backup og meta

វីតាមីន​សម្រាប់​ស្ត្រី​ពពោះ​ អាច​ធ្វើ​ឲ្យ​លាមក​ប្ដូរ​ពណ៌​ដែរ​អត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 03, 2021

    វីតាមីន​សម្រាប់​ស្ត្រី​ពពោះ​ អាច​ធ្វើ​ឲ្យ​លាមក​ប្ដូរ​ពណ៌​ដែរ​អត់?

    សម្រាប់​ស្រ្តី​កំពុង​ពពោះ​ ការ​ញ៉ាំ​វីតាមីន​ប្រភេទ​នេះ​មាន​សារសំខាន់​ណាស់​ ដើម្បី​ធានា​ថា​យើង​ទទួល​បាន​បរិមាណ​វីតាមីន​ និង​សារធាតុ​រ៉ែ​ល្អ​បំផុត​ ដែល​ចាំបាច់​សម្រាប់​ការ​លូតលាស់​របស់​ទារក​។​ ពិត​ណាស់​ ញ៉ាំ​វីតាមីន​សម្រាប់​ស្ត្រី​ពពោះ​នេះ​ មាន​ផ្ទុក​ធាតុ​ចាំបាច់​ទាំង​អស់​ ដើម្បី​ការពារ​ទាំង​ម្ដាយ​ និង​ទារក​​ពី​​កង្វះ​វីតាមីន​ ឬ​សារធាតុ​ល្អ​​ៗ​ដទៃ​ទៀត​។​ យ៉ាង​ណា​មិញ​ ម៉ាក់​ៗ​នឹង​កត់​សម្គាល់​ឃើញ​ពី​ការ​ផ្លាស់ប្ដូរ​ពណ៌​លាមក​ នៅ​ពេល​ដែល​​ញ៉ាំ​វីតាមីន​សម្រាប់​អ្នក​ពពោះ​។

    ​​​​​មូលហេតុ​ដែល​ធ្វើ​ឲ្យ​លាមក​ប្រែ​ពណ៌​

    ជា​ទូ​ទៅ​ ​ការ​ផ្លាស់ប្ដូរ​ពណ៌​លាម​ក នៅ​ពេល​ដែល​ម៉ាក់​ៗ​​​​ញ៉ាំ​វីតាមីន​សម្រាប់​អ្នក​មាន​ផ្ទៃពោះ​ គឺ​ពាក់ព័ន្ធ​នឹង​ថ្នាំ​​គ្រាប់​ជាតិ​ដែក​។​ ​ស្រ្តី​ពពោះ​តែងតែ​មាន​ភាព​ស្លេកស្លាំង​ ពីព្រោះ​តែ​បរិមាណ​ឈាម​កើន​ឡើង​​ប្រហែល​៥០​ភាគរយ​ ដែល​តម្រូវ​ឲ្យ​ម៉ាក់​ៗ​ត្រូវការ​ជាតិ​ដែក​កាន់​តែ​ច្រើន​ឡើង​ ដើម្បី​បង្កើត​អេម៉ូក្លូប៊ីន  ជា​ផ្នែក​នៃ​កោសិកា​ឈាម​ក្រហម​​សម្រាប់​​​បញ្ជូន​​អុកស៊ីហ្សែន​ទៅ​ពាសពេញ​រាងកាយ​ រួម​ទាំង​ទៅ​កាន់​ទារក​ក្នុង​សុក​ផង​ដែរ​។​ ជាក់​ស្ដែង​ វីតាមីន​នេះ​មាន​ផ្ទុក​ជាតិ​ដែក​ច្រើន​ជាង​អាហារ​បំប៉ន​ធម្មតា​។​

    រោគ​សញ្ញា​ទូទៅ​នៃ​ក្រពះ​ពោះវៀន

    នៅ​ពេល​ដែល​យើង​​ញ៉ាំ​​វីតាមីន​​សម្រាប់​អ្នក​ពពោះ​ លាមក​នឹង​ប្រែ​ពណ៌​ទៅ​ជា​ខ្មៅ ហើយ​ថែម​ទាំង​មាន​ទល់​លាមក​ ឬ​រាក​រូស​ជាដើម។​ ជាមួយ​គ្នា​នេះ​ដែរ​ អាការៈ​ឈឺ​ពោះ​ ក្អួត​ចង្អោរ​ ក្រហាយ​ទ្រូង​ក៏​អាច​កើត​មាន​ឡើង​ បន្ទាប់​ពី​ម៉ាក់​ៗ​ញ៉ាំ​វីតាមីន​សម្រាប់​​អ្នក​ពពោះ​​ដែល​មាន​​ជាតិ​ដែក​នេះ​ដែរ​​។​ ​ការ​លេប​វីតាមីន​​ត្រឹម​តែ​កន្លះ​គ្រាប់​នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ដំបូង​ ឬ​លេប​មុន​ចូល​គេង​ អាច​បញ្ចៀស​ការ​ឈឺ​ពោះ​បាន​មួយ​កម្រិត​ដែរ។​ នៅ​ក្នុង​ករណី​ដែល​​ម៉ាក់​ៗ​​មាន​អាការៈ​ក្រហាយ​ទ្រូង​ ចូរ​ជៀសវាង​លេប​វីតាមីន​នៅ​មុន​ពេល​ចូល​គេង ពីព្រោះ​ការ​គេង​អាច​ធ្វើ​ឲ្យ​រោគសញ្ញា​យើង​កាន់​តែ​ធ្ងន់ធ្ងរ​​ឡើង​។​ យ៉ាង​ណា​មិញ​ ប្រសិនបើ​​កើត​មាន​ការ​ទល់​លាមក​ ម៉ាក់​ៗ​គប្បី​​​ប្រើប្រាស់​ថ្នាំ​បន្ទន់​លាមក​ ទើប​ជា​ការ​ប្រសើរ​​។

    លាមក​ពណ៌​ខ្មៅ​កើត​ឡើង​ដោយ​សារ​វីតាមីន​ពេល​ពពោះ​គ្រោះថ្នាក់​ដែរ​ទេ​?

    ជា​ធម្មតា​ លាមក​ពណ៌​ខ្មៅ​ដែល​កើត​ឡើង​ដោយ​សារ​តែ​យើង​លេប​វីតាមីន​ពេល​ពពោះ​ មិន​បង្ក​ជា​បញ្ហា​​អ្វី​ឡើយ​។​ តាម​ពិត​ទៅ​ លាមក​បែប​នេះ​​​បង្ហាញ​ថា​ រាងកាយ​របស់​ម៉ាក់​ៗ​កំពុង​ស្រូប​យក​ជាតិ​ដែក​បាន​ល្អ​ទៅ​វិញ​។​ មួយ​វិញ​ទៀត​ ថ្នាំ​មាន​សកម្មភាព​បាន​យូរ​ ក៏​អាច​បណ្ដាល​ឲ្យ​លាមក​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​ផង​ដែរ​។

    ថ្នាំវីតាមីនពពោះ២

    ការ​លេប​វីតាមីន​ពេល​មាន​គភ៌​​ច្រើន​ជ្រុល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​អ្វី​ខ្លះ​?

    នៅ​ពេល​ដែល​ម៉ាក់​ៗ​លេប​ថ្នាំ​វីតាមីន​ពេល​មាន​គភ៌​ច្រើន​ជ្រុល​ វា​អាច​បណ្ដាល​ឲ្យ​មាន​ការ​ហូរ​ឈាម​នៅ​ខាង​ក្នុង​ ហើយ​ការ​ហូរ​ឈាម​នេះ​ដែរ​ នឹង​ធ្វើ​ឲ្យ​លាមក​របស់​យើង​​ប្រែ​ទៅ​ជា​ពណ៌​ខ្មៅ​ និង​ស្អិត​។​ ដូច្នេះ​ហើយ​ ម៉ាក់​ៗ​គួរ​តែ​ពិគ្រោះ​យោបល់​ជាមួយ​នឹង​គ្រូពេទ្យ​ និង​ធ្វើ​តេស្ត​រក​មើល​ឈាម​នៅ​ក្នុង​លាមក​ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា​។​

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 03, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម