backup og meta

ភ្ញាក់ពីគេងហើមភ្នែក អាចមកពី​មានបញ្ហាអាលែកហ្ស៊ី

ភ្ញាក់ពីគេងហើមភ្នែក អាចមកពី​មានបញ្ហាអាលែកហ្ស៊ី

គ្នា​យើង​​មួយ​ចំនួន​អាច​ធ្លាប់​ជួប​បញ្ហា​ហើម​ភ្នែក​ក្រោយ​ពី​ភ្ញាក់​ពី​គេង។ តើ​មកពី​អ្វី? គ្នា​យើង​ដែល​កត់​សម្គាល់​ដែរ​ឬទេ​។ មូល​ហេតុ​ធ្វើ​ឲ្យ​យើង​ភ្ញាក់​ពី​គេង​ហើម​ភ្នែក​អាច​មក​ពី​មូល​ហេតុ​ច្រើន​យ៉ាង តែ​ក្នុង​អត្ថបទ​នេះ Hello គ្រូពេទ្យ លើក​តែ​ករណី​បង្ក​ដោយ​បញ្ហា​អាលែកហ្ស៊ី​តែ​ប៉ុណ្ណោះ​។

អាលែកហ្ស៊ី​ ជាទូទៅ​អាច​បង្ក​ឲ្យ​​ហើម​ភ្នែក​បាន​។ ការណ៍​នេះ​កើត​ឡើង​ដោយ​សារ​តែ​កោសិកា​ការ​ពារ​នៅ​ក្នុង​ភ្នែក​បញ្ចេញ​ប្រូតេអ៊ីន​ប្រព័ន្ធ​ភាពស៊ាំ​ ហៅ​ថា​ហីស្តាមីន​ទៅ​ប្រឆាំង​នឹង​សារ​ធាតុបង្ក​អាលែកហ្ស៊ី​។ ការ​ប្រ​ឆាំង​គ្នា​​នេះ​អាច​ធ្វើ​ឲ្យភ្នែក​យើង​ហើម និង​ចេញ​ទឹក​ភ្នែក​។​ ការ​ចេញ​ទឹក​ភ្នែក​នេះ ដោយសារ​ភ្នែក​យើង​ប្រឹង​លាង​សម្អាត​ធាតុ​បង្ក​អាលែកហ្ស៊ី ឬ​លម្អ​ង​ផ្កា​ជា​ដើម​។​​​

ក្នុង​ករណី​យើង​ភ្ញាក់​ពី​គេង ហើយ​មាន​ហើម​នៅ​ខាង​ក្រោម​ភ្នែក អាច​ថា​យើង​មាន​បញ្ហា​​អាលែកហ្ស៊ី​ នេះ តែម្ដង ដោយ​ហេតុ​ថា​រាង​កាយ​បាន​បញ្ចេញ​​ហីស្តាមីន​ ហើយ​​អាច​បង្ក​ការ​រលាក រមាស់ និង​ឡើង​ក្រហម​។ តើ​មាន​អ្វី​ទាក់ទង​នឹង​ដំណេក​?​

បើ​សិន​ជា​គ្នា​យើង​ភ្ញាក់​ឡើង​ឃើញ​ភ្នែក​ឡើង​ហើម អាច​មក​ពី​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​ទៅ​នឹង​របស់​ណា​មួយ​ក្នុង​បន្ទប់​គេង​។ បើ​សិន​ជា​យើង​ថ្មី​ៗ​នេះ​បាន​ទិញ​ស្រោម​ពូក​ថ្មី ឬ​សម្ភារៈ​ផ្សេង​ៗ​បន្ថែម​ដាក់​ក្នុង​បន្ទប់ អាច​ថា​របស់​ទាំង​នោះ​មាន​សារធាតុ​​អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លើយ​តប​ពី​ហីស្តាមីន និង​ធ្វើ​ឲ្យ​ភ្នែក​ឡើង​ហើម​។

អាលែកហ្ស៊ភ្នែក១

ដូច​គ្នា​ដែរ បើ​យើង​គេង​បើក​បង្អួច សារធាតុ​ខាង​ក្រៅ​ផ្សេងៗ​ ឬ​លម្អង​ផ្កា​ជាដើម​អាច​ហើរ​ចូល​ក្នុង​បន្ទប់​យើង​បាន និង​អាច​ធ្វើ​ឲ្យ​យើង​មាន​ប្រតិកម្ម​អាលែកហ្ស៊ី​កើត​ឡើង​នៅ​អំឡុង​ពេល​គេង​ដែរ​។ បើ​ដូច​នេះ​មែន សូម​សាក​​បិទ​​បង្អួច​ពេល​ចូល​​គេង ហើយ​ចាំ​សង្កេត​មើល​ថា​យើង​នៅ​តែ​ហើម​ភ្នែក​ទៀត​ឬ​យ៉ាងណា​នៅ​ព្រឹក​ឡើង​។

​បញ្ហា​អាលែកហ្ស៊ី​ភ្នែកងាយ​ស្រួល​ក្នុង​ការ​ព្យា​បាល គឺ​ត្រូវ​នៅ​ឆ្ងាយ​ពី​ធាតុ​បង្ក​អាលែកហ្ស៊ី ហើយ​យើង​ក៏​​អាច​ទិញ​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​មួយ​ចំនួន​មក​ប្រើ​បាន​។ ក្នុង​​ករណី​ធ្ងន់​ធ្ងរ គ្រូពេទ្យ​អាច​ចាក់​ថ្នាំ​ឲ្យ​យើង។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/health/eye-health/10-causes-of-under-eye-swelling#allergies

https://www.avogel.ca/blog/7-reasons-puffy-eyes-in-the-morning/

កំណែ​ប្រែបច្ចុប្បន្ន

22/03/2021

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ពីតូចអត់អាលែកហ្ស៊ីនឹងអាហារទេ ពេលធំឡើងអាចមាន​អត់?​

វិធីសម្គាល់ថាឈឺក ដោយសារអាលែកហ្ស៊ី ឬផ្ដាសាយ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Mar 22, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម