home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ជួបបញ្ហារឹង​កឈឺក្បាល សាកដោះស្រាយតាមតិចនិកទាំង ៤នេះ

ជួបបញ្ហារឹង​កឈឺក្បាល សាកដោះស្រាយតាមតិចនិកទាំង ៤នេះ

រឹងក​ឈឺក្បាល ជា​ពាក្យ​ពិពណ៌នា​ដល់​អាការៈ​ឈឺ​ក្បាល​ដែល​បង្ក​ឡើង​ដោយ​សារ​ការ​រឹង​ក​។ ដើម្បី​ឲ្យ​យល់​ច្បាស់​ពី​ន័យ​នេះ យើង​បន្ត​ស្វែង​យល់​ទាំង​អស់​គ្នា​។​

​​រឹងក​

អាការៈ​រឹង​ក គឺ​មាន​ការ​ឈឺ​ចាប់​នៅ​កញ្ចឹង​ក ដែល​នាំ​ឲ្យ​យើង​ពិបាក​ងាក​ក្បាល​ទៅ​ឆ្វេង ឬ​ស្ដាំ​។​ ការ​ឈឺ​ចាប់​នេះ ច្រើន​កើន​ឡើង​ព្រោះ​តែ​សាច់​ដុំ​ឡើង​រឹង​​។ មូលហេតុ​ទូទៅ​មួយ​ចំនួន​​បង្ក​ឲ្យ​ឡើង​រឹង​ក មាន​ដូច​ជា៖

  • គេង​ដាក់​ក្បាល​មិន​ត្រូវ​ទំនង​នាំ​ឲ្យ​ជាប់​ក
  • ជាប់​សរសៃប្រសាទនៅ​ក
  • មាន​របួស​ប៉ះពាល់​ក
  • បញ្ហា​សុខ​ភាព​ដូច​ជា​រលាក​សន្លាក់​

ឈឺ​ក្បាល

ឈឺ​ក្បាល ជា​បញ្ហា​ទូទៅ​មួយ ដែល​ភាគ​ច្រើន​កើត​ឡើង​ដោយសារតែ​បញ្ហា​ជា​មួយ​សរសៃឈាម ឬ​សាច់ដុំ​ក្នុង​ក្បាល មុខ ឬ​ក​។ យ៉ាងណា ក៏​មាន​ការ​ពិបាក​​ដែរ ក្នុង​ការ​កំណត់​ពី​មូល​ហេតុ​នាំ​ឲ្យ​ឈឺ​ក្បាល​នេះ ដោយ​អ្នក​ខ្លះ​មាន​អាការៈ​ឈឺ​ក្បាល​ញឹក​ញាប់​ជាង​អ្នក​ផ្សេង​ទៀត​។

មួយ​វិញ​ទៀត ក៏​មាន​ដែរ​​អាការៈ​ឈឺ​ក្បាល​មួយ​ប្រភេទ កើត​ឡើង​ពេល​សាច់ដុំ​នៅ​ក​ឡើង​រឹង ឬ​កន្ត្រាក់ ដូច​ជា​ពេល​រឹង​ក អ៊ីចឹង​ដែរ​។ ចុះ​បើ​មាន​បញ្ហា​ឈឺក្បាល​ដោយ​សារ​រឹង​ក​បែប​នេះ គួរ​ដោះ​ស្រាយ​បែប​ណា?

១. ​ស្អំ​ទឹក​កក ឬ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​​

ជា​ជំហាន​ដំបូង​ដើម្បី​គ្រប់​គ្រង​បញ្ហា​រឹង​ក​​ឈឺ​ក្បាល​នេះ​បាន យើង​ត្រូវ​ចាប់​អារម្មណ៍​រឿង​រឹង​ក​ជាមុន​សិន​។ ក្នុង​រយៈពេល​៤៨​ទៅ​៧២​ម៉ោង​ដំបូង​នៃ​ការ​ឈឺ​នៅ​ត្រង់​ក យើង​អាច​ប្រើ​ទឹកកក​ស្អំ​នៅ​កន្លែង​ដែល​ឈឺ​ចាប់។ បន្ទាប់​មក​ទៀត​យើង​អាច​សាក​ល្បង​ស្អំ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ម្ដង​វិញ​។ ពេល​យើង​ប្រើ​ទឹក​កក​ ឬ​ទឹក​ក្ដៅ​ឧណ្ហ​ៗ​ស្អំ​លើ​ ក យើង​ក៏​ត្រូវ​ប្រយ័ត្ន​ដល់​ស្បែក​ដែរ​ ដោយ​មិន​ត្រូវ​ស្អំ​ជាប់​រហូត​ទេ ត្រូវ​ដក​ឃ្លា​ខ្លះ ហើយ​មិន​ត្រូវ​ស្អំ​របស់​ទាំង​នេះ​នៅ​លើ​ ក ទាំង​ដែល​យើង​គេង​លក់​នៅ​ដែរ​។

២. ​ធ្វើ​ចលនា​ ក និង​ក្បាល​

ការ​ធ្វើ​ចលនា​សាច់​ដុំ​នឹង​អាច​ជួយ​បន្ថយ​អាការៈ​រឹង​នៅ​ក​នេះ​បាន និង​ជួយ​សម្រួល​ដល់​បញ្ហា​ឈឺ​ក្បាល​ដោយ​រឹង​ក​នេះ​ដែរ​។ យ៉ាង​ណា យើង​មិន​ត្រូវ​ងាក​ក ឬ​ឱន​ក្បាល​ចុះ​ឡើង​ខ្លាំង​ៗ​ពេក​ទេ អាច​នាំ​ឲ្យ​ឈឺ​ចាប់​។ គ្នា​យើង​គួរ​ងាក​ក ឬ​បែរ​​ក្បាល​ចុះឡើង​តិចៗ​ពី​ម្ខាង​ទៅ​ម្ខាង ឬ​ឡើង​លើ​ចុះ​ក្រោម ទើប​ជា​ការ​ល្អ​។

វិធី​សាស្រ្ត​មួយ​ចំនួន​ទៀត​ជួយ​បន្ធូរការ​រឹង​សាច់​ដុំ​ក​នេះ មាន​ដូច​ជា៖

  • បង្វិល​ស្មា​​ទៅ​មុខ​ទៅ​ក្រោយ
  • ធ្វើ​ចលនា​ត្រង់​ស្លាប​ប្រចៀវ​ចុះ​ឡើង
  • ឱន​ដាក់​ត្រចៀក​ឲ្យ​ដល់​ស្មា​ចុះឡើង​ថ្នម​ៗ

ដូច​គ្នា​ដែរ ការ​ម៉ាស្សា​ថ្នមៗ​នៅ​កន្លែង​ឈឺ​ចាប់ ក៏​អាច​ជួយ​សម្រាល​អាការៈ​បាន​ដែរ តែ​កុំ​ម៉ាស្សា​ខ្លាំង​ៗ​ពេក​។

រឹងកម៉ាស្សា

៣. ចៀសវាង​ស្រ្តេស​

ស្រ្តេស​ ព្រម​ជា​មួយ​នឹង​ភាព​ហត់​នឿយ អាច​ធ្វើ​ឲ្យ​អាការៈ​រឹង​ក​ឈឺក្បាល​នេះ​កាត់​តែ​ធ្ងន់ធ្ងរ និង​អាច​ធ្វើ​ឲ្យ​យើង​ងាយ​​មាន​បញ្ហា​សុខ​ភាព​ផ្សេង​ទៀត​ផង​ដែរ។ ដើម្បី​ចៀស​វាង​អ្វី​ទាំង​នេះ យើង​ត្រូវ​ញ៉ាំ​អាហារ​ឲ្យ​បាន​ទៀង​ពេល សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ និង​គេង​ឲ្យ​បាន​លង់​លក់​ល្អ​។​

៤. ឥរិយាបថ​ក្នុង​ការ​គេង

ជា​ការពិត យើង​ប្រហែល​ជា​មិន​អាច​តាម​ដាន​ឥរិយាបថ​នៃ​ការ​គេង​របស់​យើង​បាន​ទេ​ពេល​យើង​គេង​លក់​។ ប៉ុន្តែ​យើង​អាច​មា​ន​វិធានការ​មុន​ពេល​គេង​បាន​។ ឧទាហរណ៍ ​យើង​មិន​គួរ​គេង​ពោប​នោះ​ទេ ការ​គេង​បែប​​អាច​ធ្វើ​ឲ្យ​ក្បាល​ និង​ក របស់​យើង​ត្រូវ​បែរ​ទៅ​ទិស​ដៅ​មួយ​មិន​សម​ទំនង អាច​ធ្វើ​ឲ្យ​ឈឺ​ចាប់​ត្រង់​ក​ថែម​ទៀត​។​

មក​ដល់​ចំណុច​នេះ បើ​សិន​ជា​បញ្ហា​រឹង​ក​ឈឺក្បាល តែង​តែ​កើត​មាន​ញឹក​ញាប់ យើង​គួរ​ទិញ​ពូក​ដែល​មាន​សភាព​រឹង​មិន​ងាយ​ទ្រុឌ​ និង​ខ្នើយ​ដែល​មាន​លក្ខណៈ​ពិសេស​សម្រាប់​ ក របស់​យើង​ដែរ​ហើយ។ មួយ​វិញ​ទៀត ក៏​គួរ​ជួប​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ការ​ណែនាំ​ល្អៗ ​ធ្វើ​រោគ​វិនិច្ឆ័យ​ ឬ​ក៏​អាច​ថា​បើ​យើង​មាន​បញ្ហា​បែប​នេះ​អាច​ប្រើ​ប្រាស់​ថ្នាំ​មិន​ត្រូវ​ការ​វេជ្ជបញ្ជា​ណា​មួយ​បាន​ឬ​អត់ និង​ក្នុង​កម្រិត​ណា​។

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធbadge
ដោយ ទូច សុខា កែសម្រួល​ចុងក្រោយ 3 សប្ដាហ៍​កន្លងទៅ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
x