នៅរសៀលនេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសារជាសំឡេង ស្នើឲ្យអភិបាលខេត្តណាដែលចេញសេចក្តីសម្រេចឲ្យពលរដ្ឋធ្វើដំណើរចូលខេត្តរបស់ខ្លួន ត្រូវធ្វើចត្តាឡីស័ក ១៤ថ្ងៃ រួចហើយ ត្រូវកែប្រែនូវសេចក្តីសម្រេចនោះវិញជាបន្ទាន់ ដើម្បីសម្រួលឲ្យមានការចរាចរណ៍របស់ពលរដ្ឋ។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបិទបញ្ចប់ការធ្វើដំណើរនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ដូចជាបិទបញ្ចប់ការធ្វើដំណើរឆ្លងខេត្តរួចហើយ តែដោយពិនិត្យឃើញថា នៅក្នុងខេត្តខ្លះបានដាក់បម្រាមរហូតដល់កម្រិត ប្រជាពលរដ្ឋកម្ពុជាខ្លួនឯងដែលចូលទៅកាន់ខេត្តខ្លួនចាំបាច់ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ នេះមិនខុសពីការបង្កើតរដ្ឋ ក្នុងរដ្ឋ នោះទេ។
ចំពោះការតម្រូវឲ្យធ្វើចត្តាឡីស័ក សម្តេចថា លុះណាបុគ្គលនោះសង្ស័យថា មានហានិភ័យអាចនឹងមានកូវីដ-១៩ ដើម្បីយកសំណាក ហើយឲ្យធ្វើចត្តាឡីស័ក ប៉ុន្តែមិនមែនធ្វើគ្រប់មនុស្សទាំងអស់ដែលឆ្លងកាត់ខេត្តរបស់ខ្លួននោះទេ។
[embed-health-tool-bmi]