backup og meta

គួរដឹង! កើតដុំសាច់ស្បូនពេលពពោះ ម៉ាក់ៗអាច​ប្រឈមគ្រោះថ្នាក់ច្រើន​យ៉ាង

គួរដឹង! កើតដុំសាច់ស្បូនពេលពពោះ ម៉ាក់ៗអាច​ប្រឈមគ្រោះថ្នាក់ច្រើន​យ៉ាង

ដុំ​សាច់​ស្បូន​ពេល​ពពោះ ជា​បញ្ហា​មួយ​យើង​មិន​សូវ​ឮ មិន​សូវ​ឃើញ​កើត​ឡើង​ទេ ប៉ុន្តែ​ស្ត្រី​ក៏​ប្រឈម​នឹង​បញ្ហា​នេះ​អំឡុង​ពេល​មាន​គភ៌​ដែរ។ ធម្មតា ដុំ​សាច់​ស្បូន ជា​ដុំ​​សាច់​ស្លូត ហើយ​មិន​សូវ​ចេញ​ជា​សញ្ញា​អ្វី​ទេ តែ​បើ​កើត​អំឡុង​ពេល​ពពោះ ដុំ​សាច់​ស្បូន​អាច​ផ្ដល់​ផល​ពិបាក​គ្រោះ​ថ្នាក់​ច្រើន​យ៉ាង​ដល់​ម្ដាយ និង​កូន។

គណនាថ្ងៃសម្រាលកូន នៅទីនេះ

ផល​ពិបាក​នៃ​បញ្ហា​ដុំ​សាច់​ស្បូន​ពេល​ពពោះ ច្រើន​កើត​ឡើង​អាស្រ័យ​ទៅ​តាម​ទី​តាំង និង​ទំហំ​របស់​ដុំ​សាច់​នោះ។ ក្នុង​ករណី​កើត​ដុំ​សាច់​ស្បូន​ពេល​ពពោះ អាច​បណ្ដាល​ឲ្យ​មាន​បញ្ហា​ដល់​ការ​លូតលាស់​របស់​ទារក​ក្នុង​ផ្ទៃ ឬ​ក្នុង​ពេល​ម៉ាក់ៗ​សម្រាល។ ស្ត្រី​ដែល​មាន​ដុំ​សាច់​ស្បូន​ពេល​ពពោះ​អាច​ជួប​ប្រទះ​ការ​ឈឺ​ចាប់​ក្នុង​ពោះ និង​អាច​មាន​ហានិភ័យ​ប្រឈម​នឹង​បញ្ហា​សម្រាល​កូន​មិន​គ្រប់​ខែ​ថែម​ទៀត។

ទន្ទឹម​នឹង​នេះ លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា-ចិន​សែន​សុខ បាន​ឲ្យ​ដឹង​ថា ប្រសិន​បើ​ដុំ​សាច់​មាន​ទំហំ​ធំ (បិទ​ទ្វារមាស) គ្រូពេទ្យ​អាច​នឹង​តម្រូវ​ឲ្យ​ម៉ាក់​ៗ​សម្រាល​កូន​ដោយ​ការ​វះកាត់​តាម​ការ​ជាក់​ស្ដែង។ ក្នុង​ករណី​កម្រ​ខ្លះ ដុំ​សាច់​ស្បូន​ពេល​ពពោះ អាច​បណ្ដាល​ឲ្យ​ស្ត្រី​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ធំ​នោះ​គឺ រលូត​កូន (ការ​បាត់បង់​គភ៌​ក្នុង​អំឡុង ២៣ សប្ដាហ៍​នៃ​ការ​ពពោះ)។

ទោះ​យ៉ាង​ណា​ក៏​ដោយ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ គេ​មិនទាន់​រក​ឃើញ​មូល​ហេតុ​ច្បាស់​លាស់​បង្ក​ឲ្យ​កើត​ដុំ​ស្បូន​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​សង្កេត​ឃើញ​ថា មាន​កត្តា​ប្រឈម​មួយ​ចំនួន ដូច​ជា​កត្តា​អ័រម៉ូន តំណពូជ និង​កត្តា​ជាតិសាសន៍ ដែល​នាំឲ្យ​មាន​បញ្ហា​នេះ​។ ដូចនេះ ស្ត្រី​ពពោះ​ត្រូវ​​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ​ជំនាញ ពិសេស​នោះ​គឺ​ត្រូវ​ទៅ​ពិនិត្យ​ផ្ទៃ​ពោះ​ឲ្យ​បាន​ទៀង​ទាត់​តាម​ការ​កំណត់។​​

ដុំ​សាច់​ស្បូន​ពេល​ពពោះ

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Fibroids https://www.nhs.uk/conditions/fibroids/complications/

Fibroids & Pregnancy https://www.fibroid.com/about-fibroids/fibroids-pregnancy/

កំណែ​ប្រែបច្ចុប្បន្ន

02/11/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ម៉ាក់ៗដឹងអត់ បញ្ហាសុខភាពផ្លូវចិត្តជាផលវិបាកទូទៅមួយអំឡុងពេលពពោះ

ប្រយ័ត្នប្រយែង! នេះ​ជារោគសញ្ញាជំងឺដុំសាច់ស្បូន ស្រីៗត្រូវដឹង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Nov 02, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម