backup og meta

កូនក្ដៅខ្លួនលេបថ្នាំហើយ តែកម្ដៅមិនថយ អាចថែមសុលគូទទៀតបានទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 08, 2020

    កូនក្ដៅខ្លួនលេបថ្នាំហើយ តែកម្ដៅមិនថយ អាចថែមសុលគូទទៀតបានទេ?

    ពេល​កូន​ក្ដៅមានអាការៈ​ខ្លួន​ខ្លាំង ដាក់​ថ្នាំ​ហើយមិន​ចុះ​ត្រជាក់ បូករួម​មិន​ទាន់​ដឹង​មុខ​សញ្ញា​ថា​ឈឺ​អ្វី​ទៀត​នោះ ធ្វើឲ្យ​ម៉ាក់​ប៉ា​ព្រួយ​បារម្ភ។

    លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន បម្រើ​ការងារ​នៅ Singapore Medical Center បាន​ឲ្យដឹងថា ពេល​កូន​មាន​អាការៈ​ក្ដៅ​ខ្លួន បើ​ម៉ាក់​ប៉ា​នៅ​ផ្ទះ​មាន​ថ្នាំ​ប៉ារ៉ាសេតាមុល អាច​ឲ្យ​កូន​លេប​បាន​តាម តាម​ទម្ងន់​របស់​កូន។ ប៉ុន្តែ​ក្រោយ​លេប​ហើយ​ម៉ាក់​ប៉ា​ខ្លះ បែរជា​សង្កេត​ថា កម្ដៅ​កូន​មិន​បាន​ថមថយ​ឡើយ ហើយ​ចង់​សុល​ថ្នាំ​បន្ថែម​ទៀត។ តើ​នោះ​ជា​ទង្វើ​ត្រឹមត្រូវ​ដែរឬ​ទេ?

    វេជ្ជបណ្ឌិត​ឯកទេស​កុមារ​រូប​នោះ បាន​បន្ថែម​ទៀត​ថា ឱសថ​ប្រភេទ​ប៉ារ៉ាសេតាមុល​ដែល​មាន​លក់​លើ​ទីផ្សារ​ម៉ាក់ប៉ា​អាច​បញ្ចុក​កូន​ញ៉ាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​បាន ប៉ុន្តែ​បើ​នៅ​តែ​មិន​បាច់ យើង​គួរតែ​ងាក​មក​មើល​ប៉ុន្មាន​ចំណុច​ខាងក្រោម​នេះ​វិញ៖

    – ការ​ឲ្យ​កូន​លេប​ថ្នាំ​នោះ​គ្រប់​ដូស​ដែរឬ​ទេ ព្រោះ​ពេល​ខ្លះ​យើង​មិន​បាន​ផ្ដល់​ថ្នាំ​គ្រប់គ្រាន់​តាម​អាយុ និង​ទម្ងន់​កូន។

    – ប៉ុន្តែ​បើ​គ្រប់​ដូស​អស់​ហើយ​នៅតែ​ក្ដៅ តើ​គួរ​សុល​អត់? ចម្លើយ​គឺ​ត្រូវ​រង់ចាំ​យ៉ាងហោចណាស់ ៤ ម៉ោង ព្រោះ​ទាំង​ថ្នាំ​សុល និង​ថ្នាំ​ញ៉ាំ​សុទ្ធតែ​ជា​ប៉ារ៉ា​ដូច​គ្នា ហើយ​អ្វី​ដែល​ខុស​គ្នា​ជា​ផ្លូវ​ដែល​ចូល​ទៅ​តែ​ប៉ុណ្ណោះ។

    – ថ្នាំ​ដែល​គេ​បង្កើត​ឡើង​ប្រើ​ក្នុង​លក្ខខណ្ឌ​ជាក់ស្ដែង ឧទាហរណ៍៖ បើ​កូន​សុខភាព​ល្អ ស្រួល​ក្នុង​ការ​បញ្ចុក​ថ្នាំ គឺ​យើង​ឲ្យ​គាត់​ញ៉ាំ ប៉ុន្តែ​បើ​ក្មេង​កំពុង​ក្អួត​ផង ក្ដៅ​ខ្លួន​ផង ស្រែក​យំ​ផង ដូចនេះ​ហើយ​ពិបាក​ក្នុង​ការ​បញ្ចុក​ថ្នាំ​ខ្លាំង​ណាស់ ជម្រើស​មានតែ​សុល​ប៉ុណ្ណោះ។

    ដូចនេះ​ម៉ាក់ប៉ា​ត្រូវ​ចងចាំ​ថាទោះជាមានកូនជំងឺអ្វីក៏ដោយ ទាំង​ថ្នាំ​សុល និង​ថ្នាំ​ញ៉ាំ​របស់កូនមិន​សូវ​ខុស​គ្នា​ទេ ប៉ុន្តែ​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រាកដ​ថា​បើ​ដាក់​ថ្នាំ​លេប​ហើយ​មិន​ទាន់​ត្រជាក់ ត្រូវ​រង់ចាំ ៤ ម៉ោង​ក្រោយ​ទើប​អាច​សុល​បន្ថែម​បាន ហើយ​មិន​អាច​ដាក់​ថ្នាំ​ផ្ទួនៗគ្នា​បាន​ឡើយ ព្រោះ​អាច​នាំឲ្យកូន​មាន​គ្រោះថ្នាក់​បាន។

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 08, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម