ការសិក្សានេះ ផ្តោតលើដំណើរការនៃ Epigenetics លើ DNA Methylation ដែលជាសារធាតុគីមីត្រូវបានគេស្គាល់ថា ស្ថិតក្នុងក្រុម Methyl នឹងបានភ្ជាប់ទៅនឹង DNA គភ៌ក្នុងផ្ទៃ។ សារធាតុចិញ្ចឹមសំខាន់ៗមួយចំនួន ដូចជា អាស៊ីដហ្វូលីក និងវីតាមីន B2, B6 និង B12 ក៏អាចបង្កើតឲ្យមានដំណើរការនេះ Epigenetics ដូចគ្នា។ នៅពេលហ្សែន បានភ្ជាប់ជាមួយនឹងក្រុម Methyl ធ្វើឲ្យមានដំណើរការមួយហៅថា ហ្សែនស្ងៀមស្ងាត់ ឬ Gene silencing កើតឡើង មានន័យថា ហ្សែនមួយចំនួន មិនត្រូវបានបង្ហាញនៅក្នុងខ្លួនទេ។
នៅពេលស្រីៗធ្វើការផ្លាស់ប្តូររបបអាហារនោះ នឹងមានផលប៉ះពាល់យ៉ាងខ្លាំង ទៅលើការបង្ហាញហ្សែនរបស់ទារក ចំណែកសារធាតុចិញ្ចឹមសំខាន់ៗមួយចំនួន គួរញ៉ាំក្នុងពេលសមស្រប។
អ្នកស្រាវជ្រាវ បានធ្វើការសិក្សា ដោយបែងចែកស្រ្តីមានផ្ទៃពោះជនជាតិជាពីរក្រុម មួយក្រុមគ្រប់ខែនៅរដូវភ្លៀង និងមួយក្រុមទៀតគ្រប់ខែនៅរដូវប្រាំង។ អ្នកជំនាញ បានធ្វើតេស្តឈាមលើស្ត្រីមានផ្ទៃពោះ និងកម្រិតសារធាតុចិញ្ចឹមសំខាន់ៗពួកគេបានញ៉ាំ។ ក្រោយកើត អ្នកជំនាញបានធ្វើតេស្តឈាម និងគល់សក់ លើទារកមានអាយុចាប់ពី ២-៨ ខែ បានឃើញថា ទារកកើតនៅរដូវវស្សា គឺមានកម្រិត DNA Methylation ខ្ពស់ជាង ទារកកើតនៅរដូវប្រាំង ដោយសារការញ៉ាំនូវសារធាតុចិញ្ចឹម។ បរិមាណសមាសធាតុ Cysteine និង Homocysteine នៅក្នុងចរន្តឈាម ក៏ត្រូវបានគេរកឃើញថា មានផលប៉ះពាល់ដល់ការបង្ហាញហ្សែនរបស់ទារកផងដែរ ជាមួយនឹងសន្ទស្សន៍ម៉ាសរាងកាយ (BMI) ត្រូវបានគេធ្វើដើម្បីវាស់ពីជាតិខ្លាញ់ក្នុងខ្លួន។
អត្ថបទពាក់ព័ន្ធ៖