និយមន័យ
១- អ្វីទៅជាតេស្តរបេងលើស្បែក?
តេស្តរបេងលើស្បែក ធ្វើឡើងដើម្បីរកមើលជំងឺរបេង តាមរយៈការចាក់អង់ទីហ្សែនមេរោគរបេង នៅស្រទាប់ផ្នែកខាងលើស្បែកត្រង់ដើមដៃ។ បើយើងមានមេរោគរបេង កន្លែងចាក់នឹងចេញពណ៌ក្រហមកន្ទួលរឹងក្នុងអំឡុងពេល ២ថ្ងៃ។
អង់ទីហ្សែនមេរោគរបេង ប្រើក្នុងតេស្តនេះហៅថា Purified Protein Derivative (PPD)។ តេស្តនេះ ត្រូវចាត់ទុកជាវិធីសាស្ត្រល្អមួយ គ្រូពេទ្យច្រើនធ្វើតេស្តពេលយើងមានចេញរោគសញ្ញាមួយចំនួន ក៏ដូចជាពេលថតកាំរស្មីអ៊ិចសួត ហើយសង្ស័យមានកើតជំងឺរបេង។
តេស្តរបេងលើស្បែក មិនអាចឲ្យអ្នកដឹងពីរយៈពេល និងដំណាក់កាលរបស់ជំងឺទេ។
២- ហេតុអ្វីត្រូវធ្វើតេស្តនេះ?
គ្រូពេទ្យនឹងសម្រេចធ្វើតេស្តនេះក្នុងករណីមួយចំនួនដូចជា៖
– នៅក្បែរអ្នកជំងឺរបេង
– ធ្វើការនៅខាងផ្នែកថែទាំសុខភាព
– ប្រព័ន្ធភាពស៊ាំថយចុះ ដោយសារថ្នាំប្រឆាំងរលាក ឬជំងឺផ្សេងៗដូចជា មហារីក ឬជំងឺអេដស៍។
ស្វែងយល់មុនធ្វើតេស្ត
៣- គួរដឹងអ្វីខ្លះមុនធ្វើតេស្តរបេងលើស្បែក?
លទ្ធផលតេស្តរបេងលើស្បែកតែមួយ មិនអាចកំណត់ថាយើងមានជំងឺរបេងបានទេ។ នៅពេលតេស្តរបេងលើស្បែកវិជ្ជមាន យើងត្រូវធ្វើតេស្តមួយចំនួនផ្សេងទៀតដូចជា ថតកាំរស្មីអ៊ិចសួត ពិនិត្យកំហាក ពិនិត្យ និងបណ្តុះកោសិកា ដើម្បីបញ្ជាក់ពិតជាមានជំងឺរបេង ឬអត់។ ប្រសិនជាគ្រូពេទ្យរកឃើញ តេស្តរបេងលើស្បែក និងថតកាំរស្មីអ៊ិចសួតវិជ្ជមាន មានន័យថាយើងមានមេរោគរបេង ប៉ុន្តែមិនអាចចម្លងទៅអ្នកដទៃបានទេ (latent TB)។
ក្នុងករណីតេស្តលើកទី ១ អវិជ្ជមាន ការធ្វើតេស្តលើកទី ២ អាចនឹងត្រូវធ្វើនៅ ២-៣ សប្តាហ៍បន្ទាប់ ហើយលទ្ធផលអាចក្លាយជាវិជ្ជមានវិញ ព្រោះទោះជាយើងមិនបានឆ្លងរោគអំឡុងពេលធ្វើតេស្តក៏ពិតមែន ប៉ុន្តែលទ្ធផលនេះមានន័យថា យើងអាចឆ្លងមេរោគរបេងកាលពីច្រើនឆ្នាំមុន ឬធ្លាប់បានចាក់វ៉ាក់សាំង BCG ពីមុន។
ករណីខ្លះ គ្នាយើងចំនួនមិនមានប្រតិកម្មជាមួយតេស្តរបេងលើស្បែកទេ ទោះបីជាមានជំងឺរបេងក៏ដោយ។
ដំណើរការធ្វើតេស្ត
៤- គួរត្រៀមខ្លួនបែបណា?
មិនចាំបាច់ត្រៀមអ្វីច្រើនសម្រាប់ធ្វើតេស្តរបៀបនេះទេ ដោយគ្រាន់តែប្រាប់គ្រូពេទ្យបើ ធ្លាប់ធ្វើតេស្ត (PPD skin test) មានលទ្ធផលវិជ្ជមាន ព្រោះមិនចាំបាច់ធ្វើតេស្តម្តងទៀត លុះត្រាតែយើងមានអាការៈមិនប្រក្រតីណាមួយ។
គួរប្រាប់គ្រូពេទ្យ បើធ្លាប់ប្រើប្រាស់ថ្នាំពីមុន ឬកំពុងប្រើប្រាស់ ដូចជាថ្នាំ ស្តេរ៉ូអ៊ីត (ថ្នាំប្រឆាំងការរលាក) ព្រោះអាចប៉ះពាល់ដល់ប្រពន្ធ័ភាពស៊ាំ នាំឲ្យលទ្ធផលតេស្តមិនត្រឹមត្រូវ។
បើធ្លាប់ចាក់វ៉ាក់សាំងការពារជំងឺរបេង BCG គួរតែប្រាប់ពេទ្យដូចគ្នា។
៥- មានអី្វកើតឡើងអំឡុងពេលធ្វើតេស្ត?
ពេលធ្វើតេស្តរបេងលើស្បែក យើងត្រូវអង្គុយ រួចលើកដើមដៃដាក់ផ្ងារឡើង ហើយកន្លែងចាក់ ត្រូវតែស្អាត និងស្ងួត។ បន្ទាប់មក គ្រូពេទ្យនឹងចាក់អង់ទីហ្សែនជំងឺរបេងចូលទៅក្នុងស្រទាប់ក្រោមស្បែករហូតដល់ឡើងដុំពកតូច រួចគូសជារង្វង់ជុំវិញកន្លែងបានចាក់ និងហាមរុំនៅកន្លែងមានរបួស។
៦- មានអី្វកើតឡើងបន្ទាប់ពីធ្វើតេស្តរួច?
ត្រូវទៅជួបគ្រូពេទ្យ ២-៣ ថ្ងៃក្រោយពេលធ្វើតេស្ត។
លទ្ធផល
៧- លទ្ធផលតេស្ត
ឡើងក្រហមនៅលើស្បែក មានន័យថាយើងមិនមានឆ្លងមេរោគរបេងទេ ទាល់តែលេចចេញដុំពកក្រហមរឹង ទើបបញ្ជាក់ថាយើងមានមេរោគរបេង។ ទំហំដុំពក (មិនមែនតំបន់ក្រហម) អាចវាយតម្លៃលទ្ធផលបានក្រោយ ២-៣ ថ្ងៃ។
លទ្ធផលតេស្តអាស្រ័យលើកត្តាប្រឈមមេរោគរបេង។ បើយើងមានកត្តាប្រឈមខ្ពស់ នោះដុំពកតូចអាចជាសញ្ញាឆ្លងមេរោគ។ ដោយឡែក ចំពោះគ្នាយើងមានកត្តាប្រឈមទាប ទាល់តែមានដុំពកធំទើបជាសញ្ញាឆ្លងមេរោគនេះ។
កត្តាប្រឈមខ្ពស់៖
– គ្នាយើងមានកត្តាប្រឈមខ្ពស់ បើសិនជាមានផ្ទុកមេរោគអេដស៍ ប៉ះពាល់ផ្ទាល់ជាមួយអ្នកកើតរបេង មានបណ្តុំរោគសញ្ញា ឬថតកាំរស្មីអ៊ិចបង្ហាញថាមានជំងឺរបេង។ ក្រៅពីនេះមាន គ្នាយើងប្រើថ្នាំ កតទីកូស្តេរ៉ូអ៊ីត រយៈពេលយូរ ឬមានដុំសាច់ Tumor necrosis factor-alpha antagonists ធ្លាប់ព្យាបាលជំងឺរលាកសន្លាក់ និងជំងឺ Crohn’s disease ជាដើម។
កត្តាប្រឈមមធ្យម៖
– មានចំពោះគ្នាយើងឧស្សាហ៍ផ្លាស់ប្តូរលំនៅដ្ឋាន ឬធ្វើដំណើរ ទៅប្រទេស និងតំបន់មានអត្រាជំងឺរបេងខ្ពស់ ប្រើប្រាស់ថ្នាំចាក់ខុសច្បាប់ បុគ្គលិកមន្ទីរពេទ្យ គិលានុបដ្ឋាយិកាបម្រើតាមផ្ទះ សាលារៀន ពន្ធនាគារ ក្មេងអាយុក្រោម ៤ឆ្នាំ និងចន្លោះពី ៤-១៨ ឆ្នាំ (កាន់តែងាយប្រឈមហានិភ័យខ្ពស់ពេលធំពេញវ័យ) និងជនអនាថា។ នៅមានកត្តាមួយចំនួនទៀត ប្រឈមកើតជំងឺរបេង ដូចជា ទំងន់ទាបជាងទំងន់រាងកាយ ស្មើ ឬច្រើនជាង ១០ភាគរយ គ្នាយើងមានជំងឺខ្សោយតម្រងនោម ទឹកនោមផ្អែម មហារីកឈាម មហារីក ធ្លាប់ធ្វើការវះកាត់ក្រពះ (Gastrectomy)។
កត្តាប្រឈមទាប៖
– មិនដែលប៉ះពាល់ជាមួយអ្នកកើតជំងឺរបេង។ ប្រតិកម្មតេស្តវិជ្ជមាន ជាធម្មតាមើលឃើញក្នុងរយៈពេល ១ សប្តាហ៍។
លទ្ធផលតេស្តរបេងលើស្បែកចែកចេញពី ២៖
ធម្មតា (លទ្ធផលអវិជ្ជមាន)
– គ្មានដុំពកនៅកន្លែងធ្វើតេស្ត ឬដុំពកមានទំហំតូចជាង ៥ មីលី្លម៉ែត្រ។
មិនធម្មតា (លទ្ធផលវិជ្ជមាន)
– ដុំពកមានទំហំធំជាង ៥មិលី្លម៉ែត្រ (ស្ថិតក្នុងកត្តាប្រឈមខ្ពស់)
– ដុំពកមានទំហំ ១០មិលី្លម៉ែត្រ (ស្ថិតក្នុងកត្តាប្រឈមមធ្យម)
– ដុំពកមានទំហំ ១៥មិលី្លម៉ែត្ររ (ស្ថិតក្នុងកត្តាប្រឈមទាប)
តេស្តរបេងលើស្បែកវិជ្ជមាន មិនមែនមានន័យថាយើងបានឆ្លងនូវមេរោគសកម្មនោះទេ។ តេស្តមិនអាចប្រាប់ថាមេរោគសកម្ម ឬអសកម្មឡើយ ក៏ដូចជាមិនអាចបង្ហាញពីភាពខុសគ្នារវាង ករណីឆ្លងមេរោគរបេង និងការចាក់វ៉ាក់សាំងរបេងដែរ។ ទាមទារការធ្វើតេស្តបន្ថែមទៀត ដូចជា ការថតកាំរស្មីអ៊ិចសួត ពិនិត្យមើលកំហាក ឬធ្វើទាំងពីរ ដើម្បីដឹងច្បាស់មេរោគរបេងសកម្ម ឬយ៉ាងណា។
លទ្ធផលតេស្តរបេងលើស្បែកប្រែប្រួលទៅតាមមន្ទីរពិសោធន៍ និងមន្ទីរពេទ្យនីមួយៗ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-vaccination-tool]