជា​ចេញ​អាការៈ​ប៉ុន្មាន​ខាង​ក្រោម​នេះ មាន​ន័យ​ថា យើង​ប្រតិកម្ម​នឹង​ថ្នាំ​ហើយ៖

    – ក្ដៅខ្លួន

    – ចុះត្រជាក់

    – សម្ពាធឈាមចុះ

    – រាក ក្អួត

    – ឡើង​កន្ទួល​រមាស់

    – ហត់ ថប់ដង្ហើម

    – វិល​មុខ ឈឺ​ក្បាល

    – បែក​គ្រាប់​ឈាម

    – ហើមមុខមាត់ ខ្សោយ​កម្លាំង ឈឺ​ខ្លួន។ល។

    លោក​ថា ក្នុង​ករណី​ដែល​ចេញ​អាការៈ​ទាំង​នេះ​ក្រោយ​លេប​ថ្នាំ​រួច ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​ឆាប់​រហ័ស ហើយ​ត្រូវ​ដឹង​ថា បើ​ប្រតិកម្ម​ថ្នាំ​ធ្ងន់ធ្ងរ អាច​បណ្ដាល​ឲ្យ​បាត់​បង់​ជីវិត​។

    វេជ្ជបណ្ឌិត​រូប​នេះ​បាន​បញ្ជាក់​ថា ដើម្បី​ប្រើ​ប្រាស់​ថ្នាំ​ឲ្យ​បាន​ត្រឹម​ត្រូវ យើង​គួរ​ដឹង​ពី​គន្លឹះ​ខ្លះ​ៗ​ដូច​ជា មិន​ប្រើ​ថ្នាំដេោយ​គ្មាន​វេជ្ជបញ្ជា មិន​គួរ​លេប​ថ្នាំ​ជាមួយ ស្រា កាហ្វេ តែ ទឹក​ដោះ​គោ ទឹក​ផ្លែ​ឈើ និង​មិន​ត្រូវ​បន្ថែម ឬ​បន្ថយ​មុខ​ថ្នាំ​ស្រេច​តែ​ចិត្ត​ខ្លួន​ឯង

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 30, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម